​ប្រជុំ​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​ខេត្ត​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​រយះពេល​កន្លងមក​ក្រោម​អធិបតីភាព ឯកឧត្តម​គន់ គីម​)

0

(​ឧ​ត្ត​រ​មានជ័យ​)​នៅ​ព្រឹក​ថ្ងៃទី​៧​ខែធ្នូ ឆ្នាំ​២០១៤​នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ ស្ថិតនៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណបក្ស​ខេត្ត​ប្រជុំ​ដោះស្រាយ​វិសាមញ្ញ​ប្រឈម​នៅ​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់​គណបក្ស​រយះពេល​កន្លងមក​។​កិច្ចប្រជុំ​

វិសាមញ្ញ​នេះ​មានការ​ចូលរួម​ឯកឧត្តម​គន់ គីម សមាជិក​គ​ណះ​អចិន្ត្រៃយ៍​គ​ណះ​កម្ម​ធិ​ការ​កណ្តាល​ចុះជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោ​កស កស ថា វី អភិបាលខេត្ត​និង​ជា​ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​បក្ស​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​ថុ​ន ណុល អនុប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​គណបក្ស​ខេត្ត​និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​បាន​ចូលរួម​ចំនួន​២២៤​រូប​ផងដែរ​។​IMG_3636

ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នោះ​ផងដែរ​លោក​ថុ​ន ណុល អនុប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​គណបក្ស​ខេត្ត​បាន​មានមតិ​ស្វាគមន៍ បទ​បង្ហាញ​លទ្ធផល​វាយតម្លៃ​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​ការងារ​គ្រប់គ្រង​បក្ស​រយះពេល​កន្លងមក​។​

លោ​កស ថា វី ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​បក្ស​ខេត្ត​បាន​ប្រសាសន៍ សូម​សំដែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​ឯកឧត្តម គន់ គីម សមាជិក​គ​ណះ​អចិន្ត្រៃយ៍ គ​ណះ​ក​ម្មា​ធិ​ការ​កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត និង​សូម​អនុញ្ញាតិ​ធ្វើ​សេចក្តីរាយការណ៍​ដោយ​សង្ខេបៗ ជូន​ចំពោះ​ឯកឧត្តម​ប្រធាន ឯកឧត្តម​អនុប្រធាន ឯកឧត្តម​សមាជិក ក្រុមការងារ គ​ណះ​ក​ម្មា​ធិ​ការ​កណ្តាល​បាន​អ​ញ្ចើ​ញ​ចូលរួម​។​IMG_3631

យោងតាម​ការអនុវត្ត​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​រយះពេល​មួយឆ្នាំ​កន្លងមក និង​ការអនុវត្ត​លិខិត​លេខ​៩៥០ លគ គ ក ចុះ​ថ្ងៃទី​២០​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៤​របស់​គ​ណះ​ក​ម្មា​ធិ​ការ​កណ្តាល ដែល​បានស្នើ​ឲ្យ គណបក្ស​ខេត្ត​ដោយមាន​ការ ជួយ​យោបល់​ពី​ក្រុមការងារ​គ​ណះ​ក​ម្មា​ធិ​ការ​កណ្តាល រៀបចំ​ដាក់​ពិភាក្សា និង​រួម​មតិ​នៅក្នុង​អង្គប្រជុំ​ផ្ទៃក្នុង​នៅតាម​ខេត្ត ដើម្បី​ធ្វើ​សំយោគ ដកស្រង​ចំណុច​គន្លឹះ​សំខាន់ៗ ដើម្បី​រៀប​ជា បទ​អន្តរាគមន៍ ជា​លាយលក្ខណ៍អក្សរ សំរាប់​ប្រធាន​គណបក្ស​ខេត្ត​ឡើង​ធ្វើ​បទ​អន្តរាគមន៍​ក្នុង​មហា​សន្តិ​បាត​របស់​បក្ស​នា​ថ្ងៃទី​៣០-៣១ មករា​និង​ថ្ងៃទី​១​ក​ម្ភះ​ខាងមុខ​។​IMG_3629

