ចរាចរណ៍​នៅ​ប៊ែ​ល​ហ្ស៊ី​ក​ជាប់គាំង ដោយ​ការធ្វើ​បាតុកម្ម​ទូទាំងប្រទេស​

0

​ការធ្វើ​ចរាចរណ៍​នានា​នៅ​ទូទាំង ប្រទេស​ប៊ែ​ល​ហ្ស៊ី​ក ក្នុងនោះ​មាន​ជើង ហោះហើរ ការធ្វើដំណើរ​តាម​រថភ្លើង ក៏ ដូចជា​កម្មករ​នៅ​រោងចក្រ​កាត់ដេរ​ទាំង អស់​…​បាននាំគ្នា​ដង្ហែ​ក្បួន​ធ្វើបាតុកម្ម ទូទាំងប្រទេស​ដែលជា​បាតុកម្ម​ទ្រង់ទ្រាយ ធំ​បំផុត​មិន​ធ្លាប់មាន​ធ្វើឱ្យ​សកម្មភាព នានា​នៅក្នុង​ប្រទេស​

នេះ​ជាប់គាំង​ទាំង ស្រុង ។ គោលដៅ​នៃ​ការធ្វើ​បាតុកម្ម ប្រឆាំង​ទៅនឹង​ការកែទម្រង់​ប្រាក់ខែ ពេល​ចូល​និ​វត្ដ​ន៍ និង​កាត់បន្ថយ​មូល​និ​ថិ រដ្ឋាភិបាល​បានធ្វើឱ្យ​បុគ្គលិក កម្មករ ពលករ​បាត់បង់​ផលប្រយោជន៍​ជាច្រើន​។​download (4)
​សរុប​ជើងហោះហើរ​ជាង​៦០០​នៅ អាកាសយានដ្ឋាន​អន្ដរជាតិ​ទីក្រុង​ប្រ៊ុ​ច សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ី​ក​មិនអាច​ហោះ ហើរ​ឬ​ចុះចត​បានឡើយ​ក្នុង​រយៈពេល ២៤​ម៉ោង​ចាប់​តាំង ពីថ្ងៃ​ទី​១៥ ខែធ្នូ ។ អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍​នៅ ទីក្រុង​ប្រ៊ុ​ច​សែ​ល លោក​ហ្វ័​រ​រែ​ន បាន បញ្ជាក់ថា ជើងហោះហើរ​ទាំងអស់​ត្រូវ លុបចោល អ្វី​គ្រប់យ៉ាង​ត្រូវ​ផ្អាក​ទាំង ស្រុង ។
​ចំណែក​សេវាកម្ម​ចរាចរណ៍ ផ្លូវ​រថ ភ្លើង​ល្បឿន​លឿន​ត​ភ្ជាប់​ពី​ទីក្រុង​ប្រ៊ុ​ច សែ​ល​ទៅកាន់​អង់គ្លេស​ក៏ត្រូវ​ផ្អាក ។ ចរាចរណ៍​រថភ្លើង​ទៅកាន់​ទីក្រុង​នី​ល ប្រទេស​បារាំង​, ទៅកាន់​ប្រទេស​អា​ល្លឺ ម៉​ង់​, ហុ​ល្លង់ ក៏ត្រូវ​បាន​លុបចោល​ដូច គ្នា​។ នៅ​កំពង់ផែ​មមាញឹក​បំផុត​នៅ តំបន់​អឺរ៉ុប ស្ថិតក្នុង​ប្រទេស​នេះ​គឺ​កំពង់ ផែ Antwerp ក៏ត្រូវ​បាន​ផ្អាក​ទាំងស្រុង​។ នាវា​ដឹកទំនិញ​ធំៗ​ជាង​៥០​គ្រឿង​មិន អាច​ចូល​ចត ឬ​ចាក​ចេញពី​កំពង់ផែ នោះឡើយ ។ ទាំង​រថយន្ដ​តាក់ស៊ី និង​រថ យន្ដ​ក្រុង និង​មធ្យោបាយ​ធ្វើដំណើរ​នានា ក៏ត្រូវ​បាន​ផ្អាក​ដើម្បី​ចូលរួម​មហា​បា​តុ កម្ម​នោះ ។
​សហជីព​កម្មករ​ប៊ែ​ល​ហ្ស៊ិ​កបាន​ឡើង គម្រោង​ធ្វើ​មហា​បាតុកម្ម​នេះ​ជាច្រើន សបា្ដហ៍​កន្លងមក​ក្នុង​គោលដៅ​ទាមទារ ផលប្រយោជន៍​ជូន​ដល់​ពលរដ្ឋ​ទាំងអស់​។
​ការធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ទៅនឹង គោលនយោបាយ​ព្យួរក្រពះ​ប៊ែ​ល​ហ្ស៊ិ​ក បានចាប់ផ្ដើម​តាំងពី​ដើមខែ​មកម្ល៉េះ ពេលនោះ​មាន​ពលរដ្ឋ​ប្រមាណ​១​សែន នាក់​ដង្ហែ​ក្បួន​ធ្វើបាតុកម្ម​ក្នុង​ទីក្រុង​ប្រ៊ុ​ច សែ​ល​បង្កឱ្យមាន​ប៉ះទង្គិច​គ្នា​ជាមួយ កម្លាំង​សន្ដិសុខ ធ្វើឱ្យ​ប៉ូលិស​១១២​នាក់ រងរបួស ។
​រដ្ឋាភិបាល​ប៊ែ​ល​ហ្ស៊ី​កមាន​គម្រោង សន្សំសំចៃ​ថវិកា​ចំណាយ​របស់​រដ្ឋ ប្រមាណ​១១​ពាន់​លាន​ដុល្លារ ប្រសិនបើ អនុវត្ដ​គោលនយោបាយ​កែទម្រង់ ។ ប៉ុន្ដែ​គោលនយោបាយ​មួយចំនួន​ដែល បានអនុម័ត​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មិន សប្បាយ​ចិ​ត្ដ​នោះឡើយ ក្នុងនោះ​ការ ដំឡើង​អាយុ​ចូល​និ​វត្ដ​ន៍​ពី​៦៥​ឆ្នាំ​ដល់ ៦៧​ឆ្នាំ និង​កាត់បន្ថយ​ប្រាក់ខែ ពេល​ចូល និ​វត្ដ​ន៍​ទៀតផង 9