ដើម្បីទប់ទល់នឹងលោកខាងលិច រុស្ស៊ីចាំបាច់វិលទៅកាន់អាស៊ី

0

សារព័ត៌មានក្លូបប៊លថាម បានដក ស្រង់សម្ដីអ្នកឯកទេសអាមេរិក និង សហគមន៍អឺរ៉ុបដែលបានបង្ហាញពីភាព មន្ទិលសង្ស័យនៃប្រសិទ្ធភាពការដាក់ ទណ្ឌកម្មរបស់បណ្ដាប្រទេសលោកខាង លិចទៅលើប្រទេសរុស្ស៊ី ។ លោកខាង

លិចបង្ហាញការព្រួយបារម្ភពីលទ្ធផល អាក្រក់នៃសេដ្ឋកិច្ច ការបំផ្លាញទំនាក់ ទំនងជាមួយរុស្ស៊ី ហើយថែមទាំងព្រួយ បារម្ភខ្លាចរុស្ស៊ីវិលត្រឡប់ទៅរកទ្វីប អាស៊ីគឺប្រទេសចិន ។ ទាំងនោះហើយ ធ្វើឱ្យប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្ម ត្រូវបាត់បង់ទាំងស្រុង ។download (2)
ពេលកន្លងមកថ្មីៗ រុស្ស៊ី និងចិនបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋ កិច្ចធំៗជាច្រើន ក្នុងនោះមានទាំងការ រក្សាទំនាក់ទំនងនយោបាយទៀតផង ។ រុស្ស៊ី និងចិនបានឯកភាពធ្វើសមយុទ្ធរួម គ្នានៅដែនសមុទ្រម៉េឌីទែរ៉ាណេដែលជា សកម្មភាពមួយត្រូវបានគេចាត់ទុកថា ដើម្បីទប់ទល់នឹងសមយុទ្ធរបស់អាមេរិក និងណាតូ នៅជិតព្រំដែនរុស្ស៊ី និងចិន។
ក្រុមអ្នកវិភាគលោកខាងលិចបាន ព្យាករណ៍ថា ជាមួយនឹងសកម្មភាពរួម ខាងលើ អាចនឹងធ្វើឱ្យទំនាក់ទំនងសម្ពន្ធ មិត្ដរុស្ស៊ី ចិន កាន់តែស្អិតល្មួតថែម ទៀតធ្វើីឱ្យការខិតខំរបស់លោកខាងលិច ក្នុងការកាត់បន្ថយឥទ្ធិពលរុស្ស៊ី និងចិន ត្រូវបាត់បង់ ។ ក្រុមអ្នកឯកទេសលោក ខាងលិចបញ្ជាក់ទៀតថា ប្រសិនបើ បច្ចេកវិទ្យាបរមាណូ គួបផ្សំប្រភពធន ធានដ៏សម្បូរបែបរបស់រុស្ស៊ី សហការ ជាមួយនឹងសេដ្ឋកិច្ចរីកចម្រើនរបស់ចិន អាចគំរាមកំហែងដល់ប្រទេសមហា អំណាចទី១នៅលើពិភពលោក ។ រុស្ស៊ី និងចិនអាចសហការគ្នាគ្រប់គ្រងពិភព លោកទាំងមូលបាន ។
រដ្ឋាភិបាលទីក្រុងប៉េកាំងធ្លាប់បាន បញ្ជាក់ថា ចិននឹងមិនចូលរួមរាល់ សកម្មភាពណាមួយសម្រាប់ប្រឆាំងទៅ នឹងប្រទេសដទៃទៀត ហើយទីក្រុងប៉េកាំង នៅតែរក្សាទស្សនៈនយោបាយ“នៅ កណ្ដាល”ជានិច្ច មិនគំរាមកំហែង ប្រទេសណាមួយឡើយ ។ កន្លងមក ចិន ធ្លាប់បានអះអាងថា នឹងទទួលបានផល ប្រយោជន៍ជាច្រើន ប្រសិនបើមានទំនាក់ ទំនងល្អជាមួយសហគមន៍អន្ដរជាតិ ហើយចិនក៏មិនចង់កៀកស្មាជាមួយរុស្ស៊ី ខ្លាចទទួលរងលទ្ធផលអាក្រក់ដូចជា ប្រទេសរុស្ស៊ីនាពេលបច្ចុប្បន្ន ។
