អាជ្ញាធរ​អប្សរា​រិះគន់​លោក​សុន​ឆ័យ​ថា​និយាយ​ភូតកុហក​សាធារណៈជន​អំពី​ចំណូល​ចំណាយ​ដែល​បានមកពី​អង្គរវត្ត​

0

​សៀមរាបៈ អាជ្ញាធរ​អប្សរា​កាលពី​ថ្ងៃទី​២៤ ខែធ្នូ​ឆ្នាំ ២០១៤ បានចេញ​នូវ​សេចក្តីបំភ្លឺ​មួយ​ពាក់ព័ន្ធ​ទៅនឹង​ការ​ថ្លែង​របស់លោក សុន ឆ័យ អនុប្រធាន​គណៈកម្មកា​រ​ទី​២​នៃ​រដ្ឋសភា គឺ គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​កាលពី​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៤​។​
​នៅក្នុង​សេចក្តីបំភ្លឺ​នោះអាជ្ញាធរ​អប្សរា​បានធ្វើការ​ចោទប្រកាន់​លោក សុន ឆ័យ ថា​បាន និយាយ​ដោយ​ភូតកុហក​សាធារណៈ​ជនជាតិ និង​អន្តរជាតិ អំពី​ការងារ​របស់​អាជ្ញាធរ​អប្សរា ខុសពី​ការពិត​និង​មាន​ចេតនា​យកចំណេញ​ខាង​នយោបាយ​សំរាប់​បក្ស​របស់ខ្លួន​។​
​នៅក្នុង​សេចក្តីបំភ្លឺ​នោះអាជ្ញាធរ​អប្សរា​ក៏បាន​លើកឡើងថា លោក សុន ឆ័យ ហាក់បីដូចជា មាន​គំនុំ​ចង់​សងសឹក​ជាមួយ​អាជ្ញាធរ​អប្សរា ដោយសារតែ​រូបលោក​ធ្លាប់​ចាញ់ក្តី​ពាក់ព័ន្ធ​នឹង ការទន្ទ្រាន​កាន់កាប់​ដី​មួយកន្លែង​ដោយ​អនាធិបតេយ្យ​នៅក្នុង​បុរី​វប្បធម៌ និង​ទេសចរណ៍​ក្នុង ខេត្តសៀមរាប​។​
​ខាងក្រោម​នេះ​គឺជា​សេចក្តីបំភ្លឺ​ទាំងស្រុង​របស់​អាជ្ញាធរ​អប្សរា ដែល​វែបសាយ​ខេមរា​យើងខ្ញុំ មិនមាន​ធ្វើការ​បកស្រាយ​អ្វី​ទាំងអស់​។​
​ដោយ​ខេង​ឧ​ត្ត​ម​kk