គណៈប្រតិភូរដ្ឋសភាប្រគល់អំណោយម៉ូតូ និងសម្ភារៈប្រើប្រាស់ជូនកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យ

0

ឧត្តរមានជ័យ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥នេះគណៈប្រតិភូនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការស្ដីទីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញយកអំណោយជាគ្រឿងបរិភោគឧបភោគ សម្ភារៈប្រើប្រាស់ និងម៉ូតូចំនួន១២គ្រឿងប្រគល់ជូនជូនវីរកងទ័ពជួរមុខដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្ត ដោយមានអញ្ជើញចូលរួមពីឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅបរិវេណសាលាខេត្តផ្ទាល់៕ដោយ៖ភ្នំដងរ៉ែក