( ពត៌មាន វីដេអូ )មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារតែង លោក វរៈសេនីយ៍ត្រី សេង ប៊ុនតេង កងរាជអាវុធហត្ថ ខេត្តកំពង់ធំ បើករថយន្តប្រម៉ាញ់តាមចាប់បាន រួចនាំរថយន្តមកទុកនៅក្នុងបន្ទាយ បិទទ្វា ហាមមិនអោយ អ្នកសារពត៌មាន និងកងរាជអាវុធហត្ថ ព្រមទាំងព្រះរាជអាជ្ញាអមសាលាដំបូង ចូលទៅពិនិត្យដោយអះអាងថា មានបទបញ្ជាពីថ្នាក់លើ។
ហេតុការមិនប្រកតីរបស់លោក សេង ប៊ុនតេង បានធ្វើឲ្យមានការ ក្តៅក្រហាយ ដល់អភិបាល ខេត្តកំពង់ធំ និងមេព្រៃ ព្រមទាំងព្រះរាជអាជ្ញា ដែលត្រូវបានគេបិទទ្វារមិនអោយចូល ទៅក្នុងបន្ទាយកងរាជអាវុធហត្ថ ខេត្តកំពង់ធំ លុះមួយម៉ោងក្រោយមក ការលួចឈើគ្រញូង បានធ្វើសកម្មភាព យកឈើគ្រញូង ទៅទុកនៅ ក្រោយអាគារ មួយចំនួន និងលើកឡើងឡាន មួយចំនួន លុះព្រះរាជអាជ្ញាចូលទៅ ដល់ទើបសកម្មភាព ការ លួចឈើបានបញ្ឈប់។
ចំណែកអ្នកសារពត៌មាន បានយល់ពីគ្រោងការរបស់ កងរាជអាវុធហត្ថ ដែលមាន លោក សេង ប៊ុន តេង ជាអ្នកដឹកនាំ ក៏បានបែងចែក គ្នា ខ្លះទៅក្រោយបន្ទាយ ខ្លះឡើងលើរបង ក្នុងគោលបំណង ប្រម៉ាញ់រូបភាព តែត្រូវបាន លោក សេង ប៊ុនតេង ជេរប្រម៉ាត អ្នកសារពត៌មាន ក្នុងន័យមើលងាយមើលថោក និងគំរាម មិន ថតគំនរឈើ ដែលពួកគេលួចទុក ។ ប្រភពពត៌មាន បានឲ្យដឹងថា រថយន្តក្រុងពាក់ស្លាកលេខ ភ្នំពេញ 3A-6463 ពណ៌ក្រហម បានដឹកចេញពី ចេញខេត្តព្រះវិហារ ដែលមាន ជនជាតិចិន ជាម្ចាស់បានទិញឈើគ្រញូង ក្នុងតំលៃ ១៥ ម៉ឺនដុល្លា ដែលមាន ប្រវែង ២ម៉ែត្រកន្លះ ខ្លះ៣ម៉ែត្រ លុះមកដល់ចំនុច ភូមិ ជីមាឃ ឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានលោក សេង ប៊ុន តេង ជាជើងខ្លាំង ខាងប្រម៉ាញ់រថយន្ត ដឹកឈើគ្រញូង ស្ទាក់ចាប់បាន ហើយបាននាំរថយន្ត មកកាន់ទីបញ្ជាការកងរាជអាវុធ ហត្ថខេត្ត ។
លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល បានផ្តល់បទសម្ភាសពាក់ព័ន្ឋ ទៅនឹងការបិទទ្វារបន្ទាយ ខណៈពេលដែលរថយន្តដឹកឈើគ្រញូង នាំចូលទៅកាន់បន្ទាយ លោក ឧត្តមសេនីយ៍ ហង្ស ថុល បានប្រាប់ថា លោក ជាប់រវល់ នៅភ្នំពេញ តែការងារនេះ លោក ឈៀង សុខុម មេបញ្ជាការង ជាអ្នកទទួលខុសត្រូវ ។ លោក ឈៀង សុខុម បានឲ្យដឹងថា លោកបានដាក់បទបញ្ជាឲ្យបិទទ្វារពិត ប្រាកដមែន ដោយសារតែរងចាំ ឲ្យកំលាំងមេព្រៃ មកជុំគ្នាសិនទើបបើកឲ្យចូល ចំណែក រថយន្តដែលបាន ដឹកឈើគ្រញូងចូលមកដល់ ក្នុង បន្ទាយហើយមានកងរាជអាវុធហត្ថ នាំគ្នាលួចឈើគ្រញូងនោះ លោកមិនបានបញ្ជានោះទេ ។
លុះក្រោយមក ក៏សមត្ថកិច្ចមេព្រៃ បានមកធ្វើការវាស់វែង ឈើគ្រញូង ដែលនៅសេសសល់ ចំនួន ៧ដុំ ហើយចំនួនឈើដែល បានទុកលាក់ ក្រោមដើមឈើធំ លោកមេព្រៃ ប្រហែលជា ត្រូវថ្នាំសណ្តំ ឬត្រូវបាន បិទមាត់ខ្លះៗ ទើបានជាមិនព្រមទៅយកឈើដែលលាក់ទុក ។
ជាចុងក្រោយ សំណូមពរ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាសបួន សៅ សុខា អគ្គមេបញ្ជាការង កងយោធពលខេមរះភូមិន្ទ និងជាមេបញ្ចាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជួយពិនិត្យសកម្មភាព របស់ លោក វរៈសេនីយ៍ត្រី សេង ប៊ុនតេង ដែលបានរៀបចំក្បួនការ លួចឈើគ្រញូង ចំនួន ១០ ដុំ ហើយបិទមិន អោយលោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញាខេត្តកំពង់ធំ និងអ្នកសារពត៌មាន ចូលទៅថតរូប លុះលួចឈើអស់ មួយចំនួនធំ ទើបបើកទ្វារឲ្យចូល។