កិច្ច​ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សា​សហព័ន្ធ នៃ​សភា​សហព័ន្ធរុស្ស៊ី​

0

​សៀមរាប កាលពី​រសៀល​ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ​២០១៤ លោក​ស៊ិន រុន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សភា​សហព័ន្ធរុស្ស៊ី​ដឹកនាំ​ដោយ​លោក​អ៊ីវ​ហ្គើ​នី ហ្ស៊េ​រី​ប្រេ​នី​កូវ អនុប្រធាន​ទី​១ គណៈកម្មាធិការ​ការពា​រ និង សន្តិសុខ​ជាតិ នៃ​សភា​សហព័ន្ធរុស្ស៊ី និង សហការី ចូលជួប​សម្តែង​ការគួរ សម និង​ពិភាក្សា នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ដោយមាន​អសលោក​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ចូលរួម​ផងដែរ ។DSC_2602
​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក​ស៊ិន រុន ក៏បាន​លើកឡើងថា ដំណើរ​បំពេញ​ទស្សនកិច្ច​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ បានធ្វើ​ឲ្យ​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ កាន់តែ​នៅ​ជិតស្និត​នឹង​គ្នា ។ ឯកឧត្តម​ក៏បាន​សម្តែង​អំណរគុណ​ដល់​រដ្ឋា​ភិ បាល និង ប្រជាជន នៃ​សហព័ន្ធរុស្ស៊ី ដែល​បាន​ចូលរួម​ស្តារ និង អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់ វិស័យ ព្រមទាំង​គាំទ្រ​នយោបាយ ការទូត ចំពោះ​ឯករាជ្យ សន្តិភាព អធិបតេយ្យភាព​ជាតិ និង ការបង្រួបបង្រួម​ជាតិ​នៅ កម្ពុជា​គ្រប់​កាលៈទេសៈ​។​លោក​ក៏បាន​លើកឡើង​ពី​ស្ថានភាព​ភូមិសាស្ត្រ​សន្តិសុខ​សេដ្ឋកិច្ច ជីវភាព​រស់នៅ​របស់​ប្រជាជន​ខេត្ត សៀមរាប ដោយបាន​ផ្អែកលើ​វិស័យសេដ្ឋកិច្ច​ទេសចរណ៍ និង កសិកម្ម ។ លោក ស៊ិន រុន​ក៏​បញ្ជាក់ជូន​គណៈប្រតិភូ អំពី​កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ចូលមក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប រយៈពេល​១១​ខែ​ឆ្នាំ​២០១៤​មាន​ចំនួន​៤​លាន​៥០៥​ពាន់​៤៩៩​នាក់​ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ លើ​សេវាកម្ម​ទេសចរណ៍​DSC_0083

ផងដែរ​។ ឯកឧត្តម បាន​បន្តទៀតថា ក្រោម​គោលនយោបាយ​ឈ្នះៗ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​ខេត្តសៀមរាប មាន​កិច្ចអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត បរិស្ថាន អនាម័យ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ក្រុង​សៀមរាប មាន​លក្ខណៈ​បីយ៉ាង ( ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត​សេវា​ល្អ​)​ហើយ​បាន​កំពុង​ទាក់ ទាញអារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ចូលមក​ទស្សនា​កម្សាន្ត​យ៉ាងច្រើន​ទៀតផង​។ ក្នុងនោះដែរ​លោក ក៏​សុំ​ឲ្យ​គណៈប្រតិភូ នៅពេល​ធ្វើ​មាតុភូមិ​និវត្ត​ទៅកាន់​មាតុប្រទេស​វិញ​សូម​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​សហព័ន្ធរុស្ស៊ី ដែលមាន​បំណង​ចង់ មក​វិនិយោគ​នៅ​កម្ពុជា ពិសេស​នៅ​ខេត្តសៀមរាប ព្រមទាំង​មក​ធ្វើ​ទេសចរណ៍​ផងដែរ ។​DSC_2598
​លោក​អ៊ីវ​ហ្គើ​នី ហ្ស៊េ​រី​ប្រេ​នី​កូវ ក៏បាន​ធ្វើការ​កោតសរសើ​ពី​ភាព​រីកចម្រើន​នៅ​កម្ពុជា ពិសេស​នៅ​ខេត្ត សៀមរាប បាន​កំពុង​ទាក់ទាញ​នូវ​ភ្ញៀវ​ទេសចរណ៍​មកពី​គ្រប់​មជ្ឈដ្ឋាន​លើ​សកលលោក ដោយ​ខេត្តសៀមរាប សម្បូរ​ទៅ ដោយ​សម្បត្តិ​វប្បធម៌ ប្រាង្គ​ប្រាសាទបុរាណ​ដ៏​ល្បីល្បាញ រន្ទឺ​លើ​លោក​យើង​នេះ ។ លោក​ក៏បាន​គូសបញ្ជាក់ថា ដំណើរ ទស្សនកិច្ច​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​នេះ ជា​លើក​ទី​១​ហើយ ក្នុងការ​ស្វែងយល់​អំពី​សក្តានុពល​លើ​វិស័យសេដ្ឋកិច្ច​នៅ កម្ពុជា​។​ក្នុងនោះដែរ​លោក​ក៏បាន​បញ្ជាក់​ពី​គោលបំណង ចង់​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​ទាំងពីរ​ឆ្ពោះទៅកាន់​ការរីកចម្រើន​ប្រកបដោយ​ប្រសិទ្ធភាព​រវាង​ប្រទេស​ទាំងពីរ​។ លោក​អ៊ីវ​ហ្គើ​នី​ហ្ស៊េ​រី​ប្រេ​នី​កូវ​ក៏បាន​លើកឡើង​ផងដែរ​អំពី​វិស័យ​ការពារជាតិ​គឺ​សហព័ន្ធរុស្ស៊ី មានបទពិសោធន៍​ខ្ពស់​ហើយ​ពេលនេះ​ជាការ​ពិភាក្សា​ជា​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។ ឯកឧត្តម​ក៏បាន​កោតសរសើ​ពី​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែប នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប សម្បូរ​ទៅដោយ ប្រាង្គ​ប្រាសាទ​ល្បីៗ ហើយ​ត្រូវបាន​សហព័ន្ធរុស្ស៊ី បាន​កំពុង​ចាប់អារម្មណ៍​មក​តំបន់​អាស៊ី សំខាន់​នៅ​កម្ពុជា គឺ​ខេត្តសៀមរាប ដែលជា​ជង្រុក​សេដ្ឋកិច្ច​មិនចេះ​រីងស្ងួត របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៀតផង ។ ក្នុងនោះ​លោក នឹង​ពាំ​នាំនូវ​សំណូមពរ​របស់​អាជ្ញាធ​រ​ខេត្ត​ដើម្បី​ធ្វើការ​ជម្រុញ​ដល់​អ្នកវិនិយោគ​និង​ប្រជាជន​សហព័ន្ធរុស្ស៊ី ចូលមក​ធ្វើ​ទេសចរណ៍ នៅ​កម្ពុជា សំខាន់​នៅ​ខេត្តសៀមរាប ៕