មនុស្ស​៩​នាក់​បាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ក្រោយ​មនុស្ស​មួយក្រុម ប្រដាប់​ដោយ​អាវុធ​បាន​ដេញ​កាប់​ពាស វាល​ពាសកាល

0

មនុស្ស​៩​នាក់​បាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ក្រោយ​មនុស្ស​មួយក្រុម ប្រដាប់​ដោយ​អាវុធ​បាន​ដេញ​កាប់​ពាស វាល​ពាសកាល ពិសេស​គឺ​ក្រុម​បុគ្គលិក សណ្ឋាគារ និង​ផ្សារ​ទំនើប​នៅ​ភាគ​ខាង ត្បូង​ប្រទេស​ចិន​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៧ ខែវិច្ឆិកា ។ ​នេះ​ជា​ករណី​កាប់សម្លាប់​ដោយ​ប្រើ កាំបិត​ថ្មី​

បំផុត​ក្នុងចំណោម​ករណី​ជា ច្រើន​ដូចនេះ​ដែល​បានកើត​ឡើង​នា ពេលកន្លងមក ។ ម្ចាស់​ផ្សារ​ទំនើប​បាន និយាយថា ក្រុម​សន្ដិសុខ​របស់ខ្លួន​ក៏​ចាប់ បាន​ជនល្មើស​ម្នាក់ ហើយ​ប្រគល់ឱ្យ ប៉ូ​លិ​សាត់​ការ​ទៅតាម​ផ្លូវច្បាប់ ។

​បុរស​ដែល​ដេញ​កាប់​គេ​ត្រូវ​ក្រុម សន្ដិសុខ​ចាប់ខ្លួនបាន​មានឈ្មោះ Zhou នៅពេលដែល​ជននេះ​បាន​វាយប្រហារ មនុស្ស​មួយចំនួន​នៅ​ទ្វារ​ចូលក្នុង​ផ្សារ ទំនើប​ស្ថិតនៅ​ស្រុក​ពូ​លៀន ។ មនុស្ស ពីរ​នាក់​រងរបួស​ជា​ទម្ងន់​នៅក្នុង​ការ​វាយ ប្រហារ​នោះ​។ ប៉ូលិស​បាន​បើក​ការ​ស្រាវ ជ្រាវ​ជា​ទ្រង់ទ្រាយ​ធំ​ហើយ​មិនបាន​ផ្ដល់ ព័ត៌មាន​លម្អិត​នោះឡើយ ។

បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នៅ ចិន​កម្រ​កើតមាន បើ​ប្រៀបធៀប​នឹង ប្រទេស​ដទៃទៀត ដូច​សារ​ចិន​ជា​ប្រទេស គ្រប់គ្រង​ដោយ​របប​កុម្មុយនីស្ដ​មាន ច្បាប់​តឹងតែង​ចំពោះ​អ្នក​ដែល​បង្ក​ហិង្សា នៅតាម​ទីសាធារណៈ ។ ប៉ុន្ដែ​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ ការវាយប្រហារ​ដោយ ប្រើ​កាំបិត​ដេញ​កាប់​ចាក់​កើត​ឡើងជា ញឹកញាប់ ។

​កាលពីពេល​កន្លងមក​ថ្មីៗ​ជន​ប្រដាប់ ដោយ​កាំបិត​មួយក្រុម​ក៏បាន​ដោ​ញ​កាប់ ពលរដ្ឋ​នៅ​ស្ថានីយ៍​រថភ្លើង​កូ​មមី​ង បណ្ដាលឱ្យ​មនុស្ស​២៩​នាក់​ស្លាប់ និង ១៤០​នាក់​រងរបួស ។
​ប្រសិនបើ​ចិន​គ្រប់គ្រង​អាវុធ​ជាតិ ផ្ទុះ​ដោយ​ធូរ​លុង ពលរដ្ឋ​មាន​កាំភ្លើង ប្រើប្រាស់​ដោយ​ស្របច្បាប់​ដូច​នៅ អាមេរិក​នោះ ប្រាកដ​ជាមាន​អ្នកស្លាប់ យ៉ាងច្រើន​ដោយសារតែ​ការបាញ់ ប្រហារ 9