ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាលអោយ​មនុស្ស​ប្រុស​ស្រី​៥​នាក់​រងរបួស​ធ្ងន់​ស្រាល​

0

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​ង​បង្កឡើង​ដោយ​ម៉ូតូ​ពីរ​គ្រឿង​ជិះ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ជ្រុល​បុក​គ្នា​ពេញទំហឹង​បណ្តាលអោយ​មនុស្ស​ប្រុស​ស្រី​៥​នាក់​រងរបួស​ធ្ងន់​ស្រាល​។​ដែល​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​នៅ​ចំណុច​ស្តុ​ប​សន្ធរ​មុខ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក​កាលពី​

វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៤​។​​ ​យោងតាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​រៀបរាប់​អោយដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​១២៥​ស៊េរី​ឆ្នាំ​២០០៩​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CJ-4882 ជិះ​ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ទិសដៅ​ពី​លិចទៅ​3

កើត​ក្នុង​ល្បឿន​ល្មម​ខណៈ​មកដល់​ចំណុចកើតហេតុ​យុវជន​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​កម្ពុជា​ក្រោម​បំណង​បត់​ស្តាំ​ឡើងមក​ផ្លូវ​ម៉ៅ​សេទុង​ភ្លាមៗ​នោះ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ឃ្លី​ក​ពណ៌​ក្រហម​ពាក់​សា្ល​ក​លេខ​ភ្នំពេញ​1CR – 7474 ជិះ​ធ្វើដំណើរ​ដោយ​ប្តី​ប្រពន្ធ​ពីរ​នាក់​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​ធម្មតា​ខណៈ​ជិះ​មកដល់​ចំណុច​ស្តុ​ប​4

ខាងលើ​ក៏បាន​បត់​ឆ្លង​ឡើងទៅ​ផ្លូវ​កម្ពុជា​ក្រោម​វិញ ( ដោយ​ភាគី​ខាង​ម្ចាស់​ម៉ូតូ​សង់​ធ្វើដំណើរ​ពី​ផ្លូវ​កម្ពុជា​ក្រោម​ឡើងមក​ផ្លូវ​ម៉ៅ​សេទុង​រីឯ​ម៉ូតូ​ឃ្លី​ក​វិញ​ធ្វើដំណើរ​ពី​ផ្លូវ​ម៉ៅ​សេទុង​ឆ្ពោះទៅ​កម្ពុជា​ក្រោម ) ដោយ​ក្នុងទិសដៅ​បញ្ច្រាស​ក៏​រេ​ចង្កូត​ជ្រុល​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលអោយ​មនុស្សី​២​នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់​ប្រុស​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​បា​ន​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​ចំណែក​បុរស​៣​នាក់​ទៀត​ត្រូវ​រងរបួស​ស្រាល ( រលាត់​ដៃ​រលាត់​ជើង​បន្តិចបន្តួច ) ។​ចំណែក​ម៉ូតូ​រង​ការខូចខាត​។​2
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើការ​អន្តរាគមន៍​វាស់វែង​រួចទៅហើយ​ប៉ុន្តែ​មិនបាន​យក​ទៅណា​នោះទេ​ដោយសារតែ​មានការ​សម្របសម្រួល​ត្រូវ​គ្នា​ពី​សំណាក់​សាច់ញាតិ​ភាគី​ទាំងសងខាង​ទើប​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ​តែម្តង​ទៅដោយ​ភាគី​ទាំង​២​បញ្ចប់រឿង​ទៅដោយ​គ្មាន​អ្នកណា​សង​អ្នកណា ( គឺ​រួចខ្លួន​ដូចគ្នា ) ព្រោះ​ពួកគាត់​គិតថា​មាន​កំហុស​ដូចគ្នា​ទើប​មិន​ចង់អោយ​មានរឿង​វែងឆ្ងាយ​បន្ត​៕1