​នគរបាល​ខេត្តតាកែវ ចំនួន​១៦១៧​នាក់ បាន​បំពេញបែបបទ បើក​គណនី ដើម្បី​បើកប្រាក់​បៀវត្សរ៍ តាម​ប្រព័ន្ធ​ធនាគារ​

0

​ ​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ មាន​មន្ត្រី​តាម​ការិយាល័យ​ជំនាញ​ទាំង​៣០ និង​អធិការដ្ឋាន​នគរបាល​គ្រប់​ស្រុក ក្រុង ត្រូវបាន​បំពេញបែបបទ​បើក​គណនី ដើម្បី​បើកប្រាក់​បៀវត្សរ៍ តាម​ប្រព័ន្ធ​ធនាគារ អេស៊ីលីដា និង​ធនាគារ កាណាឌីយ៉ា​លើក​ទី​១ ។ ការបំពេញ​

បែបបទ បើក​គណនី​តាម​ប្រព័ន្ធ​ធនាគារ គឹ​ជួយ​បោសសំអាត​អំពើពុករលួយ នៅក្នុង​អង្គភាព ជាពិសេស​បាន​ជៀសវៀង​នូវ​ការចោទប្រកាន់ថា កន្លងមក​មាន​លាក់​ខ្មោច​ជាង​មួយរយ​នាក់ ទុក​ស៊ី​បន្តទៀត ។​4
​ ​

លោក​វរៈសេនីយឯក ពៅ លន់ នាយការិយាល័យ​បុគ្គលិក បានអោយដឹងថា ក្របខ័ណ្ឌ​ដែល​ត្រូវ​បើក​គណនី​តាម​ប្រព័ន្ធ​ធនាគារ មាន​សរុប​១៩៣៧​នាក់ មាន​ស្រី​ចំនួន​៣៤​នាក់ ក្របខ័ណ្ឌ​វរ​សេនា​តូច​៦០៣ ចំនួន​២៧៣​នាក់ ស្រី​១​នាក់ ។​3

​លោក ពៅ លន់ បាន​បន្តទៀតថា នៅ​លើក​ទី​១​នេះ មន្ត្រីនគរបាល​វរៈ​សេនា​តូច​៦០៣ ចំនួន​២៧៣​នាក់ មិនទាន់​បានធ្វើ​បែបបទ​ទេ ធ្វើ​តែ​មន្ត្រីនគរបាល នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​អធិការដ្ឋាន​ស្រុក និង​ក្រុង​ទេ មាន​ចំនួន​១៦១៧​នាក់​តែប៉ុណ្ណោះ ។2

​ចំពោះ​មន្ត្រីនគរបាល ចំនួន​១៦១៧​នាក់ ដែល​មក​ធ្វើ​បែបបទ មាន​ចំនួន​៤៧​អ្នក អវត្តមាន ក្នុងនោះ​អវត្តមាន​មាន មូលហេតុ​ចំនួន​៣៨​នាក់ ។ ក្នុងនោះ​ចូល​និវត្ត​៦​នាក់ . មរណៈភាព​១៤​នាក់ . ផ្ទេរចេញ​៤​នាក់ . ទៅ​រៀន​៦​នាក់ . ព្យួរ​ឈ្មោះ​២​នាក់ . សំណើរ​កាត់បន្ថយ​៤​នាក់ . ត្រូវ​វិន័យ​១​នាក់ . ជាប់ពន្ធ​ធនាគារ​១​នាក់ . អវត្តមាន​គ្មាន​មូលហេតុ ចំនួន​៩​នាក់ ។​1
​ ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្ត បាន​មានប្រសាសន៍ថា ការធ្វើ​បែបបទ​បើក​គណនី​បើកប្រាក់​បៀវត្សរ៍ តាម​ប្រព័ន្ធ​ធនាគារ​ខាងលើ បើ​ពិនិត្យ​ទៅរក​ឃើញថា មាន​លាក់​ខ្មោច​ទុក​ស៊ី​កិបកេង ធ្វើអោយ​ខាត​ថវិការ​រដ្ឋ​បុគ្គល​នោះ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់ ហើយ​ត្រូវ​ប្រមូល​លុយ ដែល​កិបកេង​ទាំងអស់នោះ មក​ប្រគល់​វិញ​អោយ​គ្រប់​ចំនួន​វិញ ៕