ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​បន្ទប់​លេខ​៥០១​ជាន់​ទី​៤ នៃ​ក្លឹប​សូល​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់​លេខ​៥០១ ជាន់​ទី​៤ នៃ​ក្លឹប​កម្សាន្ត​សូល ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោងជាង​៦ ល្ងាច ថ្ងៃទី ៩ ធ្នូ ២០១៤ ។
​តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​សណ្ឋាគារ​ថា ជនរងគ្រោះ​ប្រហែលជា​ស្លាប់​តាំងពី​ម៉ោង​៣​និង​៣០​នាទី​រសៀល​ម្ល៉េះ ទើបតែ​ភ្ញាក់ផ្អើល​នៅ​ល្ងាច​ថ្ងៃទី​៩​ធ្នូ​នេះ ។​
​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល​ថា​ឈ្មោះ​ឈ្មោះ ន​ន់ សុ​ផានី អាយុ​៥០​ឆ្នាំ​មុខរបរ ជា​អនុប្រធាននាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​សេះ ឃុំ​គោកចក ខេត្តសៀមរាប ។​
គេ​នៅ​មិនទាន់​ដឹងថា​បុរស​ខាងលើ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ ដោយ​ពេលនេះ​សមត្ថកិច្ច​កំពុងតែ​ពិនិត្យ និង ធ្វើ​កោសល្យវិច័យ ៕