លោក​សៅ​វ៉ាន​ណី​នាយផ្នែក​រដ្ន​បាល​ព្រៃឈើ​ស្រុក​សណ្ដាន់​ត្រូវ​ប្រជា​ពល​រដ្ន​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​ក្នុងការ​កាប់​ព្រៃ​ឡង់​បង្កើត​សំណង​អាណា​ធិ​តេ​យ្យ​

0

​កំពង់ធំ​=​ប្រជា​ពល​រដ្ន​កើតក្ដី​សង្ស័យថា ព្រៃ​ឡង់​គឺជា​ព្រៃ​ដែល​រាជរដ្ឋាភិបាល​រក្សាទុក ហាម​មិនអោយ​កាប់​ព្រៃ ឈូសឆាយ ឫ​ដុតបំផ្លាញ​ព្រៃឈើ ប៉ុន្តែ ព្រៃ​នេះ​ត្រូវបាន​ជន​ឈ្លៀត​ឪ​កាស​និយម ចូល​ជ្រៀតជ្រែក រុករាន កាប់​និង​ដុតបំផ្លាញ​ព្រៃ​ដើម្បី​យក​ដី​លក់ ដោយ​បង្កើត​ឈ្មោះ ជា​ភូមិ (​សហគមន៍​ជួយសង្គ្រោះ​ប្រជា​ពល​រដ្ន​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​)​ដោយ​ចង​ជា​រចនាសម្ព័ន្ធ ជា​បក្សពួក ជា​ក្រុម ។1419577278299
បើតាម​ប្រភព​ត៍​មាន​ពី​ប្រជា​ពល​រដ្ន​ក្នុងស្រុក​សណ្ដាន់​និង​ស្រុក ប្រាសាទ​សំបូរ បាន​ខ្ស​ប់​ប្រាប់​អ្នក​សារ​ពត៍​មាន​ថា លោក​សៅ វ​ណ្ណី​ជា​ប្រភព​មេក្លោង​ធំ​ក្នុងការ​បើកភ្លើង​ខៀវ អោយ​ជន​ឈ្លៀត​ឪ​កាស​និយម​បាន​ចូល​កាប់បំផ្លាញ​ព្រៃ​និង​ដុត វាត​យក​ដី​លក់ ក្នុងនោះ​មានការ​រៀបចំ​ជា​ខ្នង​ផ្ទះ​រាប់រយ​ខ្នង​ផ្ទះ​ដែលមាន​លក្ខ​ណះ​ជា​ជួរ និង​មាន​ផ្លូវ​ខ្វាត់ខ្វែង​បង្កើតជា​ភូមិ​(​សហគមន៍​ជួយសង្គ្រោះ​ប្រជា​ពល​រដ្ន​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​) ក្នុងនោះ​ដី​ដែល​បាន​កាប់​ដុត​និង​សាងសង់​ផ្ទះ​រួច​CAM01573មាន​ទំហំ​៥​ហិច​តា និង​ដី​ដែល​បាន​កាប់បំផ្លាញ​ដើមឈើ​រួច​ស្រាច់​ទុកអោយ​ឈើ​ងាប់​មាន​ចំនួន ជិត​២០​ហិត​តា ដោយ​ក្នុង​សហគមន៍​នោះ​មានឈ្មោះ ម៉ា​យ៉ាន ជា​ប្រធាន​សហគមន៍​, ហូ​ថា ជាទី​ប្រឹក្សា​ផ្នែក​ច្បាប់ , ទឹម​យ៉ា អនុប្រធាន​សហគមន៍ ,​ជួ​ម​ជន់​ជា អ្នក​ប្រឹក្សា​ភិ​បាល ,​ពេជ្រ​ដា ប្រធាន​រដ្ឋបាល ,​ញែ​ម​វ​ណ្ណី ប្រធាន​ហិ​រញ្ញឹក ,​យក់​ដេ ប្រធាន​លេខាធិការ ដែល​សហគមន៍​នេះ​មាន​អាស្រ័យ​ដ្ឋា​ន​ផ្ទះ​លេខ ៦៤​ក្រុមទី​៧ ផ្លូវជាតិ​លេខ​៦​អា ភូមិ​៧​មករា ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ពួក​អ្នក​ទាំងអស់នេះ​មាន​លោក