សង្កាត់រដ្ឋបាលពព្រៃឈើស្រុកជីក្រែងបានបង្រ្កាបផលព្រៃឈើដែលដឹកជញ្ជូនដោយខុសច្បាប់បន្ថាប់ពីត្រូវបានសារព័ត៌មានអេសខ្នង 

0

សៀមរាបៈ សង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ចាប់ផ្តើមប្រើវិធានការក្តៅ ចំពោះជនមួយក្រុមតូច ដែលតែងតែលបលួចដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតិ បន្ទាប់ពី ត្រូវបានសារព័ត៌មានក្នុងស្រុក ធ្វើការរិះគន់ខ្លះៗពីការបណ្តែតបណ្តោយឲ្យមានការដឹកជញ្ជូនស្ទើរជារៀងរាល់ថ្ងៃដោយរលូន ដោយបញ្ជាក់ថាពុំមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលព្រៃឈើ ទាល់តែមានការអេសខ្នងទើបស្វាង និងបញ្ជេញស្នារដៃឲ្យឃើញ តែក្នុងនោះក៏មិនប្រាកដថា សកម្មភាពបង្រ្កាបនេះ បានធ្វើឡើងយ៉ាងសកម្ម ឬជាអចិន្រ្តៃនោះឡើយ។

ប្រជាពលរដ្ឋ ដែលនៅតាមដងផ្លូវ ដែលបានលាតសន្ធឹងពី ស្រុកជីក្រែង ឆ្ពោះទៅឃុំខ្វាវ ក្នុងទឹកដីខេត្តសៀមរាបដដែល បានចូលរួមសាទរចំពោះ សង្កាត់រដ្ឋបាលព្រៃឈើជីក្រែង និងរដ្ឋបាលស្រុកជីក្រែង ដែលបានភ្ញាក់រលឹក និងមានប្រតិកម្មរហ័សក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ដោយឡែកកន្លងមកតាមដងផ្លូវសន្ធឹកដឹកឈើ ដឹកខ្យូងយ៉ាងគគ្រឹកគ្រេង ទាំងបរិស្ថាន ទាំងមេព្រៃ រួមទាំងសមត្ថកិច្ចពាក់ព័ន្ឋ ហាក់ដូចជាមិនបានយកចិត្តទុកដាក់ ក្នុងការបង្រ្កាបការដឹកជញ្ជូនផលអនុផលព្រៃឈើនោះឡើយ ។

តាមប្រភពបណ្តាញព័ត៌មានច្បាស់ការ បានបញ្ជាក់ឲ្យដឹងថា ចរាចរណ៍ដឹកជញ្ជូនឈើ ចេញពីដែនជម្រកសត្វព្រៃបឹងពែរ និងដែនព្រៃឈើសហគមន៍នានា គឺ កូនឈើតូចៗ យកមកដុតធ្វើជាធ្យូង ចំនែកឈើធំៗ យកមកជ្រៀកធ្វើជាគ្រឿងផ្ទះ រីឯឈើក្រាក់ឈើដុំ ដឹកជញ្ជូនចូលរោងសិប្បកម្មកែច្នៃ និង មានការ ដឹកជញ្ជូនឈើស្រស់ធំៗស្តុបទុកដើម្បីលក់ចែកចាយបន្ត  ក្រោយពីសារព័ត៌មានបានចុះផ្សាយ កាលពីថ្ងៃពុធ ទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ រដ្ឋបាលស្រុកជីក្រែង ក្រោមបទបញ្ជាដ៏មុឹងម៉ាត់ បានដឹកនាំកម្លាំងចម្រុះ ចុះទៅបង្ក្រាបកន្លែង ស្ដបឈើទុក១ កន្លែងស្ថិតក្នុង ភូមិ ក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ព្រមទាំងរិបអូសបាន កំណាត់ឈើមួយចំនួន ដឹកយកមករក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើ។

យោតតាមប្រភពព័ត៌មាន ប្រជាពលរដ្ឋ នៅតាមដងផ្លូវ បានបញ្ជាក់ឲ្យដឹងថា បើទោះបីជាមានការបង្រ្កាបបទល្មើសព្រៃឈើម្តងម្កាលបែបនេះ ក៏នៅតែមានការព្រួយបារម្ភណ៍ ចំពោះធនធានធម្មជាតិ បញ្ហាកាប់កូនឈើមិនទាន់គ្រប់អាយុ  កាប់ឈើចម្រុះធ្វើខ្យូងដែលជាការវិនាសមហន្តរាយនៃព្រៃឈើ និងត្រូវចំណាយកូនឈើចម្រុះរាប់ពាន់ដើមសម្រាប់កូនឈើមួយឡខ្យូង   ដែលបានដឹកចេញពីដែនជម្រកសត្វព្រៃបឹងពែរ និងព្រៃឈើក្នុងដែនសហគមន៍នានាក្នុងស្រុកជីក្រែង ក្នុងនោះឡធ្យូងក៏មានចំនួនយ៉ាងច្រើនផងដែរ ។

តានសេចក្តីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្នមានជនល្មើស បានកំពុងតែកាប់ព្រៃឈើ យកទៅដុតធ្វើជាធ្យូង កំពុងតែមានការកើនឡើងជាលំដាប់ ធ្វើឲ្យព្រៃឈើតូចធំរងការវិនាស និងប្រឈមនឹងហានិភ័យខ្ពស់ ក្នុងការបាត់បង់ជម្រកសត្វព្រៃ ​សកម្មភាពដែលបានបន្តជារៀងរាល់ថ្ងៃ មានការដឹកគោយន្តកន្ត្រៃ និងដឹកធ្យូងចូលលក់ឲ្យឈ្មួញកណ្តាលជាច្រើនឡាន និងដឹកតាមរ៉ឺម៉ក ឈ្មួញបានធ្វើការដឹកចេញទៅលក់តាមបណ្តាខេត្តផ្សេងៗ ទាំងយប់ទាំងថ្ងៃ តែសកម្មភាពនេះហាក់មិនរំខានដល់សមត្ថកិច្ចមន្រ្តីជំនាញណាមកទប់ស្កាត់ និងបង្រ្កាបទាល់តែសោះ ឃើញតែកម្មករដើរយកលុយពីឈ្មួញ ។

មហាជនបានសំណូមពរ ដល់លោក ម៉ុង ប៊ុនលីម នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាប និងនាយផ្នែករដ្ឋបាលព្រៃឈើជីក្រែ និងសង្កាត់  រួមទាំងអង្គភាពបរិស្ថាន មេត្តាជួយប្រើតួនាទីភារកិច្ច ជួយការការពារធនធានធម្មជាតិ ការពារទប់ស្កាត់ បង្រ្កាប ដើម្បីចូលរួមរក្សាទុកធនធានធម្មជាតិឲ្យកូនចៅលោកមើលផងទាន ។

ដោយ អ៊ុក ផ្លុង