ប្រារព្វ​មី​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​២​ធ្នូ​ក្នុង​ខេត្តកំពង់ឆ្នាំង​

0

DSC08987«​យើង​មាន​អ្វីៗ​ដូច​ថ្ងៃនេះ គឺ​ដោយសារ​ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨»​នេះ​គឺជា​សន្ទរកថា​របស់​ស​ម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណៈបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណៈសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ដែល​ឯ​.​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណៈកម្មការ​រ​ណៈ​សិស្ស​សាមគ្គី​អភិវឌ្ឍ​មាតុភូមិ​ខេត្តកំពង់ឆ្នាំង​បាន​អាន​នៅក្នុង​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦ ជា​ថ្ងៃ​បង្កើត​រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​(០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០១៤)​នៅក្នុង​សាល​នយោបាយ​ខេត្ត ដែលមាន​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កាយ​ឬ​ទ្ធិ និ​សិ​ត្ស បញ្ញា​វ័ន សាស​នឹក​ឥស្លាម ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៥៤០​នាក់​ផងដែរ​។​DSC08982
​ ​ឯ​.​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន បាន​គូសបញ្ជាក់​នៅក្នុង​អង្គ​មី​ទ្ទិញ​នេះ​ថា​៖​រណៈសិរ្ស​ថ្ងៃ​២​ធ្នូ ជា​ប្រវត្តិសាស្ត្រ​ចារឹក​ជាប់​ក្នុង​បេះដូង​ប្រជាជន​ខ្មែរ​គ្រប់រូប មាន​ថ្ងៃ​២​ធ្នូ ទើប​មាន​ថ្ងៃ​៧​មករា មាន​ថ្ងៃ​៧​មករា បើ​ម​មាន​អ្វីៗ​ដូច​ថ្ងៃនេះ​។​ថ្ងៃ​២​ឆ្នូ​ជា​ថ្ងៃ​បង្កើត​កងទ័ព​រណៈសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា វាយ​រំដោះទឹកដី​និង​រំដោះ​ជីវិត​ប្រជាជន​កម្ពុជា ពិ​របប​កម្ពុជា​ប្រជា​
​ធិបតី​របស់​ប៉ុលពត​។​យើងទាំងអស់គ្នា​សូម​ចាត់ទុក​ថ្ងៃ​២​ឆ្នូ ជា​ព្រឹត្តិការណ៍​ជាតិ​មួយ​ដ៏​សំខាន់បំផុត ចំពោះ​បុព្វហេតុ​នៃ​ការរស់រានមានជីវិត​ឡើងវិញ​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។​រណសិរ្ស​២​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​យើង​ទាំង​គ្នា​អោយ​រួច​ផុតពី​គ្រ៉​មហន្តរាយ​នៃ​របរ​ប្រល័យ​ជូ​ជ​សាសន៍​ប៉ុ​ណ្តោះ​ទេ រណសិរ្ស​២​ធ្នូ នៅបាន​ជួយ​ស្តារ កសាង និង​អភិវឌ្ឃន៍​សង្គមជាតិ​នៅ​គ្រប់ទិសទី ធ្វើអោយ​មាតុ​ភូមិក​ម្ពូ​ជាមាន​ការកែប្រែ​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់​ទៀត​។​DSC08997
​ ​រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​២​ធ្នូ​១៩៧៨ បច្ចុប្បន្ន​ត្រូវបាន​ដូរ​ឈ្មោះ​មកជា​«​រណៈសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​»​ដែលជា​អង្គការ​ចាត់តាំង​មួយ​ឈានមុខ​របស់​គណៈបក្ស​ប្រជាជន​បដិសន្ធិ​ឡើង​នៅក្នុង​តំបន់​រំដោះ​ក្នុង ភូមិ​ជើង​ក្លូ ឃុំ​២​ធ្នូ ខេត្តក្រចេះ ដើម្បី​រួមជាមួយ​ប្រជាជន​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិប្បតេយ្យ​រហូត​ទទួល​ជ័យជំនះ​នា​ថ្ងៃទី​៧ មករា ឆ្នាំ​១៩៧៩ ទទួលបាន​មកវិញ​នូវ​សិទ្ធ​សេរីភាព និង​ឳ​កាស​ស្តារឡើងវិញ​នូវ​ហេ​ដ្ឋា​រចនា​សំ​ព័ន្ធ​របស់​មាតុ​ភូមិក​ម្ពុ​ជា​។​ប្រជាជន​កម្ពុជា​សុទ្ធតែ​យល់ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណៈសិរ្ស​២​ធ្នូ និង​ជ័យជំនះ​ថ្ងៃ​៧​មករា​ទេនោះ​ ​យើង​ក៍​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ​«​នេះ​គឺជា​សច្ចៈ​ធម៌​នៃ​ប្រវត្តិសាស្ត្រ​»​។​DSC08998
​ ​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ ទទួលបាន​ជោគជ័យ បាន​បង្រួបបង្រួម​ជាតិខ្មែរ​តែមួយ​ឡើងវិញ ធ្វើអោយ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​មាន​សណ្តាប់ធ្នាប់​ក្នុង​សង​ញ​កមបាន​ល្អប្រសើរ ធ្វើអោយ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​កំពុង​រីកចំរើន​គួរអោយ​មោទនៈ​។​ភាពអំណោយ​ផល​នេះ​បាន​រក្សា​នូវ​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​ដែល​ទ្រទ្រង់​ដល់​ការរីកចំរើន​នៃ​វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​សំណង់ និង​រក្សាបាន​នូវ​អត្រា កំណើន​៧,៥%​។​នៅ​ឆ្នាំ​២០១៤​នេះ​តាម​ការ​ព្យាក​ណ៍​របស់​រាជរដ្ឋាភិបាល សេដ្ឋកិច្ចជាតិ​រំពឹងថា នឹងមាន​អត្រាកំណើន​៧,៦%​។​ទន្ទឹមនេះដែរ ប្រមុខ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លុបបំបាត់​នូវ​ស្នាម​បែកបាក់​នៅក្នុង​សង្គមជាតិ​ធ្វើ អោយ​ធ្លុង​មហា​សាមគ្គី​ជាតិ​កាន់តែ​រឹង​ម៉ាំ​ឡើង ដើម្បី​រួមគ្នា​ដឹកនាំ​និង​កសាង​ប្រទេស​អោយបាន​រីកចំរើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​DSC08983
​ ​នៅ​ចុងក្រោយ​នៃ​ការ​ប្រារព្វ​អង្គ​មី​ទ្ទិញ ឯ​.​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណៈកម្មាការ​រ​ណៈ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​សមា​ជឹ​ក​សមាជិការ​ក្នុង​រណៈសិរ្ស​ទៅ​ចែក​អំណោយ​ជូន​កុមារកំព្រា​ចំនួន​៣៨​នាក់ ដែល​កំពុង​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង​។​ក្នុងនោះដែរ​ឯ​.​ឧក៍​បាន​ពន្យល់​ណែរ​នាំ​ដល់​ក្មួយៗ​កុមារកំព្រា​អោយខិត​ខំរៀន​សូត្រ​យកចំណេះ​ដឹង​អោយបាន​ខ្ពង់ខ្ពស់ ដើម្បី​រួមគ្នា​កសាង​ប្រទេសជាតិ និង​រួមគ្នា​កុំអោយ​របប​ប្រល័យពូជសាសន៍​វិលត្រឡប់​មកវិញ​៕
​ ​