សៅ​វ​ណ្ណី ជា​អ្នក​នៅ​ពីក្រោយ​ខ្នងfcមិនតែប៉ុណ្ណោះ លោក សៅ វ​ណ្ណី​ក៏​ជា​មេ​ឈ្មួញ​ឈើប្រណិត ដែល​បាន​បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​ឈើ​ផ្សេងៗ​ទៀត​ចូល​កាប់​ឈើ ដឹក​ជ​ញ្ចូ​ន​ចេញពី​ទឹកដី​ដែល​ខ្លួន​គ្រប់​គ្រោង ក្នុង​១​យប់​១​ថ្ងៃ​ទាំង​គោយន្ដ រថយន្ដ​កូរ៉េ និង​ទន្លេ​ថង មិនតិចជាង​១០​គ្រឿង​នោះទេ រហូតមកដល់​ពេលនេះ លោក សៅ វ​ណ្ណី បាន​ដើរតួ​ជា​អ្នក ដឹកនាំ​ក្នុងការ​បោស សំអាត សំណង់ អាណា​ធិ​តិ​យ្យ នៅក្នុង​ព្រៃ​ឡង់​ទី​វិញ ដោយ​ធ្វើ​ពុត​ជា​អ្នក​មិនដឹង​រឿង​។​fcfc
​ប្រជា​ពល​រដ្ន ដែល​ផ្អើល​មកពីរ​ខេត្តព្រះវិហារ បន្ទាយមានជ័យ ខេត្តកណ្ដាល កំពង់ចាម ស្រុក​សណ្ដាន និង​ខេត្ត​មួយចំនួនទៀត បាន​ប្រាប់ អ្នកយក​ពត៍​មាន​យើង​ដែរ​ថា សមាគមន៍​នេះ​បាន​កៀង​កូរ​ប្រជា​ពល​រដ្ន មក​ចាប់យក​ដី​ក្នុង​ទំហំ ៤០​គុណ ៧០​ម៉ែត្រ ក្នុង​តំលៃ​តែ​២០០០០០​ទៅ​៣០០០០០​រៀល​តែប៉ុណ្ណោះ​ក្នុង​១​ឡូ ក្នុងនោះ​ក៏មាន​លោក​មេភូមិ និង​មេឃុំ ព្រមទាំង​អាជ្ញា​ធ័​រ​ស្រុក​ល្វៀង​ក្នុង​ទឹកដី​ខេត្តព្រះវិហារ ជា​អ្នក​បោះត្រា​និង អនុញាតិ​អោយធ្វើ​ការកាប់បំផ្លាញ​ព្រៃ​ដើម្បី​ឈូសឆាយ យក​ដី​លក់​ធ្វើជា​សំណង​អាណា​ធិ​តិ​យ្យ​ក្នុង​ទឹកដី​ព្រៃ​ឡង់​នេះ​ផងដែរ​។​fccccc
តែបើ​តាម​សំដី​លោក អ៊ុន បុ​ត អភិបាលស្រុក សណ្ដាន់ បាន​ប្រាប់​អោយដឹងថា​ក្នុង​បញ្ហា​ទាំងនេះ​គឺ​ប្រជា​ពល​រដ្ន​បាន​ទៅតាម​លោក​ម៉ា​យ៉ាន ជា​ប្រធាន​សហគមន៍ ក្នុងការ​កាប់​ព្រៃ ដើម្បី​យក​ដី​លក់ ចំណែក​អាជ្ញា​ធ័​រ​ស្រុក និង​លោក​មេព្រៃ​ពុំបាន​ដឹង​ទេ មានតែ​បុ​តដៃ​ដុត ក្នុងការ​ចុះបង្ក្រាប​តែប៉ុណ្ណោះ តែ​សំដី​នេះ​ពល​រដ្ន​រិះគន់ថា​ជា​សំដី​ដោះសារ​យករួចខ្លួន​តែប៉ុណ្ណោះ​។

Image11
​អ្នក​សារ​ពត៍​មាន​យើង បាន​ព្យាយាម​ទំនាក់ទំនង​តាម​ទូ​ស័ព្ទ​ដៃ​ទៅ​លោក​សៅ​វ​ណ្ណី ចំនួន​៥​ដង់ ដើម្បីអោយ លោក​ស្រាយ​បំភ្លឺ ក្នុងករណី​ចោត ថា​លោក​ជា​មេក្លោង តែ​លោក​ពុំបាន​លើក​ទូ​ស័ព្ទ​នោះទេ ពុំ​ដឹងថា​លោក​រវល់​ឫ​កិ​ច​វែ​ស​ពី​ការពិត​ឫ​យ៉ាងណា​នោះទេ​៕ ប៊ុន​រិទ្ធីImage8fcc