គណៈកម្មការសហគមអឺរ៉ុបបាន ចាប់ដៃគ្នាត្រៀមលក្ខណៈជាបឋមពីវិធី សាស្ដ្រដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី បើទោះបីពេលនេះមិនទាន់មានការ សម្រេចដាក់ទណ្ឌកម្មបែបណានោះ ។
អ្នកនាំពាក្យតំណាងជាន់ខ្ពស់ទទួល បន្ទុកសន្ដិសុខ និងកិច្ចការបរទេស របស់សហគមអឺរ៉ុបបានបញ្ជាក់ថា កិច្ចការបឋមស្ដីពីគម្រោងដាក់ទណ្ឌកម្ម កំពុងតែពិភាក្សា ។ អឺរ៉ុបក៏បានផ្អាកកិច្ច ពិភាក្សាជាមួយរុស្ស៊ីស្ដីពីកិច្ចព្រមព្រៀង ថ្មីៗរវាងអឺរ៉ុប នឹងរុស្ស៊ី ។
ប្រសិនបើគ្មានសញ្ញាស្ងប់ស្ងាត់ សហគមន៍អឺរ៉ុបអាចនឹងលុបចោលកិច្ច ប្រជុំជាប្រចាំរវាងអាមេរិក នឹងរុស្ស៊ី ដែលត្រូវធ្វើឡើងនៅខែមិថុនា ។ បណ្ដា ប្រទេសសហគមអឺរ៉ុបនឹងបង្កើតបញ្ជី ខ្មៅដល់បណ្ដាក្រុមហ៊ុន និងមន្ដ្រីរុស្ស៊ី មួយចំនួនហាមចូលទឹកដីអឺរ៉ុប ដូចជា បង្កកទឹកប្រាក់ក្រុមហ៊ុនឬមន្ដ្រីរាជការ ទាំងអស់នោះ ។
សហគមអឺរ៉ុបអាចនឹងពិភាក្សា ដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសរុស្ស៊ី ប្រសិនបើស្ថានភាពនៅតែបែបនេះ៕
