​ជនរងគ្រោះ​ដែល​ប្រទះឃើញ​លុងទឹក​នៅ​កណ្តាល​សមុទ្រ​នោះបាន​រូ​ច​ផុតពីរ​សេចក្តីស្លាប់​ហើយ​ប៉ុន្តែរ​មិនទាន់បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​

0

​ខេត្ត​ព្រះសីហនុ​.​រហូតមក​ថ្ងៃនេះ​បុរស​ម្នាក់​ដែល​កំលាំង​សមត្ថកិច្ច​នគរបាល​ទេសចរណ៍​ជិះទូក​ប្រទះឃើញ​លង់ទឹក នៅក្បែរ​កោះរ៉ុង កាលពី​យប់​ថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅក្នុង​លំហ​សមុទ្រ​នោះ​នៅ​មិនទាន់​ស្គាល់​អត្ត

សញ្ញាណ​ប​ណ្ណ័​និង​និយាយស្តី​ឲ្យ​បានច្បាស់លាស់​នៅឡើយ​ទេ​បើទោះជា​សុខភាព​របស់គាត់​បាន​ធូរស្បើយ​ហើយក៍​ដោយ​។unnamed

​ ​លោក​វេជ្ជៈបណ្ឌិត​សេង​ណុង​ប្រធាន​មន្ទីរពេទ្យបង្អែក​ចំការចេក​បានអោយដឹង​ថា​ជនរងគ្រោះ​ខាងលើ​បាន​មកដល់​កន្លែង​លោក​រយៈពេល​ប្រមាណ​១​សប្តាហ៍​ហើយ​បន្ទាប់ពីរ​រូបគាត់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ទេសចរណ៍​ធ្វើការ​ស្រង់​ពី​ក្នុង​ទឹកសមុទ្រ​យកមក​ប្រគល់អោយ​ក្រុមគ្រូពេទ្យ​បង្អែក​ចំការចេក​ក្រុងព្រះសីហនុ​ដើម្បី​ជូ​យស​ង្គ្រោះ​។​រ​ហូរ​មកដល់ពេលនេះ​អាកា​រៈ​ជនរងគ្រោះ​បាន​រូ​ច​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​និង​មាន​សុខភាព​ល្អប្រសើរ​ជាធម្មតា​វិញ​ហើយ​ប៉ុន្តែរ​ជនរងគ្រោះ​ហាក់​នៅមាន​ការភ័យខ្លាច​មិនអាច​និយាយស្តី​អ្វី​ឲ្យ​បានច្បាស់លាស់​នៅឡើយ​ទេ​សូម្បីតែ​អត្តសញ្ញាណ​ខ្លួនឯង​ក៏​ពុំ​ស្គាល់​ដែរ​។​

.​ហើយ​ជុំវិញ​ការ​ព្រោះ​ថ្នាក់​លុងទឹក​នេះ​គេ​មក​ដឹងថា​មកពី​មូលហេតុ​អ្វី​នោះទេ​ហើយ​អ្វីដែល​គូរ​ឲ​យ​ចាប់​អារ​ម្ម​នោះ​គឺ​ជនរងគ្រោះ​ត្រូវបាន​គេ​ប្រទះឃើញ​លិចអណ្តែតៗ​នៅ​កណ្តាល​សមុទ្រ​តែម្តង​ឯង​មិនឃើញ​ទូក​នេសាទ​ឬ​ទូក​ដឹកទំនិញ​ផ្សេងៗ​នៅក្បែរ​នោះទេ​។​ស​រុម​សេចក្តី​មក​ជនរងគ្រោះ​ចាត់ទុកជា​សំណាង​ពាស់​ដែល​បាន​ជូ​យ​និង​ទូក​សមត្ថកិច្ច​ហើយ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ជូ​យ​ស្រង់​នាំយកមក​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ធ្វើការ​ជូ​យ​សង្គ្រោះ​ទាន់ពេលវេលា​បើ​មិន​អញ្ចឹង​ទេនោះ​ប្រហែលជា​ត្រូវស្លាប់​នៅក្នុង​លំហរ​សមុទ្រ​បាន​ទៅហើយ​។​
.​ប៉ុន្តែរ​ទោះ​ជេ​ជា​យ៉ាងណា​ក៍ដោយ​ទាក់ទិន​បញ្ហា​ខាងលើនេះ លោក​វេជ្ជបណ្ឌិត សេង ណុង​ប្រធាន​មន្ទីរពេទ្យបង្អែក​ចំការចេក​សូម​អំពាវនាវ​ដល់​ក្រុមគ្រួសារ​ក៍​ដូចជា​បង​ប្អ​ន​ណា​បាន​ស្គាល់​ជនរងគ្រោះ​ខាងលើ​បើ​បានដឹង​និង​ស្គាល់​ហើយ​ប្រញាប់ប្រញាល់​មក​ខេត្ត​ព្រះសីហនុ​ដើម្បី​ទទួលយក​ជនរងគ្រោះ​ត្រឡប់ទៅផ្ទះ​វិញ ។ កោះពស់​(​រូបភាព​ជនរងគ្រោះ​)