​​ប្រជាពលរដ្ឋ​ជិត​១០០​នាក់​នាំគ្នា​តវ៉ា​នៅមុខ​សាលាខេត្ត​ប្រឆាំង​បុគ្គល​បីនាក់​មានបំណង​រំលោភ​យក​ដី​ពួកគាត់​និង​ឲ្យ​សំណង​៥០​មឺ​ុ​ន​ដុល្លា​ថែមទៀត​

0

ខេត្តបន្ទាយមានជ័យ​​ប្រជាពលរដ្ឋ​ជិត​១០០​នាក់​នាំគ្នា​លើក​ផា​ដា​តវ៉ា​ប្រឆាំង​និង​បុគ្គល​បីនាក់​ដែលមាន​បំណង​រំលោភ​យក​ដី​ពួកគាត់​ជាង​៤​ហិកតា​នៅ​ក្រុង​ប៉ោយប៉ែត​ដើម្បីអោយ​អាជ្ញាធរខេត្ត​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​។​ការតវ៉ា​នោះបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២៤​វិច្ឆិការ​២០១៤​មុខ​សាលាខេត្ត​បន្ទាយមានជ័យ​។image (1)

តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា​មូល​ហេតុដែល​ពួកគាត់​លើកគ្នា​មក​តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ​ដែលមាន​ទាំង​ផា​ដា​ពាក្យស្លោក​និង​រូប​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​កិ​តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជា​ឪពុកម្តាយ​និង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​១១៨​គ្រួសារ​ដែល​រស់នៅ​លើដី​ជាង​៤​ហិតា​រយះពេល​ជិត​២០​ឆ្នាំ ហើយ​មាន​ដី​ដែល​អាជ្ញាធរ​ចែក​និង​ដី​ដែល​ទិញ​ដែល​ដែលមាន​image (2)

ទាំង​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​គ្រប់គ្នា​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​២​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។ តំណាង​ប្រជាពលរដ្ឋ​បាន​បន្តថា លុះ​នៅ​ខែមេសា​ឆ្នាំ​២០១៤​នេះ ស្រាប់តែ​មានឈ្មោះ ញឹម ម៉ែន ដែលជា​ឪពុក​ឈ្មោះ ញឹម កុសល និង​ឈ្មោះ គឹម សារិន ជា​អ្នកដើរ​ក្តី​តវ៉ា​បាន​ប្តឹង​ប្រជាពលរដ្ឋ​ដោយ​ចោទថា ពួកគាត់​មក​រស់​នៅលើ​ដី​របស់គេ​ដែលមាន​លិខិត​កាន់កាប់​ដីធ្លី​ពី​ឆ្នាំ​១៩៩៧​ដែល​ចុះហត្ថលេខា​សម័យ​លោក ខៀវ រដ្ឋា​(​ជា​មេឃុំ​ប៉ោយប៉ែត​)​ដែល​ត្រូវបាន​ខេត្ត​មិន​ទទួលស្គាល់​មកប្តឹង​ប្រជាពលរដ្ឋ​ទាំង​១១៨​គ្រួសារ​ទៅ​សាលាដំបូង​ដោយ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​សង​ជា​សំណង​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​។ imageតំណាង​បាន​ប្រាប់ថា ការតវ៉ា​នៅ​សាលាក្រុង​ប៉ោយប៉ែត​៤​លើក​មកហើយ​តែ​អាជ្ញាធរ​បាន​សន្យាថា​៖​ដោះស្រាយ​ជូន​តែ​មកដល់ពេលនេះ​មិនមាន​ដំណោះស្រាយ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​នាំគ្នា​មក​តវ៉ា​នៅមុខ​សាលាខេត្ត​ដើម្បីអោយ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​រក​យុត្តិធម៌​ជូន​។ ក្រោយ់ពេល​តវ៉ា​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បាន​ហៅ​តំណាង​ប្រជាពលរដ្ឋ​៥​នាក់​ចូលទៅ​ដោះស្រាយ​គឺ​លោក​បាន​សន្យាថា​៖​អោយ​គ​ណះ​កម្ម​ការចុះទៅ​ពិនិត្យមើល​ថា

តើ​អ្នកណា​រំលោភ​អ្នកណា​បើតាម​ច្បាប់​គឺ​ប្រជាពលរដ្ឋ​បាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ហើយ​រស់នៅ​ជិត​២០​ឆ្នាំ​មកហើយ​ដែលមាន​ផ្ទះថ្ម​និង​ដំណាំ​យូរអង្វែង​ទៀត​៕