ខេត្តព្រះសីហនុ៖ភ្ញៀវទេសចរណ៍ជនជាតិសាំងហ្គាពួរចំនូនប្រមាណ៤នាក់ខណៈពេលបានដើរលេងកម្សាន្តតាមបណ្តោយឆ្នេរសមុទ្រតំបន់អូរឈើទាល(ចំណុចក្រុមហ៊នសុខគង់)ប្រទះឃើញអូរមួយដ៍ធំត្រូវបានគេបើកបង្ហូរទឹកសម្អុយចាក់ចូលសមុទ្រដែលមានខ្លិនស្អុយគូរឲ្យខ្ពើមរអើមផង
នោះក៍បានធ្វើការរិះគន់ត្រង់ៗទៅលើការគ្រប់គ្រងឆ្នេរសមុទ្ររបស់អជ្ញាធេក្រុង.ខេត្តព្រះសីហនុថានេះជាកាមិនទទូលខុសត្រូវដ៍ធំមួយរបស់អជ្ញាធរក្រុង.ខេត្តព្រះសីហនុដែលជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតសំរាប់វិស័យទេសចរណ៍ពីព្រោះខេត្តព្រះសីហនុនេះអាចទាក់ទាញភ្ញៀវទេចរណ៍មកលេងកម្សាន្តបានច្រើនគឺពឹងផ្អែកតែទៅលើឆ្នេរសមុទ្រតែប៉ុណ្ណុះ។
.ក្រុមភ្ញៀវទេសចរណ៍ជានជាតិសាំងហ្គាពួរដ៍ដែលបាននិយាយយ៉ាងខ្លីថាពូកគេដូចជាមានអារម្មសោកស្តាយណាស់ចំពោះទិដ្ធភាពឆ្នេរដូចច្នេះ។
.
ការបង្ហូរទឹកសម្អុយចាក់ចូលសមុទ្របែបនេះមិនមែនមានតែមួយកន្លែងនេះទេគឺមានច្រើនកន្លែណាស់ត្រូវបានគេធ្វើជាលូឬទុយូលូចក្រុមឆ្នេរខ្សាច់បង្កប់ដើម្បីបង្ហូរទឹកសម្អុយចាក់ចូលសមុទ្រជាប្រចាំដូចជាឆ្នេរតំបន់លំហែកាយ.ឆ្នេរខាងមុខសាលាខេត្តចំណុចកាស៊ីណូ(ហ្វេនខូ).ឆ្នេរប្រាំពីជាន់.ឆ្នេរអូរឈើទាលតំបន់អតីតបន្ទាយPMចាស់ជាដើមនិងមានកន្លែងខ្លះទឹកសម្អុយត្រូវបានគេបង្ហូរតាមអូរចាក់ចាក់ចូលសមុទ្រត្រង់តែម្តង។ទាំងនេះគឺជាបញ្ហារដ៍ធំមួយដែលអជ្ញាធរក្រុង.ខេត្តគូរមានការចុះទៅពិនិត្យមើលខ្លះហើយដើម្បីមានវិធានទប់ស្កាត់កែលំអរឡើងវិញហើយមានសោភណ្ណ័ភាពអនាម័យនិងបរិស្ថានល្អឲ្យស្របទៅនិងឋានៈដែលទទូលបានជាប់ជាសមាជិកឆ្នេរសមុទ្រល្អស្អាត់បំផុតនៅលើពិភពលោក។
.គូរបញ្ជាក់ផងដែរថាក្រៅពីផលប៉ះពាល់ពីរការបង្ហូរទឹកសម្អុយចាក់ចូលសមុទ្របច្ចុប្បន្នឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុដែលអាចបំរើរសេវាភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅមានតិចទូចណាស់គឺមិនគ្រប់តំរ៉ូវការនិងកំណើនភ្ញៀវទេសចរណ៍បច្ចុប្បន្ននោះទេពីព្រោះឆ្នេរសមុទ្រសំខាន់ៗចំនូន៧ទៅ៨កន្លែងត្រូវបានគេពុះច្រៀកប្រគាល់ទៅឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងអស់ទៅហើយដូចជាឆ្នេរ៧ជាន់ឬហៅថាឆ្នេរឯករាជប្រវែងប្រមាណ១ពាន់ម៉ែត្រនៅសល់សំរាប់ភ្ញៀវទេសចរណ៍លេងកម្សាន្តប្រវែងតែ១៥០ម៉ែត្រប៉ុណ្ណោះរីឯឆ្នេរអូរឈើទាលប្រវែងជាង២ពាន់ម៉ែត្រនៅសល់ប្រមាណ១ពាន់ម៉ែត្ររូមនិងឆ្នេរឯករាជ.ឆ្នេរព្រែកត្រែង.ឆ្នេរអូរត្រេះ.ឆ្នេរអូរតែលសុខា.ជាដើមសុទ្ឋសឹងប្រគាល់ក្រុមហ៊ុនឯកជនកាន់កាប់អស់ទៅហើយនិងមួយចំនូនក្លាយទៅជាកម្មសិទ្ធិឯកជនស្របច្បាប់តែម្តង។
ការប្រគាល់ដីឆ្នេរទៅឲ្យក្រុមហ៊ុនឯកជនកាន់កាប់គ្រប់គ្រងហើយក្រុមហ៊ុនទាំងនោះមិនមានសកម្មភាពអភិវឌ្ឍន៍ហើយថែមទាំងធ្វើរបងថ្មបិតបាំងយ៉ាងជិតមិនឲ្យមនុស្សម្នាចេញចូលដូចនេះវាជាផងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើវិសយ័ទេសចរណ៍ជាតិនិងជីវភាពប្រជាពលរដ្ឋរស់នៅលើទឹកដីខេត្តព្រះសីហនុផងដែរ។ចំណុចដូចបានលើកឡើងនេះបើរាជរដ្ឋាភិបាលនៅតែបណ្តោយនិងមិនគិតគូរឲ្យបានដិតដល់ហើយចេះតែជឿលើមន្ត្រីពុករលូយក្រោយឧវាទច្បាស់ជាវីវរហើយ៕(កោះពស់)រូបភាពទឹកសំអុយហូរចូលឆ្នេរសមុទ្រ