​លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច

0

​ជំរុញ​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ ត្រូវ​បន្ដ​អនុវត្ដ​លើកកម្ពស់​សិទ្ធិ​កុមារ​នៅ​កម្ពុជា​ឲ្យ​ស្របតាម​អនុសញ្ញា​អង្គការសហប្រជាជាតិ​​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ បាន​ប្រារព្ធ​ពី​ធី​ខួប​លើក​ទី​២៥​ឆ្នាំ នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​កុមារ ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​គណអធិបតី លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ។a1
​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកជំទាវ ម៉ែន សំអន បាន​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ ត្រូវ​បន្ដ​រៀបចំ​ផែនការ​ជាតិ​សម្រាប់​អភិវឌ្ឍន៍ កុមារ ដោយ​ប្ដេជ្ញា​ចិ​ត្ដ រួមបញ្ចូល​គ្នា បង្កើត​នូវ​យន្ដការ​តាមដាន​ការ​អនុវត្ដ និង​បញ្ជ្រាប​សកម្មភាព និង​សូចនាករ​ពាក់ព័ន្ធ ទៅក្នុង​ផែនការ​តាម វិស័យ ដើម្បី​ធានា​ឲ្យ​បាន​ថា សិទ្ធិ កុមារ​ត្រូវបាន​ការពារ និង​អនុវត្ដ​យ៉ាង​ពេញលេញ ក្នុង​ក្របខ​ណ្ឌ័​ទូទាំងប្រទេស និង​ស្របតាម​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​កុមារ ។​a2
​លោកជំទាវ​បាន​បន្ដថា រាជរដ្ឋាភិបាល​បាន​បង្កើន​ថវិកា លើ​វិស័យ​សង្គមកិច្ច អប់រំ សុខាភិបាល នៅ​ឆ្នាំ​២០១៥ ចំនួន​១៣,២​ភាគរយ ធៀប​នឹង​ច្បាប់​ថវិកា ឆ្នាំ​២០១៤ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ប្រជាជន​ទទួលបាន​សេវា សង្គម​ប្រកប ដោយ​សមធម៌ កាន់តែ​ប្រសើរឡើង ជាពិសេស​បម្រើ​ដល់​កុមារ ។​បច្ចុប្បន្ន​កុមារ​នៅ​កម្ពុជា ត្រូវបាន​អង្គការ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ បាន​យក​ចិ​ត្ដ​ទុកដាក់​យ៉ាងខ្លាំង និង​លើកកម្ពស់ ការពារ​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្ដែ​កុមារ​នៅ​កម្ពុជា​មួយចំនួន នៅតែ​ប្រឈម នឹង​បញ្ហា​មួយចំនួន​ដ៍ដែល ។a3

ដូចជា​អត្រា​មរណភាព​របស់​ទារក កុមារ និង​មាតា នៅមានកម្រិត​ខ្ពស់​នៅឡើយ បើ​ប្រៀបធៀប ជាមួយ​បណ្ដា​ប្រទេស​ខ្លះ​ក្នុង​តំបន់ ។ វិស័យ អប់រំ​មាន​កុមារ​មួយចំនួន បាន​បោះបង់ចោល​ការសិក្សា និង​រៀន​ត្រួតថ្នាក់​នៅឡើយ ។
​ហើយ​ចំពោះ​កត្ដា​កង្វះ​ចំណេះដឹង កត្ដា​ភាពក្រីក្រ និង​ការ​អនុវត្ដ​ច្បាប់​នៅមានកម្រិត ការជួញដូរ​កុមារ អំពើហិង្សា​លើ​កុមារ ពលកម្ម​កុមារ ពេស្យា​កម្ម​កុមារ ប្រើប្រាស់​គ្រឿងញៀន និង​ការ​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​ច្រើន​គ្នា កត្ដា​ទាំងអស់​នេះហើយ ដែល​ធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​ចំពោះ​កុមារ​នៅ​កម្ពុជា ៕a7 a5