បាងកក៖ ការរុះរើយោធាប្រចាំឆ្នាំរបស់ប្រទេសថៃ ត្រូវបានប្រកាសជាផ្លូវការ ដោយមន្ត្រីជាន់ខ្ពស់ចំនួន ៨៦២រូប ទទួលបានការតែងតាំងថ្មី ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៥។
នេះបើយោងតាមការចុះផ្សាយរបស់ Royal Gazette នាថ្ងៃសុក្រទី៥ខែកញ្ញាឆ្នាំ២០២៥។
មុខតំណែងដែលប្រព័ន្ធផ្សព្វផ្សាយថៃ បានផ្តោតសំខាន់ក្នុងជួរកងទ័ពភូមិន្ទថៃ ដែលទទួលខុសត្រូវតាមព្រំដែន រួមមាន៖ឧត្តមសេនីយ៍ឯក Worayos Luangsuwann មេបញ្ជាការរង យោធភូមិភាគ១ ឡើងជាមេបញ្ជាការយោធភូមិភាគ១ ,ឧត្តមសេនីយ៍ឯក Weerayuth Raksil មេបញ្ជាការរង យោធភូមិភាគ២ ឡើងជាមេបញ្ជាការយោធភូមិភាគ២ ,ឧត្តមសេនីយ៍ឯក Woratep Bunya មេបញ្ជាការរង យោធភូមិភាគ៣ ឡើងជាមេបញ្ជាការយោធភូមិភាគ៣ ,ឧត្តមសេនីយ៍ឯក Norathip Poynok មេបញ្ជាការរង យោធភូមិភាគ២ ឡើងជាមេបញ្ជាការយោធភូមិភាគ៤ ។
មុខតំណែងសំខាន់ៗផ្សេងទៀត រួមមាន៖
ឧត្តមសេនីយ Ukridt Buntanont អគ្គមេបញ្ជាការរងនៃកងកំលាំងការពារជាតិ ឡើងឋានន្តរស័ក្តិជានាយសេនាធិការការពារជាតិ
,ឧត្តមនាវីទោ Pairot Fuangchan អគ្គលេខាធិកាកងទ័ពជើងទឹក ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងទឹកថៃ ,ឧត្តមសេនីយ៍ឯក Marshal Seksan Kantha ជំនួយការមេបញ្ជាការកងទ័ពអាកាសថៃ ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពអាកាសថៃ
,ឧត្តមសេនីយឯក Amrit Bunsumya មេបញ្ជាការយោធភូមិភាគ១ តែងតាំងជាជំនួយការមេបញ្ជាការកងទ័ពជើងគោកថៃ
,នាយឧត្តមសេនីយ៍ Tharapong Malakham អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ
,ឧត្តមសេនីយ៍ឯក Winthai Suwaree ប្រធានការិយាល័យប្រតិបត្តិការសន្តិសុខផ្ទៃក្នុងនៃកងទ័ពភូមិន្ទថៃ ត្រូវបានតែងតាំងជាលេខាធិការកងទ័ព៕





































