សៀមរាប កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៤ លោកឃឹម ប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តព្រមទាំងឯក-ឧត្តមជាគណៈអភិបាលខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពបានជួបធ្វើការសម្តែងគួសមជាមួយលោកថាច់ ឌូអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រ
កម្ពុជា ដើម្បីធ្វើការពិភាក្សាកិច្ចមួយចំនួន នៅរដ្ឋបាលសាលា ខេត្តសៀមរាប។
ក្នុងកិច្ចស្វាគមន៍របស់លោកឃឹម ប៊ុនសុងបានធ្វើការបញ្ជាក់អំពីស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និង វិស័យសេដ្ឋកិច្ចរបស់ខេត្តសៀមរាប បានពឹងផ្អែកទៅលើវិស័យទេសចរណ៍និង កសិកម្ម ។
ម្យ៉ាងទៀតដោយ ខេត្តប្រវត្តិសាស្ត្រមួយនេះ សម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែបបានកំពុងទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត មានការកើនឡើងជារៀងរាល់ឆ្នាំក្រោមគោលនយោបាយបើកចំហរជើងមេឃ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមក៏បានជម្រាប់ផងដែរអំពីភ្ញៀវដែលចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប លំដាប់លេខ១ទេសចរណ៍វៀតណាមចិនលេខពីរហើយវិស័យនេះបាន ផ្តល់នូវអាទិភាពការងារដល់ប្រពលរដ្ឋក្នុងសៀមរាបធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង ហើយក្រៅពីការងារកសិកម្មទេសចរណ៍ក៏មានវិស័យជលផល ដែលក្នុងមួយៗឆ្នាំប្រជានេសាទបានប្រមូលផលអនុផលនេសាទ ពីបឹងទន្លសាប ដោយបាននាំចេញត្រីទឹកសាប ទៅក្រៅខេត្ត និង ក្រៅប្រទេសផងដែរ ។
លោកឃឹម ប៊ុនសុងក៏បានលើក ឡើង អំពីកង្វះខាតជាច្រើនលើសេវាទេសចរណ៍ ក្នុងគោលដៅឆ្នាំ២០៣០ កម្ពុជានឹងមានភ្ញៀវទេសចរណ៍ចូលមកទស្សនា ពី១៥លានទៅ២០លាននាក់ក្នុងមួយឆ្នាំ ។ ដើម្បីតម្រូវការក្នុងសេវាកម្មទេសចរណ៍ លោកអភិបាលខេត្ត ក៏បានលើកនូវសំណូមពរដល់ឯកឧត្តមអគ្គរដ្ឋទូតវៀតណាម សូមធ្វើការផ្សព្វផ្សាយដល់អ្នកវិនិយោគវៀតណាម មកវិនិយោគលើវិស័យទេសចរនៅខេត្តសៀមរាបព្រមទាំងជួយជម្រុញបង្កើនការហើរពីវៀតណាមឆ្ពោះត្រង់មកកាន់ខេត្តសៀមរាបព្រមទាំងសូមឲ្យរដ្ឋាភិបាលវៀតណាមចូលរួមជួយអភិវឌ្ឍន៍នៅខេត្តសៀមរាប។
ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថាចំពោះការចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាខេត្តនៃប្រទេសវៀតណាមជាមួយខេត្តសៀមរាប សូមឲ្យបណ្តាមន្ទីរ ស្ថាប័ន អង្គភាពខេត្តនោះ ធ្វើការចងសម្ព័ន្ធភាពជាមួយមន្ទីរស្ថាប័ន អង្គភាពដូចគ្នាផងដែរ។ ម្យ៉ាទៀតសូមជម្រុញឲ្យអ្នកវិនិយោគដែលមានបំណង មកវិនិយោគត្រូវធ្វើការវិនិយោគឲ្យត្រូវទៅតាមតំបន់ និង ខេត្តដែលសមស្របទៅធនធានដែលមានទីនោះ ។
មានប្រសាសន៍នោះដែរលោកថាច់ ឌូក៏បានឯកភាពទៅនឹងសំណើដែលឯកឧត្តមអភិបាលខេត្តសៀមរាបលើកឡើង ព្រមទាំងបានធ្វើការគូសបញ្ជាក់ថាវិស័យពាណិជ្ជកម្មរវាងកម្ពុជាវៀតណាម យើងបានធ្វើការផ្លាស់ប្តូរគ្នាបានល្អ តាមរយៈការតាំងផលិតផលពិព័រណ៌ពាណិជ្ជកម្មនៅតាមបណ្តាខេត្ត ។ ឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ជួយសម្រួលដល់អ្នកវិនិយោគវៀតណាមដែលកំពុងធ្វើអាជីវកម្មនៅខេត្តសៀមរាប ហើយចំពោះការហោះហើរពីបណ្តា ខេត្តនានា នៃសាធារណរដ្ឋសង្គមនិយមវៀតណាមឆ្ពោះត្រង់មកកាន់ខេត្តសៀមរាប ឯកឧត្តមនឹងធ្វើការជម្រុញ ដល់ បណ្តាក្រុមហ៊ុនអាកាសចរណ៍វៀតណាមបង្កើនការហោះហើរមកពីបណ្តាខេត្តនានា មកខេត្តសៀមរាប ព្រមទាំងធ្វើការ ផ្សព្វផ្សាយ និង
ជម្រុញដល់អ្នកវិនិយោគវៀតណាម ចូលមកវិនិយោគនៅខេត្តសៀមរាប នឹង ចូលរួមក្នុងការជម្រុញលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ឲ្យកាន់មានការអភិវឌ្ឍន៍រីកចម្រើនឡើង ក្នុងការធានា និងទទួលបម្រើសេវាកម្ម ទេសចរណ៍នៅខេត្តសៀមរាប ទៅតាមស្តង់ដារអន្តរជាតិផងដែរ ។
លោកថាច់ ឌូក៏បានបញ្ជាក់ថា កត្តាទាំងនេះគឺជាការបង្កើននូវការងារជូនដល់ប្រជាជនកម្ពុជា សំខាន់ប្រជាជនខេត្តសៀមរាប ឲ្យមានជីវភាពធូធារដើម្បីទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារហើយនៅរសៀលថ្ងៃនេះដែរ ក៏មានធ្វើការបើកសម្ពោធហោះហើរ ពីខេត្តនានាប្រទេសវៀតណាមឆ្ពោះត្រង់ មកខេត្តសៀមរាបផងដែរ ៕






