ថ្ងៃទី​២៦​ខែ​វិ​ចិ្ឆ​កា​កន្លងទៅ គ​ណះ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​បានធ្វើការ​ផ្សព្វផ្សាយ​សេចក្តីណែនាំ លេខ​៩៥០​នេះ​ឲ្យ​ដល់​ប្រធាន​គណបក្ស ក្រុង​ស្រុក​ទាំង​៥ ជា​ជំហាន​ដំបូង​។​ថ្ងៃទី​២៩​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៤ ពេល​រសៀល ឯកឧត្តម គន់​.​គីម សមាជិក​គ​ណះ​អចិន្ត្រៃយ៍ គ​ណះ​ក​ម្មា​ធិ​ការ​កណ្តាល និង​ជា​ប្រធាន​ការងារ​ចុះជួយ​ខេត្ត បានផ្តល់​អនុសាសន៍​ដឹកនាំ បន្ថែម​ដល់ គ​ណះ​អចិន្ត្រៃយ៍ គណបក្ស​ខេត្ត​និង​ប្រធាន​គណបក្ស ក្រុង​ស្រុក​ទាំង​៥​។​គណបក្ស​ក្រុង​ស្រុក​បាន​បន្ត​ជួប​ជាមួយ គណបក្ស​ឃុំ សង្កាត់ និង​ប្រធាន​សាខា​បក្ស​តាម​ភូមិ ក្រុង​សំរោង ស្រុក​អន្លង់វែង ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​បន្ទាយ​អំពិល ស្រុក​ចុងកាល់ ថ្ងៃទី​៥​ធ្នូ ឆ្នាំ​២០១៤​គ្រប់​ក្រុង​ស្រុក​សុទ្ធតែ​បាន​ជួបជុំគ្នា​ម្តងទៀត​ដើម្បី​ដកស្រង់ នូវ​យោបល់​ជាក់ស្តែង​របស់ខ្លួន​។​IMG_3632

ឯកឧត្តម​គន់ គីម បាន​មានប្រសាសន៍ថា ចំណុចខ្សោយ​រាល់​បញ្ហា​ប្រឈម​នៅក្នុង​មូលដ្ឋាន​រយះពេល​កន្លងមក​មាន​មន្ត្រី​គណបក្ស​មូលដ្ឋាន​មួយចំនួន​ពុំទាន់​មាន​ក្រម​សីធ​ម៍​វិ​ជា​ជី​វះ​ក្នុងការ​គ្រប់​គ្រង់​ដឹកនាំ​ឲ្យ​បាន​សមស្រប​ដោះស្រាយ​ទំនាស់​នានា ពុំទាន់​មាន​ពេលវេលា​ជួប​ជាមួយ​ប្រជាពលរដ្ឋ​អំពី​រឿង​ទំនាស់​ដីធ្លី​បានល្អ​ប្រជាពលរដ្ឋ​មាន​សតិអារម្មណ៍​ពី​តំលៃ​ស្រូវ​និង​ដំឡូង​មី សណ្តែកបាយ សណ្តែកសៀង​ចុះថោក​គ្មាន​ទីផ្សារ​និង​ថែមទាំង​ដី​ឡើងថ្លៃ​ទ្វេដង​ផ្លូវថ្នល់​នៅតែមាន​បញ្ហា ហើយ​ពលករ​ចំណាកស្រុក​ខុសច្បាប់​នៅតែមាន​ជា​បន្ត សមា​ជីក​មូលដ្ឋាន មិនសូវមាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រជាពលរដ្ឋ​ការយល់ដឹង​អ​ពី​តួនាទី​ភារកិច្ច​និង​របៀប​IMG_3627

ការងាររដ្ឋបាល​នៅមានកម្រិត​ទាប ការអនុវត្ត​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​រដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ ភូមិ មិនទាន់បាន​រលូន​ក​ត្តា​ធនធានមនុស្ស​នៅមាន​ការខ្វះខាត​ទាំង​បរិមាណ​និង​គុណភាព​។​ឯកឧត្តម​គន ់ គីម បាន​មានប្រសាសន៍​បន្តទៀតថា ចំណុចខ្លាំង​របស់​គណ​បក្ស​មាន​គណបក្ស​មាន​គោលការណ៍​ដឹកនាំ​នយោបាយ​និង​យុទ្ធសាស្ត្រ​ក្នុងការ​ឃោសនា​និង​វាយបក​បាន​ទាន់ពេលវេលា​ទៅលើ​គណបក្ស​ផ្សេងៗ​មាន​រចនាសម្ព័ន្ធ​ចាត់តាំង​ដឹកនាំ​គ្រប់គ្រង​គណបក្ស​និង​ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់​បានធ្វើ​សកម្មភាព​ដល់​មូល​រដ្ឋា​ន​ដើម្បី​សំណេះសំណាល​និង​ផ្សព្វផ្សាយ​ពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​ឲ្យ​បានល្អ​៕