ប៉ុន្ដែអ្នកឯកទេសអាមេរិកបង្ហាញ ការព្រួយបារម្ភខ្លាចរុស្ស៊ីអូសទាញចិន បានជោគជ័យក្នុងការបង្កើតសម្ពន្ធមិត្ដ ប្រឆាំងលោកខាងលិច ទាំងនោះហើយ បង្កផលអាក្រក់ដល់លោកខាងលិចជា មិនខាន ហើយការដាក់ទណ្ឌកម្មទាំង ប៉ុន្មានមកលើរុស្ស៊ីប្រាកដជាមានប្រសិទ្ធ ភាពបញ្ច្រាស់ទៅវិញ ។
តាមឯកទេសវិភាគ បច្ចុប្បន្នរុស្ស៊ី កំពុងរិះរកគ្រប់វិធីសាស្ដ្រអូសទាញ ប្រទេសដែលមានពលរដ្ឋច្រើនជាងគេ បំផុតនៅលើពិភពលោកឱ្យគាំទ្រដល់ រុស្ស៊ី ។ បច្ចុប្បន្នចំណុចតែមួយគត់ដែល ចិនសំឡឹងឃើញពីប្រទេសរុស្ស៊ីនោះគឺ ថាមពលប្រេងនិងបច្ចេកវិទ្យាសព្វាវុធ ទាំងនោះចិនត្រូវការជាចាំបាច់ដើម្បី សម្រេចគោលដៅយោធា សេដ្ឋកិច្ចឱ្យ ស័ក្ដិសមទៅជាប្រទេសមហាអំណាច ក្នុងតំបន់ និងនៅលើពិភពលោក ។
រុស្ស៊ីមើលឃើញតម្រូវការរបស់ចិន ទាំងនោះហើយ ទើបស្វះស្វែងបង្កើត ទំនាក់ទំនងជាមួយចិនឱ្យកាន់តែស្អិត ល្មួតថែមទៀត ។ ក្រៅពីចិន រុស្ស៊ីក៏បាន ពង្រីកទំនាក់ទំនងជាមួយប្រទេសឥណ្ឌា និងជប៉ុន ដោយកន្លងមកប្រធានាធិបតី រុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីនធ្វើធ្វើទស្សន កិច្ចទៅកាន់ប្រទេសឥណ្ឌា ហើយចុះហត្ថ លេខាទៅលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចជា ច្រើន ក្នុងនោះមានទាំងកិច្ចព្រមព្រៀង ការពារជាតិទៀតផង ។
អតីតរដ្ឋលេខាធិការក្រសួងពាណិជ្ជ កម្ម និងសហប្រតិបត្ដិការសេដ្ឋកិច្ចចិន លោក Long Yongtu បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលក្រុងប៉េកាំងស្ថិតក្នុង ដំណាក់កាលបង្ខំចិត្ដជួយដល់រដ្ឋាភិបាល ទីក្រុងមូស្គូដើម្បីសម្រេចគោលដៅ នយោបាយរបស់ចិន ។ លោកក៏បាន ថ្កោលទោសដល់ការដាក់ទណ្ឌកម្មរបស់ លោកខាងលិចទៅលើប្រទេសរុស្ស៊ី ដោយការដាក់ទណ្ឌកម្មនោះអាចបង្កឱ្យ មានវិវាទនយោបាយកាន់តែខ្លាំងឡើង រវាងរុស្ស៊ី នឹងលោកខាងលិចធ្វើឱ្យ មនុស្សគ្រប់រូបនៅលើពិភពលោកត្រូវ ទទួលរងផលប៉ះពាល់ដូចគ្នា ។
