​​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​រើចេញ​និង​កសាង​ថ្មី​ដែលមាន​កំពស់​៣​ជាន់ ​ឯណោះ​

0

ក្រុង​ប៉ោយប៉ែត​៖​ទីតាំង​អធិការដ្ឋាន នគរបាល​ក្រុង​ប៉ោយប៉ែត ត្រូវបាន​រៀបចំ​ប​ញ្ជុះ​បឋមសិលា សាងសង់​ជាថ្មី​ដែលមាន​កំពស់​៣​ជាន់ ឯណោះ ដោយសារ​ទីតាំង​ចាស់ មាន​សភាព​ទ្រុឌទ្រោម ធ្ងន់ធ្ងរ​បំផុត​ម្យ៉ាងទៀត​នោះ រាល់ពេល​រដូវវស្សា ចូលមក​ដល់​ម្តងៗ គឺ​ទីតាំង​នេះ រង​នៅ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង បង្ក​ការលំបាក​ដល់​ការបំពេញភារកិច្ច របស់​កងកម្លាំង​ខាងលើ​នោះ ជា​រៀងរាល់ឆ្នាំ​។​P1010028
​ករណី​បញ្ចុះ​ប​ត្ថ​មសិ​លា​នេះ គឺ​កើតមាន​នៅក្នុង​ម៉ោង​៣ ១០​នាទី ល្ងាច​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤​ដែល​ស្ថិតនៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​តែម្តង ខ​ណះ​ដែលមាន​ការឯកភាព​រួចហើយ ពី​គ​ណះ​បញ្ជា​ការឯកភាព​ខេត្ត និង​ស្នងការ​នគរបាល​ខេត្ត ទើប​ថ្នាក់ដឹកនាំ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង សម្រេចចិត្ត​រុះរើ​ទីតាំង​ចាស់​ចេញ​តែម្តង ។​P1010031
​តាម​ការលើកឡើង​រប​ស់លោក​អុំ​សុផល អធិការដ្ឋាន​នគរបាល​ក្រុង​បាន​បញ្ជាក់ថា ផ្ទៃដី​របស់​អធិការ​រដ្ឋា​ន​ចាស់ គឺមាន​ទំហំ​២០​គុណ​៤០ ហើយ​មាន​អគារ​ចាស់ ប្រភេទ​តូចៗ​ចំនួន​៤​កន្លែង លោក​បាន​បន្តទៀតថា រាល់​រដូវវស្សា​មកដល់​ម្តងៗ គឺ​ជំនន់​ទឹកភ្លៀង​បាន​លិច​ត្រឹម​ជង្គុង​ឯណោះ ហើយ​មានការ​លំបាក​ក្នុងពេលដែល​កំពុង​បំពេញភារកិច្ច​ជាប្រចាំ លោក​អុំ សុផល បាន​បន្តទៀតថា ការធ្វើ​លោក​នេះ គឺ​លើកដី​កំពស់​១​ម៉ែត្រ ហើយ​កសាង​អគារ​តែមួយ​ខ្នង​P1010027
​ប៉ុណ្ណោះ​គឺមាន​កំពស់​រហូតដល់​៣​ជាន់ ហើយ​ចែកចេញ ជាការ​រិ​យា​ល័យ​និ​មួយៗ​សម្រាប់​អោយ​កងកម្លាំង​ធ្វើការ​ងាយស្រួល​ទាន់​ចិត្ត នៃ​តម្រូវ​របស់​ការ​របស់​ប្រជាពលរដ្ឋ និង​បំរើរ​ការងារ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ទៀតផង លោក​ក៏បាន​បន្ថែមទៀតថា ក្រុង​ប៉ោយប៉ែត​គឺជា​តំបន់​មួយ​ជា់ប់​ព្រំដែន​នៃ​ប្រទេស​ថៃ ដែលមាន​ច្រករបៀង​និង​ច្រក​អន្តរជាតិ ដែល​ខាង​មន្ត្រីនគរបាល​របស់លោក កំពុងតែបន្ត​សហការ​យ៉ាងសកម្ម ជាមួយនិង​កងកម្លាំង​P1010026

ប្រដាប់អាវុធ នគរបាលជាតិ​ផ្សេងៗ​ទៀត នៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ ជាពិសេស​ការកសាង​អគារ​ថ្មី​នេះ ជា​ទុន​មួយ​សម្រាប់ អោយមាន​ទីធ្លា​ដ៏​ធំ និង​ស្រឡះ សម្រាប់​បំរើកា​រងារ​ផង និង​សម្រាប់ធ្វើ​ទីតាំង​ឃាត់ខ្លួន​ជនសង្ស័យ ទៀតផង លោក​ក៏បាន​បន្ថែមទៀតថា ចំពោះ​ថិ​វ​ការ​ក្នុងការ​ចំណាយ កសាង​អគារ​ថ្មី​នេះ ពុំ​ដឹង​ចំនួន​ប៉ុន្មាន​នោះទេ ហើយ​ថវិការ​ទាំងនោះ បានមកពី​សប្បុ​សជន​នានា​ជួយ​ជ្រោមជ្រែង កសាង​នៅ​ទី​អធិការដ្ឋាន​របស់លោក​អោយបាន​សម្រេច​ពី​ដើម​រហូតដល់​ចប់ ៕​