សន្ទស្សន៍នៃតម្លៃអង្ករស (WRI) លើពិភពលោកសម្រាប់នាំចេញ កាលពីដំណាច់ខែវិច្ឆិកា កន្លងមកនេះ ជាមធ្យមប្រមាណជា៤៣៧ដុល្លារ ក្នុងមួយតោន ធ្លាក់ចុះ១៩ដុល្លារក្នុង១តោន ធៀបនឹងខែតុលា និង២៣ដុល្លារធៀបនឹងឆ្នាំ២០១៣ ។នៅក្នុងខែវិច្ឆិកា តម្លៃអង្ករបន្តធ្លាក់ថ្លៃនៅក្នុងប្រទេស
អាស៊ានភាគច្រើនដែលជាអ្នក ផលិតតែម្តង ជាពិសេសគឺការបោះពួយចុះយ៉ាងគំហុកក្នុងប្រទេសវៀតណាម ដែលប៉ះពាល់ជាទូទៅនូវការបន្ធូរបន្ថយតម្រូវការ និងការមកដល់នៃការប្រមូលផលការដាំដុះថ្មីៗនេះលើទីផ្សារ ។ ឯក្នុងទីផ្សារអាមេរិកតម្លៃផ្អែកទៅតាមនិន្នាការនៃប្រភេទអង្ករ ផ្សេងៗគ្នាតាមប្រទេសដើមផលិតកម្ម និងចំណែកទីផ្សារ ។
ចំណែក ក្រុមប្រឹក្សាគ្រាប់ធញ្ញជាតិអន្តរជាតិ (IGC) មានក្តីរំពឹងថា ផលិតកម្មអង្ករសកលលោកនឹងសម្រេចបានប្រមាណជា៤៧៥លានតោន ក្នុងឆ្នាំ២០១៤-២០១៥ ថយចុះប្រហែល១លានតោនធៀបនឹងឆ្នាំមុន ។ អង្ករដែលនៅសេសសល់ពីស្តុកពិភពលោកត្រូវបានគេរំពឹងថា នឹងសម្រេចបានប្រមាណជា១០២លានតោន ក្នុងឆ្នាំ២០១៤-២០១៥ ថយចុះ៦លានតោនពីឆ្នាំទៅ ។ រីឯបរិមាណអង្ករដែលជួញដូរលើសកលលោកនឹងឈានដល់៤១លានតោន កើន១លានតោនធៀបនឹងឆ្នាំ២០១៣ ។
ទីផ្សាក្នុងប្រទេសដែលនាំអង្ករចេញទៅក្រៅប្រទេសច្រើនជាងគេបំផុតទីផ្សារអង្ករនៅប្រទេសថៃចំពោះ អង្ករបាក់៥%កាលពីដំណាច់ខែវិច្ឆិកាមានហាងឆេងប្រហែល៤១០ដុល្លារ ក្នុងមួយតោន ធ្លាក់ថ្លៃ២% ពីខែតុលា និងឡើងថ្លៃ៤% ធៀបនឹងឆ្នាំទៅ ។ នៅក្នុងឆ្នាំ២០១៤នេះ អង្គការកសិកម្ម និងស្បៀងអាហាររបស់ UN បានព្យាករទុកថា ថៃនឹងនាំចេញអង្ករបាន៩,៦លានតោនកើន៤៥% ពីកម្រិតដែលសម្រេចបានកាលពីឆ្នាំទៅ ។
ឥណ្ឌា
ក្នុងខែវិច្ឆិកា ៖ តម្លៃហាងឆេងអង្ករបាក់៥% ស្ថិតក្នុងអត្រា៣៩៥ដុល្លារ ក្នុងមួយតោនធ្លាក់ចុះ៥%ធៀបនឹងខែតុលា និងអំឡុងពេលដូចគ្នា នៃឆ្នាំ២០១៣ ។ ក្នុងអំឡុងពេល៤ខែដំបូងនៃឆ្នាំសារពើពន្ធ២០១៤-២០១៥ (ខែមេសា-មីនា) ឥណ្ឌានាំចេញអង្ករបាន៣,១៦លានតោនធ្លាក់ចុះ១០% ធៀបនឹងបរិមាណ៣,៥៣លានតោនកាលពីឆ្នាំ២០១៣ ។
វៀតណាម
ក្នុងខែវិច្ឆិកា ៖ តម្លៃ ហាងឆេងអង្ករបាក់៥% ស្ថិតក្នុងអត្រា៣៩០ដុល្លារក្នុងមួយតោនធ្លាក់ចុះ១០%ពីខែតុលា និង៨%ធៀបនឹងឆ្នាំទៅ ។ សមាគមស្បៀងអាហារវៀតណាមបានបញ្ចុះតម្លៃនាំចេញក្នុងភូមិអប្បបរមានៃ អង្ករបាក់ស្មើនឹង៣៨០ដុល្លារក្នុងមួយតោន ពីអត្រា៤១០ដុល្លារដោយសារតែការធ្លាក់ចុះនៃតម្រូវការ ។ ក្នុងរយៈពេល១១ខែដំបូង វៀតណាមនាំចេញអង្ករបាន៥,៥៥លានតោនថយចុះ១០% ពីបរិមាណ៦,១៧លានតោនកាលពីឆ្នាំ២០១៣ ។
ប៉ាគីស្ថាន
ក្នុងខែវិច្ឆិកា ៖ តម្លៃហាងឆេងអង្ករបាក់៥% ស្ថិតក្នុងអត្រា៣៨៥ដុល្លារក្នុងមួយតោនធ្លាក់ថ្លៃ៤% ពីខែតុលា និងឡើងថ្លៃ១% ធៀបនឹងឆ្នាំមុន ។ ប៉ាគីស្ថាននាំចេញអង្ករបាន២៨៩.៨៨៤តោនក្នុងខែតុលា កើន៣១%ពីបរិមាណ២២១.៧១៥តោនកាលពីខែកញ្ញា ។
យោងតាមប្រភព ក្នុងស្រុកអ្នកនាំចេញអង្ករប្រទេសប៉ាគីស្ថានក៏កំពុងតែស្វះ ស្វែងរកការពង្រីកកូតានាំចេញទៅកាន់ប្រទេសចិនឱ្យបាន១៥០.០០០តោន ប្រចាំឆ្នាំ ពីបរិមាណថ្មីៗនេះត្រឹមតែ៥០ម៉ឺនតោនប៉ុណ្ណោះ ។