កំពង់ចាម៖ប្រជាពលរដ្ឋរស់នៅភូមិជង្ហុកឃុំអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាមបានសម្ដែងនូវការខឹងសម្បាយ៉ាងខ្លាំងទៅលើ(លោកគ្រូសាន)ដែលមានអាជីបចាប់សសៃថាកំពុងតែឆបោកទៅលើពួកគាត់ជាយូណាស់មកហើយ។ អ្នកភូមិជង្ហុកបាននិយាយថា(គ្រូសាន)នេះគាត់ចេះចាប់សសៃតែគាត់បានបើកអាជីបមួយទៀតគឺព្យាបាលដោយចុចអង្អុលដៃដោយគ្រាន់តែយកអង្អុលដៃទៅចុចនៅកន្លែងណាដែលអ្នកមានជំងឺឈឺគឺជាការស្រេចហើយគ្រូសាននេះនិយាយថាចេះព្យាបាលជំងឺគ្រប់ប្រភេទដោយគ្រាន់ចុចអង្អុលដៃក្នុងនោះអ្នកជំងឺម្នាក់ត្រូវចុចចាប់ពី៦០ដងឡើងទៅហើយចុចម្ដងគ្រូសានទាលុយគុំណល់១ម៉ឺនរៀលទើបជាសះស្បើយ។
ប្រជាពលរដ្ឋបន្តថាគ្រូសានបានឆបោកពួកគាត់ថាព្យាបាលគ្រាន់តែចុចចង្អុល៦០ដងទៅ១០០ដងនិងជាសះស្បើយតែរហូតមកដល់ពេលនេះពួកគាត់មិនទាន់មាននណាម្នាក់បានជាពីជំងឺនៅឡើយទេហើយការចំណាយលុយរបស់ពួកគាត់ក្នុងម្នាក់ៗអស់ចាប់ពី៦០ម៉ឺនឡើងទៅឲ្យគ្រូសាននេះដើម្បីព្យាបាល។
អ្នកភូមិបន្ថែមថាដោយសាតែពួកគាត់ក្រីក្រហើយមានជំងឺផងនោះមិនមានលុយទៅរកសេវាព្យាបាលនៅមន្ទីរពេលនោះឡើយទើបនាំគ្នាស្វែងរកគ្រូដើម្បីព្យាបាលតែរកគ្រូមិនបាន។លុះដើរកយូៗទៅក៍បានជួបលោកគ្រូសានដែលមានលំនៅដ្ឋានចូលវត្តអង្គរបាជ័យស្ថិតក្នុងភូមិជង្ហុកនេះហើយលោកគ្រូសាននេះបានសន្យាថាជំងឺអ្វីក៍គាត់មើលជាដែរតែត្រូវយកថ្លៃសេវា១ម៉ឺនរៀលក្នុងពេលចុចម្ដង។ ប្រជាពលរដ្ឋបានបន្តថាចាប់តាំងពីបានឲ្យគ្រូសានព្យាបាលមកពួកគាត់បានលក់គោលក់ក្របីដើម្បីយកលុយឲ្យគ្រូសានក្នុងការព្យាបាល។
មិនតែប៉ុណ្ណោះគ្រូសានបាននិយាយថាការព្យាបាលរបស់គាត់គឺមិនចាំបាច់ប្រើថ្មាំឧិសថនោះទេគឺគ្រាន់តែយកចង្អុលដៃទៅចុចកន្លែងណាដែលអ្នកជំងឺឈឺគឺជាតែម្ដងប៉ុន្តែមិនមានពលរដ្ឋណាម្នាក់បានជាសះស្បើយនោះឡើយដូច្នេះពួកគាត់គ្រោងនិងដាក់ពាក្សបណ្ដឹងប្ដឹងគ្រូសាននេះទៅស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់ការទៅតាមផ្លូវច្បាប់ពីបទឆបោកកុំឲ្យបោកពលរដ្ឋបន្តទៀត។ លោកគ្រូសានបាននិយាយប្រាប់តាមទូរស័ព្ទថាការព្យាបាលរបស់គាត់គឺព្យាបាលដោយប្រើព្រះភ្លើងអគ្គីចុចឲ្យចំកន្លែងណាដែលអ្នកជំងឺឈឺគឺរលាយជំងឺជាតែម្ដង។
នេះជាគ្រូចម្លែកមួយដែលកម្រនិងបានជួបណាស់នៅក្នុងពិភពលោកព្រោះគ្រូសាននេះព្យាបាលដោយគ្រាន់តែចុចចង្អុលដៃគឺជាស្បះស្បើយតែធាតពិតគឺឆបោក។ ពាកព័ន្ទទៅនិងករណីនេះបងប្អូនប្រជាពលរដ្ឋបានសំណូមពរទៅពលរដ្ឋផ្សេងទៀតមានការប្រុងប្រយ័ត្ននិងកុំជឿនូវការលួងលោមណាមួយពីគ្រូដោយសាត្រង់ថាក្នុងលោកនេះព្យាបាលជំងឺអ្វីក៍ប្រើថ្មាំដែរ។