​វៀតណាម -​បេ​ទ្បា​រុស ពង្រឹង​វិស័យ ពាណិជ្ជកម្ម កាន់តែ​ស៊ីជម្រៅ

0

​អគ្គលេខាធិការ បក្ស​កុម្មុយនីស្ត វៀតណាម លោក ង្វៀន ភូ ត្រឿ​ន បានធ្វើ​ដំណើរ​ទស្សនកិច្ច ក្នុង​ទីក្រុង​MINSK ប្រទេស​បេ​ទ្បា​រុស ហើយ​កាលពី​ថ្ងៃ​ពុធ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​​តាម​សារព័ត៌មាន​វៀតណាម ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ឲ្យ​ដឹងថា ការធ្វើដំណើរ​

ទស្សន កិច្ច​នេះ មាន​ចំនួន​៣​ថ្ងៃ ដែល​តប​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី បេ​ទ្បា​រុស លោក អា​ទ្បិ​ច​ស៊ិន​ឌឺ លូ​កា​សិន​កូ ។​download (5)

​ភាគី​ទាំងពីរ បាន​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ ពាណិជ្ជកម្ម តែម្ដង​ដោយ​ចំណាយ​ថវិកា ចំនួន​១៥២​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៣ ជាមួយនឹង​ការនាំ​ចូល​របស់​ប្រទេស​វៀតណាម​សរុប ១៣៨,៣ លាន ដុ​លា្ល​រ​អាម៉េរិក ។​

​លោក លូ​កា​ស៊ិន​កូ បាន​និយាយថា ក្នុង​ដំណើរ​ទស្សនកិច្ច របស់លោក ត្រឿ​ង ជា​ព្រឹ​ត្ដិ​ការណ៍ មួយ​ដ៏​សំខាន់ នៃ​ការ អភិវឌ្ឍ​ទំនាក់ទំនង​ទេ្វ​ភាគី កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ដោយ​ប្រទេស វៀតណាម ជា​អាទិភាព​ទីមួយ ក្នុងចំណោម បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី ។​download (6)

​លោក ត្រឿ​ង បាន​លើកទ្បើង​ផងដែរ​ថា ប្រទេស​វៀតណាម​មាន​សេចក្ដី​រីករាយ​យ៉ាង​ក្រៃលែង ក្នុងការ​រឹតចំណង​ទាក់ ទង រវាង​ប្រទេស​ទាំងពីរ ជាពិសេស លោក​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត​ទំនាក់ទំនង​ជាមួយ​ប្រទេស​បេ​ទ្បា​រុស កាន់តែ ស្អិទរ​មួ​ត លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ។​
​សូមបញ្ជាក់ថា ប្រទេស​ទាំងពីរ បាន​ព្រមព្រៀងគ្នា ក្នុងការ​បង្កើន​ការផ្លាស់ប្ដូរ​ក្នុង​កម្រិត​ខ្ពស់ មួយ​រវាង​គ្នា​ទៅវិញទៅមក និង​រួមទាំង ប្រជាជន និង​ប្រជាជន​ផងដែរ ៕