កំពង់ធំ៖ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញចុះត្រួតពិនិត្យមើល ការធ្វើរបងចំនួន៣៧៨ម៉ែត្រការ៉េ (សាងសង់រួចបាន៧០%) ដើម្បីហ៊ុព័ន្ធព្រំដីសម្រាប់សាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ(ថ្មី) ដែលមានផ្ទៃដីទំហំ៤.០៤៦១ម៉ែត្រការ៉េ ស្ថិតនៅភូមិវល្លិ៍យាវ ឃុំ
ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បានណែនាំដល់ក្រុមជាងឱ្យយកចិត្តទុកដាក់ក្នុងសាងសង់ តម្រូវឱ្យមានភាពរឹងមាំ និងត្រូវទៅតាមស្តង់ដា ដើម្បីប្រើប្រាស់បានយូរអង្វែង។ ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអង្គភាពនេះ បានធ្វើឱ្យមានភាពស្រស់ស្អាត ការពារបាននៅទ្រព្យសម្បត្តិ ពិសេសគឺដើមឈើដែលបានដាំជាច្រើនដើមឱ្យបានគង់វង្ស និងឱ្យក្រុមការងារនៅក្នុងអង្គភាពចូលរួមថែរក្សានៅសមិទ្ធផលនានានេះដោយបានល្អប្រសើរ។
លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានលើកទឹកចិត្តដល់ក្រុមជាងដែលកំពុងសាងសង់នេះត្រូវតែអនុវត្តទៅតាមកិច្ចសន្យានៃសំណង់ ដើម្បីឱ្យរបងព័ន្ឋជុំវិញនេះមានគុណភាព និងប្រសិទ្ធភាពខ្ពស់៕






































