កំពង់ធំៈ ផ្នែកសឹករងក្រុងស្ទឹងសែន ចំនួន១៦នាក់បានចុះជួយច្រូតកាត់ស្រូវជូន ប្រជា ពលរដ្ឋទីទាល់ក្រ ស្របពេលដែល ដល់រដូវប្រមូលផល ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល គឺប្រជាពលរដ្ឋជាឪពុក ម្តាយរបស់កងកម្លាំង និងជាការផ្សាភ្ជាប់នូវ សកម្មភាពមនុស្សធម៌ រវាងផ្នែកសឹករងក្រុងស្ទឹងសែន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

នៅព្រឹកថ្ងៃទី ១២ ខែ ធ្នូរ ឆ្នាំ ២០១៤ កំលាំងផ្នែកសឹករងក្រុងស្ទឹងសែនចំនួន ១៦នាក់ បានចុះជួយច្រូតកាត់ស្រូវជូនប្រជាពលរដ្ឋ ស្ថិតនៅរលួស សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លោកវរៈសេនីយ៍ត្រី សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន បានឲ្យដឹងថា ដោយមានការណែនាំ ពីឯកឧត្តម ឧត្តម សេនីយ៍ត្រី ស៊ោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំឲ្យកងយោធពលខេមរៈភូមិន្ទគ្រប់ស្រុក ក្រុងចូលរួមផ្សារ ភ្ជាប់ជាមួយប្រជាពលរដ្ឋ ចុះជួយគ្រប់គ្រាលំបាកដែល ប្រជាពលរដ្ឋជួយប្រទះនូវទុក្ខលំបាក និងការខ្វះខាតនូវធនធាន ជាពិសេសស្ត្រីមេម៉ាយ ចាស់ជរា និងគ្រួសារ
ទីទាល់ក្ររ ទើបថ្ងៃនេះកំលាំងផ្នែកសឹករងក្រុងស្ទឹងសែនចំនួន ១៦នាក់ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ក្នុងនោះដែរកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែនតែងតែសហការណ៍ ជាមួយសមត្ថកិច្ចជំនាញ ក្នុងការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងបទល្មើសព្រៃឈើជាបន្តបន្ទាប់ និងសម្រេចបានជោគជ័យជូនខេត្តកន្លងមក ។
លោកស្ត្រី ដែលជាម្ចាស់ស្រែ រស់នៅភូមិ រលួស សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានយកចិត្តទុកដាក់គ្រប់គ្រាលំបាករបស់ប្រជាពលរដ្ឋ ដូចជាថ្ងៃនេះជាដើម លោក វរៈសេនីយ៍ត្រី សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន បានដឹកនាំកម្លាំងចុះជួយច្រូតកាត់ ប្រមូលផលស្រូវ បានទាន់ពេលវេលា។








































