ខ្ចី​ម៉ូតូ​គេ​ជិះ​មក​បើក​លុយ​ស្រាប់តែ​បើក​លុយ​បាន​ផឹក​ទាន់​តែ​ស្រវឹង​បើក​ម៉ូតូ​ទៅវិញ​ដួល​ខ្លួនឯង​ប្រកាច់​ពេញ​ផ្លូវ​

0

 

​ខេត្តពោធិសាត់ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ប្រកាច់​ត្រដ​ខ្យល់​ស្ទើរ​ស្លាប់​ស្ទើរ​រស់ បន្ទាប់ពី​បុរស​នេះ​បាន​ខ្ចី​ម៉ូតូ​គេ​មក​ជិះ​ទៅ​បើក​លុយ​ប្រាក់ខែ ស្រាប់តែ​បើក​បាន​លុយ ក៍​យកទៅ​ផឹក​សី​ុ​ស្រវឹង ពេល​ត្រឡប់​ទៅវិញ​ក៍​ជិះ​ម៉ូតូ​យា​៉​ង​លឿន​មិន​ពាក់មួក​សុ​វត្ថ បាត់​ម្ចាស់​បើក​ដួល​ខ្លួនឯង​៕ ហែ​តុ​ការណ៍​នេះ​បានកើត​ឡើង​វេលា​មោ​៉​ង​៣​និង​១៩​នាទី​រសៀល ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ ស្ថិត​លើផ្លូវ​លំ​មួយ​ខ្សែ​ក្រាល​គ្រួស​ក្រហម​ក្នុង​ភួ​មក​ខ្លាក្រពើ ឃុំ​អន្លង​ត្នោត ស្រុក​ក្រគរ ខេត្តពោធិសាត់​៕

លោក​នាយរង​ប៉ុ​ស្ត៍​នគរបាល​អន្លង់ត្នោត​បាន​ឲ្យ​ដឹង​នៅ​កន្លែង​កើត​ហែ​តុ​ថា បើតាម​សាក្សី​បានឃើញ​ហែ​តុ​ការណ៍​នេះ​ផ្ទាល់​ភ្នែក ខ​ណះ​ដែល​គាត់​កំពុង​បីកូន​ដើរមក​ចំនុច​នេះ​បំ​រ៉ុង​ឆ្លងថ្នល់ បានឃើញ​បុរសរងគ្រោះ​នេះ បាន​ជិះ​ម៉ូតូ​C១២៥​ពណ៍​ខ្មៅ ពាក់​ស្លាក់​លេខ​ពោធិសាត់​១F ២០០៧ បើកបរ​ដោយ​ម្នាក់ឯង បាន​បោះពួយ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​យា​៉​ង​លឿន ដោយ​ពុំមាន​ពាក់មួក​សុ​វត្ថ​ភាព ហើយ​ស្រវឹងស្រា​ជោកជាំ​ទៀត​៕ ស្រាប់តែ​មកដល់​កន្លែង​កើត​ហែ​តុ​បុរសរងគ្រោះ​នេះ ទំនងជា​បាត់​ម្ចាស់កា​ព្រោះ​ស្រវឹង​ផង បើក​លឿន​ទៀត ក៍​ប៉ះ​និង​ផ្លូវ​ជង្ហុក​ថែមទៀត​ក៍វេ​ចង្កូត​ដៃ​ម៉ូតូ​ដួល ច្រ​ងា​៉ា​ប់​ច្រ​ងឹល​ខ្លួនឯង បួន​ប្រាំ​ត្រឡប់​រមៀល​លើផ្លូវ​គ្រួស​ក្រហម ហើយ​មិន​ពាក់មួក​សុ​វត្ថ​ភាព​ការពារ​ទៀត បាន​បោក​ក្បាល​លើផ្លូវ​នោះ​ផង ក៍​រងរបួស​ធ្ងន់ធ្ងរ ប្រកាច់​ច្រ​ងា​៉​ប់​ច្រ​ងឹល​ពេញ​ផ្លូវ ត្រូវបាន​គេ​ជួយ​ដឹក​យកទៅ​ស​ង្រេ្គ​ោះ​តែម្ដង​៕

លោក​នាយរង​ប៉ុ​ស្ត៍​បន្តទៀតថា ក្រោយ​កើត​ហែ​តុ​និង​បញ្ជូន​យកទៅ​សង្គ្រោះ​ទើប​ដឹង​ពី​អត្តសញ្ញាណ​បុរស​នេះ​ឈ្មោះ សេក សារុន អាយុ​២៦​ឆ្នាំ ស្រុកកំណើត​នៅ​ឃុំ​ចោ​ង​មោ​៉​ង ស្រុក​ទឺ​ក​ផុស ខេត្តកំពង់ឆ្នាំង បានមក​ស្នាក់នៅ​ធ្វើកា​កម្មករ​ដាំ​ឡូង​មី​នៅ​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ៕ លោក​នាយរង​ប៉ុ​ស្ត៍​ឲ្យ​ដឹង​ទៀតថា មូល​ហែ​តុ​ដែល​គេ​គ្រោះថ្នាក់​នោះ គឺ​ដោយសា​តែ​ខ្ចី​ម៉ូតូ​គេ​ជិះ​ទៅ​បើក​លុយ​ប្រាក់ខែ ពេល​បើក​លុយ​បានក៍​ផឹក​ស្រវឹង ហើយ​បើក​ម៉ូតូ​ត្រឡប់​ទៅ​កន្លែងធ្វើកា​វិញ បើក​លឿន មិន​ពាក់មួក​សុ​វត្ថ​ភាព ហើយ​ស្រវឹង ក៍ដួល​ខ្លួនឯង​តែម្ដង​៕ លាន គ្រ​ន​