ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបានបើករថយន្តទៅបុក របាំងថ្មខណ្ឌចែកទ្រូងផ្លូវបាក់អស់មួយកង់ បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អអ្នបើកបរលូនចេញពីក្នុងរថយន្តរងរបួសស្រាល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៥ ធ្នូ ២០១៤ នៅចំណុចទល់មុខស្ថានីយ៍ប្រេងឥន្ធនះតេលា តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងភូមិអូរបែកក្អម សង្កាតើទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកាមរីបាឡែន មួយគ្រឿង ពណ៌ទឹកប្រាក់ បើកដោយបុរសស្រវឹងស្រាជោគជាំម្នាក់ដោយធ្វើដំណើរក្នុងល្បឿនយ៉ាងលឿនតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលទៅបុករបាំងថ្មខណ្ឌចែកទ្រូងផ្លូវបាក់អស់មួយកង់បណ្តាលឱ្យរថយន្តផ្ងារជើងទ្រមេឃ តែសំណាងល្អអ្នបើកបរលូនចេញពីក្នុងរថយន្តរងរបួសស្រាល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកត្រួតពិនិត្យ និង វាស់វែងរថយន្តខាងលើយកទៅដោះស្រាយគ្នាតាមនិតិវិធីច្បាប់ ។





































