​កិច្ចប្រជុំ​លើក​ទី​២​ឆ្នាំ​២០១៤ រវាង​សាលាដំបូង​ខេត្តរតនគិរី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​តុលាការ​ប្រជាជន​ខេត្ត​យ៉ា​ឡាយ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

0

​ខេត្តរតនគិរីៈ សាលប្រជុំ​នៅ​សណ្ឋាគារ​រតន​ស៊ី​ធី​នា​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ សាលាដំបូង​ខេត្តរតនគិរី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ពិធី​ជួបប្រជុំ​ទី​២​ឆ្នាំ​២០១៤ ជាមួយ​តុលាការ​ប្រជាជន​ខេត្ត​យ៉ា​ឡាយ​នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ដោយមាន​លោក​សូ​ស ឡា ប្រធាន​

សាលាដំបូង​ខេត្តរតនគិរី​និង​ឯកឧត្តម ដាំង ផាន​ជុង ប្រធាន​តុលាការ​ប្រជាជន​ខេត្ត​យ៉ា​ឡាយ និង​សមា​ជិ​សមាធិ​ការ​នៃ​ស្ថាប័ន​ប​តុលាការ​ទាំងពីរ​ខេត្ត​ជាច្រើនរូប​ទៀត​។​04
​ ​ជា​លទ្ធផល​នៃ​កិច្ច​ជំនួប​ទ្វេរ​ភាគី​រវាង​តុលាការ​ទាំងពីរ​នាពេល​កន្លងមក​តាម​កំណត់ហេតុ​ចងចាំ​ចំនួន​២ ធ្វើ​នៅ​តុលាការ​ប្រជាជន​ខេត្ត​យ៉ា​ឡាយ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​និង​បានធ្វើ​បទ​បង្ហាញ​នៃ​ច្បាប់​អន្តោប្រវេសន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ភាគី​សាលាដំបូង​ខេត្តរតនគិរី​។ តំណាង​តុលាការ​ប្រជាជន​ខេត្ត​យ៉ាង​ឡាយ បាន​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ និង​ការ​ស្នាក់នៅ ការខ្ចី​ផ្លូវ​ឆ្លងកាត់​របស់​ជនបរទេស​នៅ​ប្រទេស​វៀតណាម​។​
​ ​កិច្ច​ប្រជុំបាន​ពិភាក្សា ផ្លាស់ប្តូរ​យោបល់​យ៉ាង​ផុលផុស​លើ​ប្រធានបទ​ស្តីពី​ច្បាប់​អន្តោប្រវេសន៍​នេះ​ក៏ដូចជា​វិធានការណ៍​ទប់ស្កាត់​បទ​ល្មើស​ឆ្លងដែន​នានា​រវាង​ខេត្ត​ទាំងពីរ​។

ទន្ទឹម​នោះ​ភាគី​សាលាដំបូង​ខេត្តរតនគិរី​ក៏បាន​លើកឡើង​អំពី​សេចក្តីណែនាំ​លេខ​០០២ និង​បទបញ្ជា​លេខ​០០១​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ នឹង​ជនអន្តោប្រវេសន៍​ខុសច្បាប់​ក្នុង​វិធានការណ៍​ជាបឋម​ដោយ​ធ្វើការ​ចាប់បញ្ជូន​នូវ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទៅ​ប្រទេស​ដើម​វិញ និង​វិធានការណ៍​មួយចំនួន​ក្នុងទិសដៅ​ពង្រឹង​សកម្មភាព​ត្រួតពិនិត្យ​តាម​តំបន់​ព្រំដែន​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់​សាធារណៈ នៃ​ប្រទេស​ទាំង​២ ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​។​01

​ ​កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​ឯកភាពគ្នា​រៀបចំ​កិច្ចប្រជុំ​ទ្វេរ​ភាគី​លើក​ទី​០១ ឆ្នាំ​២០១៥ នៅ​ខែឧសភា ឆ្នាំ​២០១៥​នៅ​សាលាដំបូង​ខេត្តរតនគិរី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ចំពោះ​ពេលវេលា និង​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នឹង​ជូនដំណឹង​មុន​ក្នុង​រយៈពេល​១​ខែ ដោយ​កំណត់​យក​ការផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក​និង​ស្វែងយល់​អំពី “​ច្បាប់ព្រហ្មទណ្ឌ​និង​ការកំណត់​ទោស​(​បទល្មើស​ប្រព្រឹត្ត​ដោយ​អនីតិជន​, បទល្មើស​ជួញដូរ​គ្រឿងញៀន​) កិច្ចប្រជុំ​ឆ្នាំ​២០១៤ សំរាប់​លើក​ទិសដៅ​ប្រជុំ​ឆ្នាំ​២០១៥”​នៃ​ប្រទេស​ទាំងពីរ​។​

​ ​កិច្ច​ប្រជុំបាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ដ៏​ស្និ​ទ្ធិ​ស្នាល រីករាយ សាមគ្គីភាព និង​មិត្តភាព​ដ៏​ប្រពៃ​។​គណៈប្រតិភូ​ទាំងពីរ​បាន​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​តុលាការ​រវាង​ខេត្ត​ទាំង​២ សាលាដំបូង​ខេត្តរតនគិរី និង​តុលាការ​ប្រជាជន​ខេត្ត​យ៉ា​ឡាយ​ឲ្យ​កាន់តែ​រឹងមាំ និង​ល្អប្រសើរ​ជាង​មុន​។ ពង្រឹង​ចំណង​សាមគ្គីភាព​មិត្តភាព​ដែលមាន​តាំងពី​យូរណាស់​មកហើយ រវាង​ថ្នាក់ដឹកនាំ​ក៏ដូចជា​ប្រជាជន​ខេត្ត​ទាំងពីរ​(​ខេត្ត​យ៉ា​ឡាយ និង​ខេត្តរតនគិរី​) ដែលជា​កត្តា​យ៉ាងសំខាន់​មួយ​ក្នុង​ការរក្សា​ស្ថេរភាព​ជំរុញ​កិច្ចអភិវឌ្ឍន៍​របស់​ខេត្ត​នីមួយៗ​។05

ហើយ​បានអនុម័ត​ក្នុង​កិច្ចប្រជុំ បានធ្វើ​ឡើងជា​បួន​ច្បាប់​ជា​ភាសា​វៀតណាម​ចំនួន​២​ច្បាប់ និង​ជា​ភាសា​ខ្មែរ​ចំនួន​២​ច្បាប់ ដោយ​ភាគី​ម្ខាង​រក្សាទុក​ចំនួន​២​ច្បាប់​(​ភាសា​ខ្មែរ និង​វៀតណាម​)៕