​បុរស​ម្នាក់​អង្គុយលេង​នៅ​សួន​ក្បែរ​ភោជនីយដ្ឋាន​ទន្លេសាប​ត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ដេញ​ចាក់​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទៅប្ដឹង​សមត្ថកិច្ច​ទៅ​ជួយ​អន្តរាគមន៍​បន្ទាប់ពី​ត្រូវ​ជន​ស្គាល់មុខ​ម្នាក់​ដេញ​ចាក់​ដោយ​មិនដឹង​មូលហេតុ កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​យប់​ឈានចូល​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៤​ត្រង់ចំណុច​ភោជនីយដ្ឋាន​ទន្លេសាប តាម​បណ្ដោយ​ផ្លូវ​ស៊ី​សុ​វ​ត្តិ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ​ជាប់​គ្នា​ជាមួយ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​ ​

ប្រភពព័ត៌មាន​ពី​បុរសរងគ្រោះ​ឈ្មោះ ចន្ថា អាយុ​៣៥​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​នៅ​សង្កាត់​មានជ័យ ខណ្ឌមានជ័យ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បានមក​អង្គុយលេង​នៅ​សួនច្បារ​ក្បែរ​និង​ភោជនីយដ្ឋាន​ទន្លេសាប ជាមួយ​ប្រពន្ធ​គាត់​ឈ្មោះ ចាន់ ឆាយ​គីម អាយុ​៣៩​ឆ្នាំ​មុខរបរ​ជា​អ្នកដើរ​ប្រមូល​ខោអាវ​អោយគេ នៅតាម​ទូក ខណៈនោះ​ស្រាប់តែ​ពេល​គាត់​កំពុងតែ​អង្គុយលេង​នោះ​ក៏មាន​ជន​មិន​ស្គាល់មុខ​ម្នាក់​បាន​

ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បាន​ឈប់​គេ រួច​រត់​សំដៅ​មករក​គាត់​រួច​ក៏​ជន​នោះ​ទាញ់​កូនកាំបិត​មួ​យមក​ដេញ​ចាក់​គាត់​និង​ប្រពន្ធ​គាត់ តែ​ដោយ​គាត់​ព្យាយាម​រត់គេច​ពី​ជន​មិន​ស្គាល់​នោះ រត់​ទៅ​ឲ្យ​គេ​ជួយ ហើយក៏​ជន​មិន​ស្គាល់​នេះ​ដើរមក​យក​កាំបិត​មកចាក់​និង​កង់​ម៉ូតូ​របស់គាត់ ហើយ​ថែមទាំង​ស្រែកថា​អញ​ជា​មេ​នៅ​កន្លែង​គ្មាន​អ្នក​ហ៊ាន​ជាមួយ​អញ​ឡើយ ថ្ងៃក្រោយ​កុំ​ឲ្យ​អញ​ឃើញ​មុខ​ទៀត រួច​ក៏​ជន​មិន​ស្គាល់​នេះ​ឡើង​ជិះ​គេ​គេច​ទៅ​បាត់​តែម្តង​។

​ក្រោយពេល​កើតហេតុ​នេះ​ប្រហែលជា​២០​នាទី​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​នាំ​ជនរងគ្រោះ​ទៅ​ប៉ុ​ស្ពិ៏​នរគ​បាល​រដ្ឋបាល​វត្តភ្នំ​ដើម្បី​សួរនាំ​និង​ដាក់​ពា​ក្រ​ប្តឹង​ផងដែរ​៕03 01