សមត្ថកិច្ច​គយ​សហកា​រ​ជាមួយ​កងរាជអាវុធហត្ថ​បង្ក្រាប​រថយន្ត​ដឹកឈើ​ក្រញូង​ពីរ​គ្រឿង​និង​មនុស្ស​៤​នាក់

0

​កំពត ៖ រថយន្ត​ពី​គ្រឿង​ដឹកឈើ​ក្រញូង​បំរុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​តន់​ហន​ត្រូវបាន​កំលាំង​គយ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ដោយមាន​បញ្ជា​ផ្ទា​ល់ពី​លោក​ឯក​ឆេង​ហួត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត​ដឹកនាំ​គឹម សំលេង​ព្រះរាជអាជ្ញារង​ខេត្តកំពត​។​

​ហេតុការណ៍​បង្ក្រាប​នេះ​បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ស្ថិត​ក្នុងភូមិ ស្រុក​អង្គ​ជ័យ ខេត្តកំពត​។​20141212_092142

​ជុំវិញ​កាល​បង្ក្រាប​នេះ​លោក​កង​ជីន​សួ​គា៍​ជំនួយការ​សាខាគយ​រដ្ឋាករ​ខេត្តកំពត​បាន​ប្រាប់​អោយដឹងថា​ក្រោយពី​បានទទួល​បញ្ជា​ពី​លោក​សំ​សុខា​ប្រធាន​សាខាគយ​បានទទួល​ព័ត៌មាន​សំងាត់​រួច​ក៏​បញ្ជា​អោយ​លោក​ដឹកនាំ​កំលាំង​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ពួនស្ទាក់​ឃាត់​រថយន្ត​បាន​ពី​គ្រឿង​មួយ​ម៉ាក់​កាមរី​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2E-6896​សាំ​យ៉ុង​ពាក់​ស្លាក់​លេខ​កំពង់ស្ពឺ​2A3047​បាន​ដឹកឈើ​ចំនួន​២៥​ដុំ​ក្នុងនោះ​ឃាត់​មនុស្ស​៤​នាក់​កំពុង​សួរ​នាំនៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​។​

​លោក​ជួន​សា​រ៉ា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​បាន​ប្រាប់​អោយដឹងថា​ក្រោយពី​បានធ្វើការ​ពិនិត្យ​ឈើ​ឃើញ​ឈើ​ទាំងអស់​២៥​ដុំ​មិនមែន​ឈើ​ក្រួ​ង​ទេ​គឺជា​ប្រភេទ​ឈើ​គគី​ដែក​បិត​ក្រញូង​ខាងក្រៅ​។​

​លោក​ជួន​សា​រ៉ា​បាន​បន្តថា ចំណែក​ឈើ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត រីឯ​មនុស្ស​៤​នាក់លោក​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