ពាក់ព័ន្ធនឹងករណីដាក់ទណ្ឌកម្មខាង លើនេះដែរ កាលពីថ្ងៃទី២០ ខែធ្នូ កន្លង មក ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា គ្មានប្រទេសណា មួយអាចគំរាមកំហែង ឬធ្វើឱ្យរុស្ស៊ីស្ថិត នៅឯកោណបានឡើយពាក់ព័ន្ធវិបត្ដិអ៊ុយ ក្រែន ។ លោកពូទីនបញ្ជាក់ថា “គ្មាន នរណាម្នាក់គំរាមកំហែងខ្ញុំបានឡើយ ឬ ដាក់គំនាបមកលើប្រទេសរុស្ស៊ី ដោយ សារតែគ្មាននរណាម្នាក់មានសមត្ថភាព ធ្វើរឿងនោះឡើយ” ។
លោកពូទីន បន្ដទៀតថា រុស្ស៊ីបាន ត្រៀមលក្ខណៈឆ្លងផុតនូវផលលំបាកទាំង ប៉ុន្មានដែលពលរដ្ឋរុស្ស៊ីកំពុងប្រឈម មុខនាពេលបច្ចុប្បន្ន ក្នុងនោះមានបញ្ហា សេដ្ឋកិច្ច តម្លៃប្រាក់រុស្ស៊ីធ្លាក់ចុះ ។ អ្វី ដែលសំខាន់នៅពេលនេះ គឺពលរដ្ឋរុស្ស៊ី ត្រូវតែសាមគ្គីគ្នាឱ្យបានល្អ ទើបឆ្ពោះ ទៅមុខប្រកបដោយជោគជ័យ ហើយបើ រុស្ស៊ីបែកបាក់នោះ គឺមិនអាចជួយស្រេច ស្រង់បានឡើយ ។ លោកខាងលិចចង់ឱ្យ រុស្ស៊ីធ្លាក់ក្នុងដំណាក់កាលបែកបាក់ ពល រដ្ឋក្នុងប្រទេសក្រោកឈរឡើងប្រឆាំង លោកពូទីន ដោយផ្ទាល់ពាក់ព័ន្ធនឹងការ ធ្លាក់សេដ្ឋកិច្ច ។
លោកពូទីន បានសន្យាជាមួយពល រដ្ឋក្នុងគោលដៅធ្វើឱ្យពលរដ្ឋស្ងប់ចិត្ដ ថា ក្នុងរយៈពេល២ឆ្នាំ សេដ្ឋកិច្ចរុស្ស៊ីនឹង ប្រសើរដូចដើម ឬក៏កើនឡើងជាងមុន ទៅទៀត ។
បច្ចុប្បន្ន រូបិយវត្ថុរុស្ស៊ីដាំក្បាលធ្លាក់ ចុះដោយសេរី បង្កការព្រួយបារម្ភយ៉ាង ខ្លាំងពីប្រជាពលរដ្ឋ ។ មួយវិញទៀត តម្លៃប្រេងធ្លាក់ចុះធ្វើឱ្យរុស្ស៊ីត្រូវខាតបង់ ទឹកប្រាក់រាប់សិបពាន់លានដុល្លារក្នុង មួយឆ្នាំៗ ។
ដើម្បីស្រោចស្រង់សេដ្ឋកិច្ចរុស្ស៊ីដូច អ្វីដែលលោកពូទីន បានប្រកាសនោះ មានវិធីសាស្ដ្រតែមួយគត់គឺចាំបាច់ត្រូវ តែពង្រឹងទំនាក់ទំនងជាមួយដៃគូក្នុងទ្វីប អាស៊ី ក្នុងនោះមានប្រទេសចិនជាដើម។
ចំណែកចិនវិញក៏មានការប្រុង ប្រយ័ត្នដូចគ្នានៅក្នុងការតភ្ជាប់ទំនាក់ ទំនងជាមួយរុស្ស៊ី ដោយខ្លាចធ្វើឱ្យលោក ខាងលិចខឹង ចិននឹងទទួលរងលទ្ធផល អាក្រក់ដូចជាប្រទេសរុស្ស៊ី ។ ចិន និង រុស្ស៊ីមានភូមិសាស្ដ្រ នយោបាយខុសគ្នា ប្រសិនបើចិនទទួលរងការដាក់ទណ្ឌកម្ម ដូចរុស្ស៊ីនោះ លទ្ធផលនឹងកាន់តែអាក្រក់ ជារុស្ស៊ីជាច្រើនដង 9