ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក គារ បានដឹកកញ្ចេង បួងចង្កួតជ្រុល ក្រឡាប់ផ្ងារជើងឡើង កាលពីវេលាម៉ោង ៤និង៤០ នាទីទាប់ភ្លឺថ្ងែ១៤ ខែមិនា ឆ្នាំ២០១៤ ចំណុចមុខក្រុមហ៊ុន បារីសេក តាមណ្តោយផ្លូវជាតិលេខ ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក គារ ពណ៌ លឿង គ្មានស្លាក់លេខ ដែលបើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងទិសដៅពីត្បួងទៅជើងដោយបើកបរល្បឿនលឿន នោះខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយបើកបួងចង្កួតជ្រុលក៏បណ្តាលឲ្យ ក្រឡាប់ផ្ងារជើងឡើងលើនៅកណ្តាលផ្លូវរងការខូចខាត់ អ្វីដែរគួរឲ្យហួសចិត្តនោះក៏គ្រោះថ្នាក់ចរាចរណ៏នេះមិនបណ្តាលឲ្យមានអ្នករងរបួសធ្ងន់គ្រាន់តែរងរបួស់ស្រាល់ពីរនាក់តែប៉ុណ្ណោះ ។
ក្រោយពេលកើតសមត្ថកិច្ចមូលដ្ធានបានចុះមកដល់កន្លែងកើតហេតុ តែរថយន្តនេះមិនបង្កឲ្យប៉ះពាល់ដល់ទ្រសម្បត្តិសាធារណៈទេ ដូចនេះសមត្ថកិច្ចក៏បានឲ្យម្ចាស់រថយន្តខាងលើរករថយន្តមក ស្ទូចឡើយដោយខ្លួនឯង ព្រោះថាវាអាចបង្កឲ្យមានការស្ទះចរាចរណ៏នៅពេលប្រលឹមឡើង៕

