មន្ត្រីឈរជើងតាមគោលដៅលើដងផ្លូវបានត្រឹមអង្គុយមើលបទល្មើស សកម្មភាពដឹកជញ្ជូនឈើឥតឈប់ ហេតុអ្វី?

0

ខេត្តក្រចេះ: ឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើ ពាក់កណ្តាលសម្រេច មិនថាយប់ឬថ្ងៃនោះទេ ចេញទាំងកណ្តាលថ្ងៃ សំញ៉ែងគូទឲ្យមើល លែងអីថាមិនឃើញ។ ចុះហេតុអីបានជាមន្ត្រីជំនាញ អាជ្ញាធរ មានសមត្ថកិច្ច ពាក់ព័ន្ធមើលមិនឃើញ។ ជាក់ស្តែងនភរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង០២រសៀលនេះ ក្រុមការងារយើងបាន ថតផ្តិតរូបភាពខណៈឃើញរថយន្ត មួយគ្រឿងនេះដឹងជញ្ជូនឈើ គ្មានច្បាប់អនុញ្ញាត។ ជាប្រភេទរថយន្តសាំយ៉ុងព័ណ៌លឿង ក្បាលសរ លាយក្រហមបន្តិច ដែលមានស្លាកស្លាកលេខ.កំពុងចាម.2A.2785 ដែលផ្ទុកទៅដោយឈើលេខ២ ពាក់កណ្តាលសម្រេច ជារបស់លោក (យ័ន្ត) នេះបើប្រភពពីតេឡេក្រាម W CV ចេញពីឃុំរលួស ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
មតិមហាជនជាច្រើន បានឃើញហើយក៏ហួសចិត្ត ហើយក៏ឆ្ងល់ដែរថា: ថាយប់ចុះឡានដឹកឈើមើលមិនឃើញ ចុះដឹកឈើទាំងកណ្តាលថ្ងៃនេះ ហើយសម្ញែងឈើចេញក្រៅទៀត ហេតុអ្វីបានសមត្ថកិច្ចគេមិនបង្ក្រាបទៅន៎ ឬក៏មើលមិនឃើញ។ ចុះគេបង្កើតមន្ត្រីជំនាញ អាជ្ញាធរនិងសមត្ថកិច្ច មកធ្វើអីបើមិនទប់ស្កាត់និងបង្ក្រាបទាំងនេះ បែជាទុក្ខបណ្ដោយឱ្យបទល្មើសកើតមានជាហូរហែដូច្នេះ តើមិនខ្មាស់ភ្ញៀវទេសចរណ៍ទេឬ ឬក៏ចង់អួតប្រាប់ពិភពលោកថា ប្រទេសយើងសម្បូរទៅដោយឈើ កាប់និងដឹកជញ្ជូនមិនចេះអស់លក់ចេញទៅបរទេស។ ចុះមន្ត្រីនៅតាមគោលដៅស្នាក់ការប៉ុស្តិ៍ ត្រួតពិនិត្យនីមួយៗ ឃើញមានតាមដងផ្លូវហូរហែរ បែរជានៅតែមានការដឹកជញ្ជូនឈើល្មើសច្បាប់គ្រប់ប្រភេទ ដូចជាគ្មានការថប់ថយ ប្រហែលជាខ្លាចបាត់បង់ផលប្រយោជន៍ ហើយមើលទៅទើបមិនហ៊ានបង្ក្រាបបទល្មើសទាំងនេះ។
ជាចុងក្រោយពួកគាត់ក៏បានសូមពរ យ៉ាងទទូចៗដល់បងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញអាជ្ញាធរសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធ ជាពិសេសដល់ប្រមុខរាជរដ្ឋាភិបាលនៃយើងផងដែរ។ មេត្តាត្រួតពិនិត្យដល់មន្ត្រីក្រោមឱវាទថ្នាក់ក្រោមជាតិ រិទ្ធបន្តឹងវិធានការច្បាប់ណាមួយ ឲ្យបានដឹងរឹងដើម្បីទប់ស្កាត់រាល់បទល្មើសកាត់ទន្ទ្រានធនធានធម្មជាតិ។ ការកាប់ឈើបួសរំលំកែច្នៃដឹកជញ្ជូនគ្រប់រូបភាព ដូចជាកាប់អុសដុតឡ មកធ្យូងចេញទៅប្រទេសវៀតណាម និងការដឹកជញ្ជូនឈើតាមរថយន្តសំយុងកែច្នៃ ធ្វើចរាចរណ៍តាមបងផ្លូវមានច្បាប់អនុញ្ញាត នេះហើយធ្វើឲ្យបាត់បង់ធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋ។