សមាជិករដ្ឋសភារុស្ស៊ីលោក Franz Klintsevich និងជាសមាជិកគណៈកម្មា ធិការការពារជាតិរបស់សភារុស្ស៊ីបានឱ្យ ដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូអាចនឹង ត្រួតពិនិត្យផ្ដល់សព្វាវុធទៅឱ្យក្រុមផ្ដាច់ ទឹកដីនិយមអ៊ុយក្រែនប្រសិនបើទីក្រុងវ៉ាស៊ីនតោនបញ្ជូនសព្វាវុធទាំងអស់ពីអាហ្វហ្គានីស្ថានទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែននោះ។
គម្រោងបញ្ជូនសព្វាវុធទៅប្រទេស អ៊ុយក្រែនត្រូវបានប្រធានាធិបតីអាមេរិក ប្រកាសកន្លងមក ។ Franz Klintsevich បានបញ្ជាក់ថា “ការដែលសម្រេចបញ្ជូន សព្វាវុធពីអាហ្វហ្គានីស្ថានទៅកាន់អ៊ុយ ក្រែនជាសកម្មភាពប្រកបដោយគ្រោះថ្នាក់ អាចបង្កវិវាទក្នុងតំបន់កាន់តែតានតឹងខ្លាំង ឡើងដល់តំបន់ភាគខាងកើតអ៊ុយក្រែន”។ ប្រសិនបើលោកអូបាម៉ាមិនផ្លាស់ប្ដូរ គម្រោងទាំងនោះទេសភារុស្ស៊ីក៏នឹងអនុម័ត ផ្ដល់សព្វាវុធទៅឱ្យក្រុមផ្ដាច់ទឹកដីនិយ័មនៅ*ភាគខាងកើតដូចគ្នា ។
កាលពីខែវិច្ឆិកា កន្លងមកមេបញ្ជាការ កងទ័ពអាមេរិកប្រចាំនៅតំបន់អឺរ៉ុប លោក Philip Breedlove បញ្ជាក់ថា អមេរិកនឹងផ្គត់ផ្គង់សព្វាវុធដល់កម្លាំង ទាហានរដ្ឋាភិបាលអ៊ុយគ្រែនហើយសព្វា វុធភាគច្រើនបញ្ជូនពីប្រទេសអាហ្វហ្គា នីស្ថានទៅកាន់អ៊ុយក្រែនតែម្ដង ។ ក្នុង ពេលជាមួយគ្នានោះមន្ដ្រីជាន់ខ្ពស់ម្នាក់ ក្នុងជួររដ្ឋាភិបាលអាហ្វហ្គានីស្ថានបាន ប្រកាសឱ្យដឹងថា ទីក្រុងកាប៊ូលប្រឆាំង ទៅនឹងគម្រោងខាងលើរបស់ទីក្រុងវ៉ាស៊ីន តោន ។ ប្រធានាធិបតីអាហ្វហ្គានីស្ថាន នឹងពិភាក្សាបញ្ហាទាំងនេះជាមួយនឹងប្រធា នាធិបតីអាមេរិកនៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងវ៉ាស៊ីនតោននាខែមករា ឆ្នាំ ២០១៥ ។
ប្រភពព័ត៌មានពីអាហ្វហ្គានីស្ថានបាន ឱ្យដឹងថា ក្រុមអ្នកឯកទេសប្រទេសអាមេ រិកបានត្រៀមលក្ខណៈបញ្ជូនរថយន្ដវាយ លុកទៅកាន់អ៊ុយក្រែន ។ មន្ដ្រីរដ្ឋាភិបាល អាហ្វហ្គានីស្ថានក៏បានបញ្ជាក់ផងដែរថា អាមេរិកបានសន្យាក្រោយពីបញ្ចប់សង្គ្រាម នៅទីនេះសម្ភារយោធាទាំងប៉ុន្មានរក្សាទុកសម្រាប់ទាហានអាហ្វហ្គានីស្ថានមិនយក ចេញពីទីនេះឡើយ ។ សព្វាវុធទាំងនោះ ទុកសម្រាប់កម្លាំងទាហានប្រឆាំងទៅនឹង ក្រុមតាលីបង់នៅក្នុងប្រទេសនេះ ។
កាលពីថ្ងៃទី២៨ ខែធ្នូ កម្លាំងទាហាន សម្ពន្ធមិត្ដនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដឹកនាំដោយអាមេរិកបានបត់ទង់ជាតិ បញ្ចប់សកម្មភាពធ្វើសង្គ្រាមរយៈពេល ១៣ឆ្នាំនៅក្នុងប្រទេសនេះចាប់តាំងពីការ វាយប្រហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១មក ។
កម្លាំងទាហានអាមេរិក ប្រមាណ២.០០០នាក់ស្លាប់នៅក្នុងសង្គ្រាម លើទឹកដីអាហ្វហ្គានីស្ថាន ។ សង្គ្រាមនៅ ទីនោះធ្វើឱ្យអាមេរិកត្រូវចំណាយទឹកប្រាក់រហូតដល់១.០០០ពាន់លានដុល្លារ ។ ក្រោយទាហានអាមេរិកដកចេញពីទីនេះ អាមេរិកក៏បានរក្សាទុកទាហាន១ម៉ឺននាក់ក្នុងការជួយដល់កម្លាំងសន្ដិសុខអាហ្វហ្គានីស្ថានប្រឆាំងកម្លាំងភេរវកម្មរហូតដល់ឆ្នាំ ២០១៦ 9