កម្លាំងទាហានអាកាស់ចិនទើបតែបានបង្ហាញយន្តហោះស៊ីបការគ្មានមនុស្សបើក អាចវាយលុកទៅលើគោលដៅនានារបស់សត្រូវ។ នេះជាយន្តហោះចម្បាំងដំបូងគេបង្អស់របស់ ចិនមានប្រភេទ UAV GJ-1 ។ យន្តហោះនេះមានទាំងសម្ថភាព បំពេញបេសកកម្មស៊ើបការនិង វាយលុក។
យន្តហោះនេះ អាចបំពាក់គ្រាប់គ្រាន់នៅសព្វាវុធដែលអាចវាយប្រហារទៅលើគោលដៅរបស់សត្រូវ ក្នុងនោះមានគ្រាប់បែក កាំជ្រួចមីស៊ីល និងគ្រាប់មីស៊ីលប្រដេញទៀតផង សម្រាប់ប្រដេញមីស៊ីលរបស់សត្រូវ។
មន្ត្រីជាន់ខ្ពស់ក្នុងជួរកងទ័ពជើងអាកាស់ចិនបញ្ចាក់ថា យន្តហោះគ្មានមនុស្សបើកខាងលើមានម៉ាស៊ីនមួយ ស្លាបត្រងហើយនៅត្រងចំណុចកន្ទុយមានសណ្ឋានអក្សV ។យន្តហោះនេះអាចហោះហើរបានរយៈពេលយូ ។ យន្តហោះស៊ើបការនិងវាយលុកគ្មានមនុស្សបើកពិតជាមានសារសំខាន់យ៉ាងខ្លាំងដោយសារតែវាយអាចជួយជាច្រើនដល់កម្លាំងទាហានក្នុងការការពារតំបន់ដែលមានវិវាទ។
ក្រុមអ្នកវិភាគបញ្ចាក់ថា ចិនកំពុងតែបង្កើតការផលិតយន្តហោះគ្មានមនុស្សបើក តាមដានសកម្មភាពនៅក្នុងតំបន់មានវិវាទជាមួយជប៉ុន និង វិវាទនៅដែនសមុទ្រចិនភាគខាងត្បូងជាមួយប្រទេសក្នុងតំបន់អាស៊ាន។ ជាមួយនឹងភាពជោគជ័យនេះចិនអាចនឹងបំពេញបហិច្ឆិតាក្លាយជាប្រទេសមហាអំណាចនៅក្នុងតំបន់ ទាំងសេដ្ឋកិច្ចនឹងបច្ចេកវិទ្យសព្វាវុធ៕