ឥណ្ឌូនេស៊ីបានផ្អាកការងាដល់មន្ត្រី៧រូបដោយសង្ស័យជាប់ពាក់ព័ន្ធនិងអំពើរពុករលួយ ទទួលប្រាក់ដើម្បីអនុម័តឲ្យក្រុមហ៊ុនAirasia ហោះហើរទាំងនៅក្នុងថ្ងៃមិនបានចុះកិច្ចព្រមព្រៀង។ ក្នុងនោះមានជើងហោះហើរ QZ 8501 របស់ក្រុមហ៊ុនAirasia ដែលបានហោះហើរចេញពីទីក្រុង Surabaya ទៅកាន់សឹង្ហបុរីនាថ្ងសទី២៨ធ្នូ ដោយគ្មានច្បាប់ត្រឹមត្រូវ។ កាលពីថ្ងៃទី៦ខែមករាក្រសួងចរាចរណ៍ឥណ្ឌូនេស៊ីបានប្រកាស់ថា ក្រសួងបានចេញបទបញ្ចារឲ្យផ្អាកការងារមន្ត្រីអាកាសចរមួយចំនួនដែលប្រព្រឹតល្មើស។ ជាមួយគ្នានោះក្រសួងក៏បានប្រមាននឹងដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនណាមួយដែលបានធ្វើខុស ទៅនឹងលិខិតអនុញ្ញាត្តិឲ្យហោះហើរ។ រដ្ឋមន្ត្រីក្រសួងចរាចរណ៍ឥណ្ឌូនេស៊ីលោក Ignasius Jonan បានបញ្ចាក់ថា «យើងនិងសហការជាមួយក្រុមស្រាវជ្រាវដើម្បីធ្វើឲ្យបានច្បាស់ពីហេតុការខាងលើ»។ មន្ត្រី៧រូបដែលផ្អាកការងាមួយ ២នាក់មកពីក្រសួងចរាចរណ៍ដឹងជញ្ជូន ២នាក់មកពីគណគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ PT Angkasa Pura I ឬហៅថាអាកាសយានដ្ឋានJuanda និង៣នាក់ទៀតមកពីទីបញ្ចារការហោះហើរជាតិរបស់ឥណ្ឌូនេស៊ី។
លោក Hadi Djuraid មន្ត្រីមួយរូបនៅក្នុងក្រសួងចរាចរណ៍បានឲ្យដឹងថា មន្ត្រីទាំង៧រូបខាងលើត្រូវផ្អាកការងាដោយសារតែជាប់ពាក់ព័នជួយដល់ក្រុមហ៊ុនAirAsia ហោះហើរនៅក្នុងថ្ងៃដែលគ្មានលិខិតអនុញ្ញាតិ។ ពួកគត់អនុញ្ញាត្តិឲ្យយន្តហោះQZ 8501ហោះហើរទាំងនៅក្នុងថ្ងៃអាទិត្យ ទី២៨ខែធ្នូ។ ចំណែកលិខិតដែលក្រសួងបានចុះកិច្ចព្រមប្រៀងហោះហើរមានតែនៅថ្ងៃ ច័ន្ទ អង្គានិងថ្ងៃសៅ ជារៀងរាល់សប្តាហ៍ ពីទីក្រុងស៊ូរ៉ាប៉េយ៉ាទៅកាន់សឹង្ហបុរី។
បច្ចុប្បន្ន ឥណ្ឌូនេស៊ីកំពុងតែសើបអង្គេតថាតើមន្ត្រីទាំងនោះបានទទួលផលប្រយោជន៍អ្វីខ្លះ ក្នុងករណីយន្តហោះQZ 8501? ចំណែកមន្ត្រីគ្រប់គ្រងដែនអាកាស់បានបញ្ចាក់ថា បុគ្គលិករបស់ខ្លួនមិនបានទទួលទទួលប្រាក់ដម្បីផ្លាសប្តូរការហោះហើរនោះឡើយ។
កាលពីថ្ងៃទី៦ខែមករា លោកWisnu Darjono អគ្គនិយកទទួលបន្ទុកសុវត្ថភាព ដែនអាកាសឥណ្ឌូនេស៊ីបានឲ្យដឹងថា« បណ្តាមន្ត្រីរបស់លោកមិនដែលបានទទួលប្រាក់មួយសេនណាឡើយក្នុងករណីខាងលើ ហើយបើមានលោកនិងសហការស្រាវជ្រាវក្នុងការដោះស្រាយឲ្យបានប្រសើរបំផុត។ លោកបន្តទៀតថាមន្ត្រីរបស់លោក មានភាពស្អាតស្អំមិនដែលប្រព្រឹតអំពើរពុករលួយនោះឡើយ។
ជាមួយគ្នានេះ អគ្គនាយកគ្រប់គ្រងអាកាស់យានដ្ឋានអន្តរជាតិAngkasa Pura លោកTrikora hardjoក៏បានច្រានចោលសកម្មភាពខុសឆ្គងណាមួយក្នុងករណីយន្តះQZ 8501។លោកបញ្ចាក់ថានិងបង្ហាញឲ្យឃើញថាអាកាស់យានដ្ឋានមិនបានទទូលប្រាក់សូម្បីតែមួយភាគរយក៏ដោយ។
ចំណែកអគ្គនាយកក្រុមហ៊ុនអែរអែស៊ីលោកTony Fernandes បានទទូលស្គាល់ថាក្រុមហ៊ុនមិនមានលិខិតអនុញ្ញាត្តិឲ្យហោះហើរនៅថ្ងៃអាទិត្យពីទីក្រុងស៊ូរ៉ាប៉េយ៉ាទៅកាន់សឹង្ហបុរី ហើយលោកក៏បានសម្រេចឲ្យផ្អាកការហោះហើរក្រោយករណីQZ8501។
ពាក់ព័ន្ធនឹងយន្តហោះដែលធ្លាក់នៅលើដែនសមុទ្រជ្វានោះវិញ ក្រុមរុករកបានស្រងសាកសព២នាក់ទៀត ឡើងពីទឹកធ្វើឲ្យជំនួនសាកសពដែលរកឃើញកើនដល់៣៩នាក់។ចំណែកប្រអប់ខ្មៅយន្តហោះ ដែលផ្ទុកទិន្នន័យហោះហើរ អាចបញ្ចាក់ច្បាស់លាស់ពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់នៅតែមិនទាន់រកឃើញនៅឡើយ៕