ប៉ូលិស​បញ្ជូន​ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​៣​នាក់​ទៅ​ស្ថាប័ន​តុលាការ​

0

​សៀមរាប​៖ជនសង្ស័យ​ជូ​ញ​ដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​៣​នាក់​ត្រូវបាន​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​ស្ថាប័ន​តុលាការ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​។​ ​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​ខណៈ​ពួកគេ​កំពុង​ចែកចាយ​នៅតាម​ដងផ្លូវ​សារ​ធា​រណៈ​កាលពី​វេលា​ម៉ោង​១៦​និង​២០​នាទី​ថ្ងៃទី​១៤​ខែ​មិនា​ឆ្នាំ​២០១៤​ស្ថិតនៅ​ចំនុច​មុខ​ធនាគារ​កាណាឌីយ៉ា​ក្នុងភូមិ​មណ្ឌល​១​សង្កាត់​ស្វាយដង្គំ​ក្រុង​/​ខេត្តសៀមរាប​។​ ​ ​

​លោក​អ៊ុំ​សា​អាត​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ថ្លែងថា​ក្នុង​ប្រ​ត្តិ​ការ​នេះ​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​រួមមាន ទី​១​ឈ្មោះ នឿ​ម ពិសិដ្ឋ ហៅ​គ្រួច​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​

ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​(​ជួញដូរ​)​និង​ទី​២​ឈ្មោះ​ណន​ប៊ុន​ហុង​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​ជាង​ម៉ូតូ​នៅ​វត្ត​ដំណាក់​រស់នៅ​ភូមិ​បឹង​ដូន​ប៉ា​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​(​ប្រើប្រាស់​និង​សម្រួល​ឲ្យ​ប្រើប្រាស់​)​និង​ទី​៣/​ឈ្មោះ​បូរ៉ា​វីឡា​ប៊ូ​ស​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​លក់ដូរ​បោះ​ដុំ​ស្នាក់នៅ​ភូមិ​ស្លក្រាម​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​(​ប្រើប្រាស់​និង​សម្រួល​ឲ្យ​ប្រើប្រាស់​)​។​

​ក្នុងការ​បង្ក្រាប​បទល្មើស​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​រួមមាន​៖(​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២​កញ្ចប់​តូច​,​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង​និង​ម៉ូតូ​ម៉ាក​អាយ​ខុន​ព័​ណ​លឿង​លា​យស​ស៊េរី​ឆ្នាំ​២០១២​ពាក់​ស្លាក​លេខ​សៀមរាប​10104​មួយគ្រឿង​ព្រមទាំង​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​ ​

​មន្ត្រី​ប្រឆាំង​គ្រឿងញៀន​បន្ថែមថា​ក្រោយពេល​ឃាត់ខ្លួន​និង​សួរចម្លើយ​រួចរាល់​ហើយ​សមត្ថកិច្ច​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​កសាង​សំណុំរឿង​ជនសង្ស័យ​និង​វត្ថុតាង​ប​ញ្ជួ​ន​ទៅកាន់​តុលាការ​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃទី​១៥​ខែ​មិនា​ឆ្នាំ​២០១៤​ម្សិល​ម៉ិ​ញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​??????????????????????????????? ???????????????????????????????