សិស្ស និស្សិតកម្ពុជាមានឳកាសសិក្សាបន្តនៅសហរដ្ឋអាមេរិក តាមរយះការរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិកឆ្នាំ ២០២៥ (EducationUSA Fair 2025)

0

សៀមរាបៈ : ឳកាសរបស់សិស្ស និស្សិតកម្ពុជា អាចនិងបន្តការសិក្សានៅសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឈន៍កសាងធនធានមនុស្ស និងចូលរួមចំណែកក្នុងការជួយ អភិវឌ្ឈន៍ប្រទេសជាតិ នាពេលអនាគត់ តាមរយះកម្មវិធីបើកពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ដែលបានប្រារព្វធ្វើឡើងនៅ ក្នុងសណ្ឋាគារសោម៉ាទេវី អង្គរសៀមរាប ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប​។

ពិធីបើកពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិកឆ្នាំ ២០២៥ (EducationUSA Fair 2025) ដែលបានរៀបចំឡើងដោយស្ថានទូតអាមេរិក ចំនួន២វគ្គ ទីមួយនៅសៀមរាប នាថ្ងៃទី ៨ ខែកញ្ញា និងទីពីរ ធ្វើនៅភ្នំពេញ ថ្ងៃទី ១០ខែកញ្ញា នៃសណ្ឋាគារ Hyatt Regency ដើម្បីផ្សព្វផ្សាយឱកាសសិក្សាសម្រាប់សិស្ស និស្សិត និងអាណាព្យាបាល ដែលមានការចំណាប់អារម្មណ៍ចង់ទៅសិក្សានៅសហរដ្ឋអាមេរិក អាចធ្វើការទាក់ទងដោយផ្ទាល់ ជាមួយតំណាងនៃស្ថាប័នឧត្តមសិក្សាជាង ១០ មកពីសហរដ្ឋអាមេរិក ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍នៃការសិក្សានៅថ្នាក់ឧត្តមសិក្សានៅអាមេរិក។

លោកស្រី សារ៉ាSara Feuerstein ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ នៅស្ថានទូតអាមេរិកប្រចាំកម្ពុជាសូមស្វាគមន៍មកកាន់ពិព័រណ៍ការសិក្សា នៅសហរដ្ឋអាមេរិក ឆ្នាំ ២០២៥ សូមស្វាគមន៍មកកាន់ពិព័រណ៍ការសិក្សា នៅសហរដ្ឋអាមេរិក ឆ្នាំ ២០២៥ នេះជាឱកាសសម្រាប់សិស្ស និស្សិត និងអាណាព្យាបាល និងអ្នកផ្តល់ប្រឹក្សាអប់រំ មកជួបជុំដើម្បីបានជជែកផ្ទាល់ជាមួយសាកលវិទ្យាល័យ មហាវិទ្យាល័យ ដើម្បបានស្វែងយល់បន្ថែមពីឱកាសក្នុងការសិក្សានៅសហរដ្ឋអាមេរិក។ យើងក៏មានមន្ត្រីផ្នែកកុងស៊ុលនៃស្ថានទូតអាមេរិក នឹងជួបជជែកជាមួយសិស្សនិស្សិត ពីរបៀបដាក់ពាក្យយកទិដ្ឋាការអាមេរិក ដើម្បីឱ្យប្រាកដថាសិស្សនិស្សិតអាចចេះរបៀបដាក់ពាក្យ ឱ្យចេះអនុវត្តនូវច្បាប់អន្តោប្រវេសន៍អាមេរិក ពេលគេទៅដល់អាមេរិក។ យើងមានការិយាល័យប្រឹក្សា EducationUSA នៅទីនេះ ដែលសិស្សនិស្សិតអាចមកទទួលការផ្តល់ប្រឹក្សាដោយមិនមានការរើសអើស គាត់នឹងស្វែងយល់ពីការដាក់ពាក្យទៅអាមេរិក។ យើងក៏មានពិព័រណ៌នេះ នៅថ្ងៃពុធ នៅទីក្រុងភ្នំពេញដែលនឹងមានការនិយាយពីអាហារូបករណ៍ និយាយពីការផ្លាស់ប្តូរទស្សនកិច្ចសិក្សានៅអាមេរិក។ ចំណែកនៅសៀមរាបនេះ យើងមានបណ្ណាល័យអាមេរិក ហៅ American Corner ដែលស្ថិតនៅសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ជាកន្លែងដែលសិស្សនិស្សិតអាចមកជួបជុំផ្លាស់ប្តូរគំនិតយោបល់ រៀនភាសាអង់គ្លេស ចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗជាដើម ហើយនៅពេលខាងមុននេះ នឹងមានអ្នកជំនាញអាមេរិកផ្នែក AIមកជួបដោយផ្ទាល់។

