មន្ត្រី​ជំនាញ​សិក្សា​ពី​គម្រោង​កសាង​ផ្លូវជាតិ​លេខ​៥ អាស៊ាន​ហា​វ៉េ​និង​ផលប៉ះពាល់​លើ​ប្រព័ន្ធធារាសាស្ត្រ​

0

​ ​
ខេត្តបន្ទាយមានជ័យ​​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៤​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​នៅ​សាល​(​ខ​)​មន្ត្រី​ជំនាញ​បានមក​បើក​កិច្ចប្រជុំ​សិក្សា​គម្រោង​កសាង​ផ្លូវជាតិ​លេខ​៥(​អាស៊ាន​ហា​វ៉េ​)​និង​ផលប៉ះពាល់​លើ​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្តបាត់ដំបង​និង​ខេត្តបន្ទាយមានជ័យ​។image (2)

ពិធី​នេះ​មានការ​ចូលរួម លោក​អោម​ចាន់ថា អភិបាលរង​ខេត្តបន្ទាយមានជ័យ​លោក Anthony Gouley​ទីប្រឹក្សាបច្ចេកទេស លោក​គឹម​សុវណ្ណ​ប្រ​ធា​មន្ទីរ​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​។​លោក Anthony.Gouley បាន​មានប្រសាសន៍ថា​គាត់​ចុះមក​ថ្ងៃនេះ​គឺ​មក​សិក្សា​គម្រោង​កសាង​ផ្លូវជាតិ​លេខ​៥​ពីលើ​ផលប៉ះពាល់​ប្រព័ន្ធធារាសាស្ត្រ​ចាប់ពី​ខេត្តបាត់ដំបង​ដល់​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​image

បើតាម​ការសិក្សា​គម្រោង​ខេត្តបន្ទាយមានជ័យ​គឺ​រង​ផលប៉ះពាល់​ធា​រា​សា​ស្គ្រ​គឺ​ច្រើនជាង​ខេត្តបាត់ដំបង​។ លោក អោម ចិ​ន្ថា អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា គម្រោង​កសាង​ផ្លូវជាតិ​លេខ​៥​ពី​ខេត្តបាត់ដំបង​ដល់​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​មាន​ប្រវែង​៨៥.៣​គីឡូម៉ែត្រ​គឺ​គម្រោង​ថវិការ​កម្ចី​ជប៉ុន​(Jica)​កសាង​នៅ​ឆ្នាំ​២០១៧​។image (1)

លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​ខេត្ត​មានប្រសាសន៍ថា ផ្លូវ​ដែល​កសាង​ប្រវែង​៨៥.៣​គីឡូម៉ែត្រ​ខេត្តបាត់ដំបង​ប្រវែង​៤៥.៨​គីឡូម៉ែត្រ​ធ្វើ​ផ្លូវ​វាង​ពី​ចំណុច​វត្ត​កំណប់​ដល់​ស្ពាន​អូរ​តា​គី​ប្រវែង​២៣.១​គីឡូម៉ែត្រ​។​ខេត្តបន្ទាយមានជ័យ​ប្រវែង​៣៩.៤​គីឡូម៉ែត្រ​កសាង​ផ្លូវ​វាង​ចំណុច​ព្រែកជីក​ដល់​ក្បាលស្ពាន​ទឹក​ផ្លា​ខាងលិច​ប្រវែង​៩​គីឡូម៉ែត្រ​។image

លោក​បាន​បន្តថា ការកសាង​ប្រភេទ​ផ្លូវ​ប្រភេទ​អាស៊ាន​ហាយវ៉េ​ប្រភេទ​៤​កន្លង​២​ទៅ​២​មកជា​ផ្លូវ​AC(​បេ​តុ​កៅស៊ូ​)​ដែលមាន​ប្រវែង​ប្រវែង​៨៥.៣​គីឡូម៉ែត្រ​ទទឹង​ប្រវែង​៤០​ម៉ែត្រ​និង​ទ្រូងផ្លូវ​ប្រវែង​២៣​ម៉ែត្រ​និង​ចិញ្ចើមផ្លូវ​សងខាង​ម្ខាង​ប្រវែង​៨.៥​ម៉ែត្រ​ដើម្បី​ឲ្យ​ខេត្តបន្ទាយមានជ័យ​កាន់តែ​រីកចំរើន​មួយកំរិត​ទៀត​៕