ភ្នំពេញ៖ ជនសង្ស័យចំនួន៧នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៏សែនជ័យធ្វើការឃាត់ខ្លួនជាបន្តបន្ទប់ករណីចែកចាយគ្រឿងញៀននឹងដកហូតម្សៅក្រាមពណ៏ថ្លាសចំនួន១០កញ្ចប់ក្នុងរយពេល២ថ្ងៃគឺនៅ។ លោក សើន កែវវណ្ណធី មេបញ្ជាការងកងរាជអាវុធហត្ថ
ខណ្ឌពោធិសែនជ័យបានអោយដឹងថា កាលពីវេលាម៉ោង១០នឹង៣០ព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ កម្លាំងអាវុធហត្ថខណ្ឌសហការជាមួយនឹងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដែលពាក់ពន្ធ័ករណីចែកចាយគ្រឿងញៀន តាមចំឡើយសារភាពរបស់ជនសង្ស័យដែលឃាត់ខ្លួនបានចំនួន៤នាក់នឹងដកហូតម្សៅក្រាមពណ៏ថ្លាសចំនួន១០កញ្ចប់កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ ទើបកម្លាំងកងរាជអាវុធហត្ថរបស់លោកឈានដល់កាឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បានបន្ថែមទៀត។
លោក សើន កែវវណ្ណធី បានប្រាប់អោយដឹងទៀតថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួននេះទី១ឈ្មោះ គង់ ប៊ុនធឿន ភេទប្រុសអាយុ ៤២ឆ្នាំ ស្នាក់ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ទី២ឈ្មោះនី ចន្ថា ភេទស្រីអាយុ១៨ឆ្នាំមុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទាប់ជួលលេខ០៨ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជយ័ នឹងទី៣ឈ្មោះ កាក់ រដ្ឋា ភេទស្រីអាយុ១៩ឆ្នាំ ស្នាក់នៅភូមិធម្មត្រៃ សង្កាត់ព្រៃស ខណ្ឌដ្កោ។នឹងដកហូតសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
លោក សើន កែវវណ្ណធី បន្តទៀតថា ជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ ដែលដកហូតម្សៅក្រាមពណ៏ថ្លាស ចំនួន១០កញ្ចប់ រួមនឹងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួននោះ ទី១ឈ្មោះគិន ផាន់ណា ភេទប្រុសអាយុ ១៨ឆ្នាំ ទី២ឈ្មោះជា សាវឿន ភេទប្រុសអាយុ ៣១ឆ្នាំ ទី៣ឈ្មោះហឹុម រដ្ថា អាយុ២៥ឆ្នាំ នឹងទី៤ឈ្មោះសេង វិសេស អាយុ១៩ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិសែនជ័យក៏សាងសំណុំរឿង បញ្ជួនខ្លួនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាតការតាមនិតិវិធីបន្ត៕



































