បាងកក៖ លោក អានុទីន ចាន់វីរ៉ាគុល មកពីបក្សភូមិចៃថៃ បានក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃហើយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានការគាំទ្រដោយបក្សប្រជាជនថៃ។
សម្ព័ន្ធភាពនេះបានយកឈ្នះលើបេក្ខជនបក្សភឿថៃ លោក Chaikasem Nitisiri ដោយអនុញ្ញាតឱ្យ អានុទីន ចាន់វីរ៉ាគុល បង្កើតរដ្ឋាភិបាលភាគតិច។
ប្រធានសភាថៃលោក Wan Muhammad Nor Matha កំពុងស្វែងរកការអនុម័តពីព្រះមហាក្សត្រ មុនពេលលោកអានុទីន ចាន់វីរ៉ាគុល ចូលកាន់តំណែងជាផ្លូវការ និងបង្កើតគណៈរដ្ឋមន្ត្រីថ្មី៕





































