​រថយន្ត​បម្រើការ​អង្គភាព​កងទ័ព​បានប្រែក្លាយ​ជា​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើរ​បស់​ក្រុម​ឈ្មួញ​

0


​ ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ កំពុងតែ​ចរាច​យ៉ាង​គគ្រឹកគក្រេង​អាណាធិបតេយ្យ ក្រោមរូបភាព មធ្យោបាយ​ដឹកជញ្ជូន​តាមរយៈ​រថយន្ត​របស់​កងទ័ព អង្គភាព​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩​ដោយ​ធ្វើការ​ដឹកជញ្ជូន​ពី​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្ពោះទៅ​ស្រុក​អង្គរជុំ​ខេត្តសៀមរាប និង​ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ ។​DSC06066
​ ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ ក្រោមរូបភាព រថយន្ត​របស់​កងទ័ព​បាន​ដឹកជញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ ជា​រៀងរាល់ថ្ងៃ ដោយ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​មួយ​ក្តាប់​តូច​ជាម​ន្ត្រី​យោធា ដែល​រកស៊ី​ជា​អាជីព ។ សព្វថ្ងៃ​គេ​សង្កេតឃើញ ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ របស់​ក្រុម​ឈ្មួញ​ជាច្រើន​ក្រុម នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ប្រើប្រាស់​រូបភាព​រថយន្ត​អង្គភាព​របស់​កងទ័ព​ជា​មធ្យោបាយ ដោយសា​តែ​សកម្មភាព​នៃ​រូបភាព​ខាងលើ ដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​ស្ថាប័ន​មាន​សមត្ថកិច្ច នៅតាម​បណ្តា​ស្រុក​នីមួយៗ មានការ​លើកលែង ដោយ​យោគយល់ ថា​ជា​របស់​កងទ័ព ។​DSC06067
​ ​ដោយ​ក្រុម​ឈ្មួញ​ដែល​ប្រើប្រាស់​រថយន្ត របស់​អង្គភាព​កងទ័ព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ បាន​លើកឡើងថា ប្រសិនបើ​មានការ​បង្ក្រាប របស់​សមត្ថកិច្ច​ក៏ដូចជា​ជំនាញ​រដ្ឋបាល​ព្រៃឈើ យ៉ា​យ​ហោចណាស់​គឺ​អូស​រឹប​យក​ឈើ​តែប៉ុណ្ណោះ មិន​ហ៊ាន​អូស​រឹម​យក​រថយន្ត​របស់​កង​ទ័ព​នោះទេ ព្រោះ​ជា​រថយន្ត​របស់​រដ្ឋ ដែល​ដាក់​ប្រចាំការ​តាម​បណ្តា​អង្គភាព សម្រាប់​តម្រូវការ​ចាំបាច់ គ្រប់ ២៤​ម៉ោង ។​
​ ​រថយន្ត​កងទ័ព​របស់​អង្គភាព កងពលតូច​ដឹកជញ្ជូន​លេខ ៩៩ ដែល​ប្រចាំការ​តាម​ទិស​នៃ​គោលដៅ នៅតាម​បណ្តា​អង្គភាព នៅជាប់​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា -​ថៃ ដែលជា​តម្រូវការ​រប​ស់​កងទ័ព បានប្រែក្លាយ​ទៅជា​មធ្យោបាយ​ដឹកជញ្ជូន បទល្មើស​ព្រៃឈើ សម្រាប់​ក្រុម​ឈ្មួញ ស្ទើ​អស់​ទៅហើយ ។
​ ​ដែល​បុគ្គល​ខិលខូច​មួយ​ក្តាប់​តូច ដែលមាន​តួនាទី​ជា​មន្ត្រី​យោធា រកស៊ី​បទល្មើស​ព្រៃឈើ​ជា​អាជីព យក​រថយន្ត​អង្គភាព យកទៅ​ប្រើប្រាស់​ឯកជន រក​ប្រយោជន៍​សម្រាប់​សង្គម​គ្រួសារ​ទៅវិញ ។
​ ​តែ​ទោះជា​យ៉ាងណា ចំពោះ​ការយក​រថយន្ត​របស់​អង្គភាព​ទៅប្រើ​ប្រាស់​ខុស​គោលដៅ​ប្រកប​អាជីព​ផ្សេងៗ បែប​អាណាធិបតេយ្យ បើ​មិនមាន​ការអនុញ្ញាតិ ពី​មេបញ្ជាការ​អង្គភាព គឺ​មិនអាច​ប្រព្រឹត្តទៅ​យ៉ាងរ​លួ​ន​បែបនេះ​បានឡើយ ។​បើតាម​ការលើកឡើង​តប​ស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នៅតាម​បណ្តា​យ​ផ្លូវជាតិ PR 174 បានលើកឡើង​ថា​រាល់​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​តាមរយ​:​រថយន្ត​របស់​កងទ័ព​យ៉ាង​គគ្រឹកគក្រេង​អាណាធិបតេយ្យ​បែបនេះ​តើ​ច្បាប់​ស្តីពី​ព្រៃឈើ​ទៅណា​បាត់អស់​ហើយ​ដែល​បុគ្គល​ខិលខូច​មួយ​ក្តាប​តូច​រកស៊ី​បទល្មើស​ព្រៃឈើ​ជា​អាជីព​បំផ្លាញ​ទាំង​ព្រៃ​និង​រថយន្ត​របស់​រដ្ឋ​បែរជា​គ្មាន​អ្នក​មើលឃើញ​ទៅវិញ​។​
​ ​ជុំវិញ​ករណី​ខាងលើ​ក្រុមការងារ​យើង មិនអាច​ស្វែងរក​ការទំនាក់ទំនង បកស្រាយ​ពី​មេបញ្ជាការ​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩​បានឡើយ​។​
​ ​
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ប៉ែន នួន