​ម៉ូតូ​ហុងដា​ឌ្រី​ម​បុក​រទេះ​អាំង​សាច់​កំពុង​ឆ្លងផ្លូវ​របួសធ្ងន់​ម្នាក់​ស្រាល​2​នាក់​​ម៉ូតូ​ហុងដា​ឌ្រី​ម​បុក​រទេះ​អាំង​សាច់​កំពុង​ឆ្លងផ្លូវ​របួសធ្ងន់​ម្នាក់​ស្រាល​2​នាក់​

0

​ភ្នំពេញ​៖ បុរស​3​នាក់​ចេញពី​ផឹកស៊ី​នៅផ្ទះ​មិត្ត​ភ័ក្តិ​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ​បុក​រទេះ​លក់​សាច់​អាំង​ខ្ទេច រងរបួស​ធ្ងន់​ម្នាក់​ស្រាល​2​នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​9​យប់ ថ្ងៃទី​22 ខែធ្នូ ឆ្នាំ​2014 ត្រង់ចំណុច​ក្បែរ​រោងចក្រ​អេស​អិ​ល តាម​បណ្ដោយ​ផ្លូវ​លេខ​371 ស្ថិតក្នុង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​Image12

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា បុរស​3​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ 125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AX-6965 ទើប​ចេញពី​ផឹកស៊ី​នៅផ្ទះ​មិត្ត​ភ័ក្តិ ម្ដុំ​ចាក់អង្រែ​ក្រោម ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​371 បំណង​ទៅផ្ទះ​វិញ​នៅ​ម្ដុំ​សាលាខណ្ឌ​ដង្កោ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រទេះ​អាំង​សាច់​មួយ​កំពុង​ឆ្លងផ្លូវ ក៏ត្រូវ​ម៉ូតូ​បុក​ចំ​ពេញទំហឹង​បណ្ដាលអោយ​បុរស​ម្នាក់​របួសធ្ងន់​ត្រង់​ជើង​និង​2​នាក់​រងរបួស​ស្រាល ចំណែក​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​មុខ​ហើយ​រទេះ​អាំង​សាច់​ក៏​រង​ការខូចខាត​ផងដែរ​។​
​បន្ទាប់ពី​កើតហេតុ​ភាគី​រទេះ​អាំង​សាច់​ខ្លាច​មានរឿង​វែងឆ្ងាយ​ឆ្លៀតឱកាស​គេច​បាត់​ពី​កន្លែងកើតហេតុ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​មកដល់​ត្រួត​ពិនិត្យមើល ដោយ​ភាគី​ខាង​ម៉ូតូ​មិនដឹង​ត្រូវ​ដោះស្រាយ យ៉ាង​មិច​ក៏​ហៅ​ម៉ូតូ​រ៉ឺម៉ក​កង់​3​ដឹក​ម៉ូតូ​យកទៅ​ផ្ទះ​ជួសជុល​ដោយ​ខ្លួនឯង​៕