ស្រ្តីម្នាក់ ឈឺពោះ សម្រាលកូនត្រូវបាន អូប័រល្បឿនលឿនក្រុមហ៊ុន GTVC ដឹកពីក្រុងកោះរ៉ុងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តដោយសុវត្ថិភាព

0

ក្រុងកោះរ៉ុង៖នៅយប់ទាបភ្លឺឈានចូលថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ ២០២៥-អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយ គ្រឿង ដើម្បីជួយស្រ្តីម្នាក់ ឈឺពោះ សម្រាលកូន រស់នៅក្រុងកោះរ៉ុង ដឹកបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកខេត្ត។

ស្រ្តីខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុង ព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

នាគសមុទ្រ