កំពង់ឆ្នាំង៖ជនសង្សយ័ម្នាក់ដែលបង្កអំពើហឹង្សាដេញកាប់គេនិងបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃត្រូវបានសមត្ថកិច្ច.ចាប់ខ្លួនតាមបណ្តឹងជនរងគ្រោះ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៧ ខែធ្នូឆ្នាំ២០១៤ នៅចំណុចឡឥដ្ឋ
ត្រពាំងចំបក់ស្ថិតក្នុងភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច។ …
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ័ស្រុកកំពង់ត្រឡាចបានអោយដឹងថា៖ជនរងគ្រោះក្នុងអំពើហឹងស្សានេះមាន ឈ្មោះ សិដា ណុច ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅក្នុងភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច មានមុខរបជាអ្នកបើករថយន្តដឹកឥដ្ឋ ដោយឡែកជនបង្កអំពើហឹង្សាមានឈ្មោះ នុល សុជា ភេទប្រុស អាយុ៤៩ឆ្នាំ មានប្រពន្ធឈ្មោះ ជា ហាន អាយុ៣៥ឆ្នាំ មានកូន៦នាក់នៅក្នុងបន្ទុករស់នៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច មានមុខរបជាកម្មកឡឥដ្ឋខាងលើ។
សមត្ថកិច្ចបាននិយាយអោយដឹងទៀតថា៖មុនពេលចាប់ខ្លួនជនសង្សយ័ខាងលើនេះ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ថាជនសង្សយ័ខាងលើបានផឹកស្រាស្រវឹង រករឿងដេញវាយប្រពន្ធ និងបានដេញកាប់ជនរងគ្រោះៗបានរត់គេចខ្លួនមកប្តឹងសមត្ថកិច្ច។ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានធ្វើការឃាត់ខ្លួនជនបង្ក នាំយកមកប៉ុស្តិធ្វើការសាកសួររួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចកសាងសំណុំរឿងតាមផ្លូវច្បាប់។
នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័បានសារភាពថា ខ្លួនគេពិតជាបានបង្កហឹង្សាដូចខាងលើមែន ខណះដែលជនរងគ្រោះរកបានម៉ូយទិញឥដ្ឋបានចំណេញលុយហើយមិនព្រមចែកលុយគ្នាចាយ ទើបបានជាខ្លួនខឹងទាញកាំបិតដែញកាប់ជនរងគ្រោះនៅពេលខ្លួនស្រវឹងស្រា។នៅក្នុងករណីនេះសមត្ថកិច្ចដកហូតបានកាំបិតកកុកដងវែងមួយ និងអាគុយ៤០អំពែបែកមួយ។
ជនសង្សយ័រូបនេះនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច បញ្ជូនខ្លួនមកកាន់ស្នងការនគរបាលខេត្តចាត់ការបន្ត ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤នេះ៕






































