ភ្នំពេញ៖ យុវជនម្នាក់បើករថយន្តកូរ៉ូឡា ជ្រុលល្បឿនបុករថយន្តវីហ្គូពេញទំហឹង បណ្តាលឲ្យ រថយន្តទាំងពីររង ការខូចខាតផ្នែកខាងមុខ កាលពីវេលាម៉ោង២២និង ៤០នាទីយប់ថ្ងៃទី៩ កុម្ភះ ឆ្នាំ២០១៤ ស្ថិតតាមផ្លូវលេខ៣១០ កែងផ្លូវ លេខ៥១ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ យោងសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានយុវជនម្នាក់ ជិះរថយន្តមួយ គ្រឿងម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 2A-4421 ជិះធ្វើដំណើរតាមបណ្តោយផ្លូវ លេ៣១០ ទិសដៅពី កើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់
ចំណុចកើតហេតុខាងលើក៏បានបុក រថយន្តមួយគ្រឿងម៉ាក វីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-2326 ជិះធ្វើដំណើរតាមផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង បុកចំពីមុខពេញ ទំហឹងបណ្តាលឲ្យក្បាលរថយន្តទាំងពីរគៀបជាប់គ្នា ត្រូវរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ធ្វើការសម្របសម្រួលភាគីទាំងសងខាងដោយតម្រូវឲ្យ ភាគី ខាងម្ចាស់រថយន្តកាមរី សងសំណងទៅខាងម្ចាស់រថយន្តវីហ្គោដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុភា្លមៗ។ គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺកើតឡើងដោយសារភាគីខាងម្ចាស់រថយន្តកាមរី បើកបរខ្វះការ ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសពេលដែលបើកដល់ចំណុចផ្លូវកែងគឺមិនបានបន្ថយល្បឿន ទើបបង្កឲ្យមានរឿងដូចនេះកើតឡើង៕