តា​លី​បង់​គំរាម​វាយប្រហា​រការ បោះឆ្នោត​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

​ក្រុម​តា​លី​បង់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន បាន​គំរាមកំហែង​បើក​ការវាយប្រហារ ទៅ​លើ​ទីតាំង​បោះឆ្នោត​នៅក្នុង​ប្រទេស អា​ហ្វ​ហ្គានី​ស្ថានដែល​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ ទី​៥ ខែ​មេសា ខាងមុខ ។ ក្នុង​ពេល​ជា មួយ​គ្នា​នេះ រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បាន ប្រកាស​ដាក់​ពង្រាយ​កម្លាំង​ទាហាន​ជាង ៣៥០​ពាន់​នាក់​ការពារ​

ការបោះឆ្នោត នោះ ។ 
​ចាប់តាំងពី​ឆ្នាំ​២០០៤​មកទល់​ពេល នេះ ក្រុម​តា​លី​បង់​បានធ្វើ​សកម្មភាព វាយប្រហារ​រាល់​ការបោះ​ឆ្នោត​នៅក្នុង ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ដោយសារតែ ពេល​នោះ​អាមេរិក​បាន​ជ្រៀតជ្រែក​ចូល ក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន និង​ជ្រែ​ៀ ជ្រែកចូល​ក្នុង​ការបោះឆ្នោត ។ កាលពី បោះឆ្នោត ឆ្នាំ​២០០៩ ក៏​រង​ការ​វាយ ប្រហារ​បណ្ដាលឱ្យមាន​អ្នកស្លាប់​សរុប ៥៧​នាក់ ក្នុងនោះ​មាន​ទាហាន​២៦​នាក់ ។​
​ក្រសួង​មហាផ្ទៃ​អា​ហ្វ​ហ្គានី​ស្ថាន​បាន ច្រាន​ចោល​ការគំរាមកំហែង​ខាងលើ ដោយ​លោក​អះអាងថា ក្រុម​សន្ដិសុខ អា​ហ្វ​ហ្គានី​ស្ថាន​អាចការពារ​ការបោះ ឆ្នោត​នៅ​អា​ហ្វ​ហ្គានី​ស្ថានបាន​យ៉ាង​ល្អ មិនឱ្យ​មាន​ហេតុការណ៍​អាក្រក់​កើត ឡើង​នៅ​ពេល​បោះឆ្នោត​ឡើយ​៕​

AfghanistanElections