​ដើម​ពោធិ​សុ​ប្ប​និមិត​ធ្វើ​អំពី​ថ្ម​និង​ស​ង្ក័​សី​ប្រក់​ព្រះ​ពុទ្ធរូប​នៅ​វត្ត​ព្រះ​ធាតុ​ឆ្វេង​មាន​ប្រជាពលរដ្ឋ​ ​ជាច្រើន​នាក់​ទៅ​មើលថា​ដូចដើម​ពោធិ​ពិតៗ​មិន​ធ្លាប់មាន​

0

​កំពង់ឆ្នាំង​៖​ការកសាង​ដើម​ពោធិ​សុ​ប្ប​និមិត​អំពី​ថ្ម​និង​ស​ង្ក័​សី ប្រក់​ព្រះ​ពុទ្ធរូប​នៅក្នុង​វត្ត​ព្រះ​ធាតុ​ឆ្វេង ជា​ស្នាដៃ​វិចិត្រករ​ខ្មែរ ធ្វើអោយ​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​នាំគ្នា​ទៅ​មើល​កន្លងមក និង​និ​យា យ​ថា​ដូចដើម​ពោធិ​ពិតៗ​ដែល​ពីមុនមក​មិន​ធ្លាប់​បានឃើញ​។​វត្ត​ព្រះ​ធាតុ​ឆ្វេង​នេះ​បាន​កសាង​ថ្មី​

រយះពេល​ជាង​១០​ឆ្នាំ​មកហើយ​ដែល​បច្ចុប្បន្ន​សំរេចបាន​៦០% វត្ត​ខាងលើនេះ​ស្ថិតនៅ​ក្នុងភូមិ​ប៉ាត​ឡាង ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​DSC08724
​ ​

នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោក ច័ន្ទ កុសល អាយុ​៣៦​ឆ្នាំ រស់នៅ​ខេត្ត​កំពង់​
​ចាម ជាជាង​គំនូរ​គូរ​ព្រះពុទ្ធ​រូប​តាម​ជញ្ជាំង​ក្នុង​វត្ត បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​អ្នក​ឆ្នៃប្រឌិត​កសាង​ដើម​ពោធិ​អំពី​ស៊ីម៉ង់​និង​ស​ង្ក័​សី ប្រក់​ព្រះ​ពុទ្ធរូប​នៅក្នុង​វត្ត​គឺជា​ស្នាដៃ​មេ​​ជាង​របស់លោក ឈ្មោះ គាំ ច័ន្ទ អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​គ្រួស ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ​។​ការ​​កសាង​ដើម​ពោធិ​សុ​ប្ប​និមិត​នេះ​គឺជា​គំនិត​ឆ្នៃប្រឌិត​ដោយផ្ទាល់​របស់​មេជាង គឺ​មិនបាន​យក​ប្លង់​ឬ​គំ​រូពី​ខាង​ណា​ឡើយ​។​ឈ្នួល​កសាង​ដើម​ពោធិ​នេះ​មានតម្លៃ​៥.៥០០​ដុល្លា កសាង​ជា​១​ខែ​ទើ ប​រួចរាល់ និង​មិនបាន​ចំណេញ​សល់​លុយកាក់​ឡើយ គឺ​គ្រាន់តែ​គ្រប់​អោយ​ថ្លៃឈ្នួល​កូនជាង​។​DSC08714

​ ​ដោយមាន​ការចាប់អារម្មណ៍​ច្រើន​ពី​ប្រជាពលរដ្ឋ បច្ចុប្បន្ន​គណៈកម្មាការ​វត្ត​បឹង​ខ្នារ នៅ​ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង បាន​ជួល​មេជាង​អោយទៅ​កសាង​ដើម​ពោធិ​ដូចគ្នានេះ​ក្នុង​វត្ត​បឹង​ខ្នារ ដើម្បី​ទុកជា​ស្នាដៃ​ក្នុង​ព្រះពុទ្ធសាសនា​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​។​
​ ​លោកគ្រូ ហុក សំអុន ព្រះជន្ម​៥៩​ព្រះវស្សា ចៅអធិការ​វត្ត​ព្រះ​ធាតុ​ឆ្វេង និង​លោក ប្រាក់​នី​ម ប្រធាន​គណៈកម្មាការ​វត្ត បាន​មាន​សង្ឃដីកា និង​និយាយ​អោយដឹងថា​៖ វត្ត​ព្រះ​ធាតុ​ឆ្វេង​នេះ​ជាវ​ត្ត​ថ្មី​សាងសង់​រយះពេល​ជាង​១០​ឆ្នាំ​មកហើយ​នៅលើ​ដី​ទួល​វត្ត​ចាស់​។​DSC08736

ការសាងសង់​វត្ត​
​មកដល់ពេលនេះ​បានសំរេច​៦០%​ហើយ តាម​ការ​បូក​សារុប​ថវិកា​សាងសង់​អស់​ប្រមាណ​ជាង​
២៧​ម៉ឺន​ដុល្លា ថវិកា​ទាំងនេះ​គឺជា​បច្ច័យ​របស់​ពុទ្ធប​រិ​ស័​ទ​ចំណុះជើងវត្ត ក្នុងស្រុក​និង​ជា​ថវិកា​ក​ឋិ​
​ន​ទាន​ដង្ហែរ​ចូល​វត្ត ពុំមាន​បច្ច័យ​ធំដុំ​ចូលរួម​កសាង​ពី​ថ្នាក់ដឹកនាំ ឬ​ឯកឧត្តម លោកជំទាវ​ណា​ឡើយ​។​តាម​គំរោង​របស់​គណៈកម្មាកា​រ​វត្ត នឹងត្រូវ​ពង្រីក​ខឿន​វត្ត ធ្វើ​របង​ជុំវិញ​វត្ត គូរគំនូរ​ព្រះ​
​ពុទ្ធប្រវត្តិ​ក្នុង​វត្ត និង​លាបថ្នាំ​វត្ត​ជា​បន្តទៀត ទៅតាម​លទ្ធភាព​នៃ​ថវិកា​ជា​បច្ច័យ​ដែលមាន​។​
​ ក្នុង​ខែ​ខាងមុខនេះ​គណៈកម្មការ និង​លោកគ្រូ​ចៅអធិការ​វត្តមាន​គំរោង​ធ្វើបុណ្យ​ឆ្លង​គំនូរ​
​និង​ឆ្លង​ដើម​ពោធិ​ក្នុង​វត្ត​មួយ​ជំហាន​សិន ដើម្បី​ប្រមូល​បច្ច័យ​សំរាប់​កសាង​វត្ត​ជា​បន្តទៀត​។​លោ​
​ក​គ្រូ​ចៅអធិការ និង​គណៈកម្មាការ​វត្ត​សូម​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ ឯកឧត្តម​លោកជំទាវ ថ្នាក់​
​ដឹកនាំ​ធំៗ​មេត្តាជួយ​ចូលរួម​ក្នុង​ពិធីបុណ្យ​ខាងមុខនេះ​ដោយ​សេចក្តី​អនុគ្រោះ ដើម្បី​ចូល​បច្ច័យ​
​កសាង​វត្ត​ព្រះ​ធាតុ​ឆ្វេង​អោយបាន​រួចរាល់​សំរាប់​ទុកជា​ប​តិក​ភ​ណ្ឌ័​ក្នុង​សាសនា​របស់​ជាតិ និង​ទុក​ជូន​ពុទ្ធបរិស័ទ​គោរពបូជា​ត​រៀងរហូត​ទៅ​៕