កំពង់ធំៈ កន្លងមកអំពើពុករលួយបានកើតមានសោះសាយ ចេញពីមន្ត្រីអនុវត្តច្បាប់ មន្ត្រីរាជការ កងកម្លាំង បានធ្វើឲ្យមានភាពកាចសាហាវជាងជំងឺអេដត៍ បណ្តាលឲ្យសង្គមជាតិទាំងមូលជួបនូវវិបត្តិរាំងស្ទះក្នុងការ អភិវឌ្ឍន៍ប្រទេស ដោយសារប្រជាពលរដ្ឋភាគច្រើនជួបប្រទះនូវវិបត្តិក្រីក្ររ។
ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល បានកែទម្រង់និងពង្រឹងដល់មន្ត្រីថ្នាក់ក្រោមជាតិរហូតថ្នាក់លើ ឲ្យមានការរួមគ្នាទប់ស្កាត់លុបបំបាត់ ប្រឆាំងនិងអំពើពុករលួយ និងឲ្យគ្រប់រាជធានីខេត្តក្រុងអនុវត្ត ច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យមន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋមានសិទ្ធិស្នើភាពគ្នា និងរួមរះបំរាស់ពីការគៀបសង្កត់ឥទ្ធិពលអ្នកមានអំណាច ។
ជាក់ស្តែងឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយ និងឯកឧត្តមឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ខែ មករាឆ្នាំ២០១៥ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការសរុប៤៥០នាក់! ។
ឯកឧត្តម នួន បូផល បានមានប្រសាសន៍ ឲ្យមន្ត្រីរាជការ ចូលរួមការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព ចៀសវាងមានទោសទណ្ឌដែលពាក់ព័ន្ធទៅនិងច្បាប់ប្រឆាំងអំពើពុករលួយ ដែលតែងតែកើតមានជាប្រចាំ នៅក្នុងជួរស្មៀនឃុំសង្កាត់ លោកមេឃុំ លោកចៅសង្កាត់ មន្ត្រីរាជ ដូចជាផ្នែកចាត់តាំងបុគ្គលិក ផ្នែកគណៈនេយ្យ និងហិរញ្ញវត្ថុជាដើម ពីបទស៊ីសំណូក ជាពិសេសគឺខាងមន្ត្រីនគរបាល ដែលត្រូវយកចិត្តទុកដាក់ ប្រសិនណាជាច្បាប់រកឃើញគឺត្រូវមានទោសទាំងអ្នកសូក និងអ្នកទទួលផងដែរចំពោះមុខច្បាប់!ហេតុ
ដូច្នេះហើយចាប់ពីពេលនេះតទៅដល់ពេលដែលយើងទាំងអស់គ្នាត្រូវអនុវត្តច្បាប់!ពីព្រោះការគោរពច្បាប់គឺផ្តល់មកវិញនូវធនធានមនុស្សដ៏ល្អសម្រាប់បំរើប្រទេសជាតិរបស់យើងទៅថ្ងៃអនាគត់!ជាក់ស្តែងសម័យប្រឡងបាក់ឌុបកាលពីពេលកន្លងមកក្នុងឆ្នាំ២០១៤នេះ សិស្សធ្លាក់ច្រើនជាប់តិចក៏ពិតមែន ក៏ប៉ន្តែចំពោះ សិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់នោះ គឺពោរពេញទៅដោយចំណេះវិជ្ជាដែលខ្លួនមានយ៉ាងពិតប្រាកដ។
មហាជនទូទៅបានរិះគន់ទៅលើ ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងកងកម្លាំងសមត្ថកិច្ច ថាពិតជាមិនទាន់មានការចូលរួមគោរពច្បាប់ទប់ស្កាត់ប្រឆាំងនិងអំពើពុករលួយនោះទេ ជាពិសេសបញ្ហាបទល្មើសព្រៃឈើ បទល្មើស ជលផល និងការឃុបឃិតគ្នាស៊ីសំណូកលក់ដី រំលោភបំពានច្បាប់ ជាពិសេសដោយសារតែមានការនិយម បក្សពួកនិយម ទើបបណ្តាលឲ្យខេត្តកំពង់ធំ មិនទាន់គោរពនូវគោលនយោបាយភូមិឃុំមានសុវត្តិភាពបានល្អនោះទេ គឺនៅតាមរមណីយដ្ឋាន ភោជនីយ៍ដ្ឋាន មួយចំនួននៅក្នុងក្រុងស្ទឹងសែន មានការឃុបឃិតគ្នាលេង ល្បែងស៊ីសង ចាញ់ឈ្នះរាប់ម៉ឺនដុល្លាក្នុងមួយថ្ងៃ តែពុំមានវិធានការទប់ស្កាត់លុបបំបាត់ចោលនោះទេ ហើយក៏ពុំមានវិធានការបង្ក្រាបនោះដែរ ដោយសារតែអ្នកទៅលេង សុទ្ធតែថ្នាក់ដឹកនាំអស់ធំ ប៉ូលិស ប៉េអ៊ឹម និងមន្ត្រីរាជការ ទង្វើទាំងនេះគឺកើតចេញពីការស៊ីសំណូក ប្រព្រឹទ្ធអំពើពុករលួយ ។



