សហរដ្ឋអាមេរិក ជាកន្លែងគោលដៅមួយដែលឈានមុខគេលើវិស័យអប់រំគ្រប់ជំនាញ។ មុខជំនាញដែលគេចូលចិត្តជាងគេមួយគឺ វិស័យ STEM ដែលនិស្សិតអាចសិក្សាពីវិស័យបច្ចេកវិទ្យា ហើយត្រឡប់មកកម្ពុជាវិញធ្វើការអភិវឌ្ឍប្រទេសរបស់ខ្លួន ជួយសង្គមជាតិ។ នៅថ្ងៃនេះ (នៅសៀមរាប) យើងមានសាកលវិទ្យាល័យតូចធំមួយចំនួន តាំងពីSilicon Valley រហូតដល់សាកលវិទ្យាល័យដែលមាននិស្សិតខ្មែរសិក្សាច្រើន។ ដូច្នេះហើយ យើង នឹងឃើញឱកាសជាច្រើនសម្រាប់និស្សិតខ្មែរទៅសិក្សានៅសហរដ្ឋអាមេរិក ដោយយើងឃើញមានចំនួននិស្សិតទៅសិក្សានៅអាមេរិក មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាំងពី ២០១២ ដែលចំនួននេះកើនឡើង ៣ ដង។ យើងសង្ឃឹមថា នៅឆ្នាំនេះដែលជាខួបលើកទី ៧៥ នៃការប្រារព្ធខួបទំនាក់ទំនងការទូត អាមេរិក កម្ពុជា យើងនឹងទទួលបានចំនួននិស្សិតសិក្សានៅអាមេរិក កើនឡើងជាងមុនទៀត។

ពេលបច្ចុប្បន្ន យើងមានប្រហែលនិស្សិត ១ ពាន់នាក់ កំពុងសិក្សានៅសហរដ្ឋអាមេរិក ដែលចំនួននេះ មានការកើនឡើង ៥៥% ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ហើយដែលយើងមើលឃើញជាចំនួនច្រើនជាងគេបើធៀបជាមួយប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក យើងឃើញនិស្សិតមានច្រើនសិក្សានៅឆ្នេរខាងលិច (West Coast) ដូចកាលីហ្វរញ៉ា រដ្ឋវ៉ាស៊ីងតោន តែមានច្រើននៅគ្រប់កន្លែងក្នុងសហរដ្ឋអាមេរិកព្រោះជាប្រទេសធំ ចំពោះមជ្ឈមណ្ឌលដែលផ្តល់ការប្រឹក្សាដោយវិជ្ជាជីវៈ សម្រាប់និស្សិតចង់សិក្សានៅសហរដ្ឋអាមេរិក គឺមជ្ឈមណ្ឌលផ្តល់ការប្រឹក្សាEducation USA Advising Center ដែលសិ្ថតនៅក្នុងសាកវិទ្យាល័យបញ្ញាសាស្ត្រ ខេត្តសៀមរាប ដែលអាចប្រឹក្សាពីវិធីលម្អិតដើម្បីធ្វើការដាក់ពាក្យសិក្សានៅអាមេរិក។

លោក លី ប៊ុនណា ប្រធានមន​្ទីរអប់រំ យុវជននិងកីឡា ខេត្តសៀមរាប​ មានប្រសាសន៍ថា កម្មវិធីពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិកឆ្នាំ ២០២៥ នេះពិតជាល្អមួយ ពាក់ព័ន្ឋសមត្ថភាពរបស់សិស្សានុសិស្ស និងសង្ឃឹមថាពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទៅបន្តកាសិស្សានៅក្រៅប្រទេសបាន ពីព្រោះនៅសាលារបស់យើងមានកម្មវិធីច្រើនណាស់ ជាពិសេសភាសាអង់គ្លេសគឺជារឿងសំខាន់ណាស់ សិស្សអាចរៀនទាំងផ្នែកវិទ្យាសាស្រ្ត និងភាសា នៅក្នុងវិស័យអប់រំ សាលារៀនខ្លះក៏អនុវត្តកម្មវិធីអន្តរជាតិ និងការអប់រំផ្នែកឌីចិថល់  ដូច្នេះសមត្ថភាពទាំងនេះអាចបន្តការសិក្សានៅក្រៅប្រទេសបាន មិនមែនតែប្រព័ន្ឋអន្តរជាតិនោះទេ ក្នុងប្រទេសរបស់យើងក៏ត្រូវការដែរ រាជរដ្ឋាភិបាល ក៏បានកំណត់មុមអទិភាពសំខាន់ សម្រាប់អនាគត់នៅក្នុងប្រទេសកម្ពុជា ការកសាងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា មានការអភិវឌ្ឈន៍រីកចម្រើន ក្នុងការចូលរួមចំណែកកសាងអភិវឌ្ឈន៍ប្រទេសរបស់យើង ។

លោកបន្តថា ព្រឹត្តិការណ៍ថ្ងៃនេះគឺជារឿងសំខាន់មួយ ក្នុងការពិព័រណ៍ ព័ត៌មានការសិក្សានេះ ដែលបានធ្វើឲ្យសិស្សានុសិស្ស និងអាណាព្យាបាល បានសិស្សាល័ក្ខណ្ទចំបាច់នានា និងស្វែងយល់ពីលក្ខ័ណផ្សេងៗសម្រាប់ការជ្រើសរើសឳកាស ទៅសិក្សានៅក្រៅប្រទេស ដូចជាព័ត៌មានអាហាររូបករណ៍ និងទិដ្ឋទិការផ្សេងៗដើម្បីមានភាពងាយស្រួលក្នុងការជ្រើសរើសបន្តការសិក្សា។

ដោយ ប៊ុន រដ្ឋា